នៅពេលដែល
អ្នកប្រើប្រាស់ចង់ធ្វើការចាកចេញពីកុំព្យូទ័រ
ដែលខ្លួនកំពុងតែប្រើប្រាស់តែមួយរយៈ ជាធម្មតាយើងតែងតែធ្វើការ
Lock Screen
ដើម្បីកុំឲ្យមានអ្នកដ៏ទៃប្រើប្រាស់កុំព្យូទ័ររបស់យើង។
នៅទំព័រនេះ IT Khmer Share សូមធ្វើការបង្ហាញពីការបង្កើត Shortcut ដើម្បី
Lock កុំព្យូទ័រ មកជូនដល់អ្នកទាំងអស់គ្នា តាមរយៈវិធីងាយៗ។
ជា
ដំបូងធ្វើការបង្កើត Shortcut មួយ ដោយចុច Mouse
ខាងស្ដាំហើយចុចលើពាក្យ New បន្ទាប់មកយកពាក្យ ShortCut ។ ពេលនោះ
System នឹងបង្ហាញផ្ទាំងមួយដល់អ្នកទាំងអស់គ្នា។
ធ្វើការវាយrundll32.exe user32.dll, LockWorkStation
ទៅក្នុងប្រអប់ដែលបានបង្ហាញ។
បន្ទាប់
ពីនេះ សូមធ្វើការដាក់ឈ្មោះទៅលើ Shortcut ដែលយើងបានបង្កើត
ហើយឈ្មោះនេះ អ្នកអាចដាក់តាមចិត្តដែលយើងចង់ដាក់
ហើយនៅទីបញ្ចប់ចុចទៅលើពាក្យ Finish ជាការស្រេច។
សាកល្បង Double Click ទៅលើ Shortcut ដែលអ្នកទាំងអស់គ្នាទើបបង្កើត ! តើវាមានអ្វីកើតឡើង ?
Post a Comment