អាយធីខ្មែរស៊ែរ : itkhmershare.blogspot.com

ភ្លេច​ Save បាត់​ឯកសារ?

Tuesday, December 18, 20120 comments



ប្រហែល​ជា​មាន​ប្រិយមិត្ត​ជា​ច្រើន​ធ្លាប់​ជួប​​បញ្ហា​បាត់​បង់​ឯកសារ​ ពេល​កំពុង​ធ្វើ​ការ​លើ​ Office (Words, Excel, Access…) និង​កម្មវិធី​ Open Office ​ដោយ​​សារ​ពុំ​បាន​ Save​ ពេល​​រលត់​ (ដោយ​សារ​ដាច់​ភ្លើង​ឬ​ប្រការ​ផ្សេង​ទៀត​ លើក​លែង​មេរោគ​វាយ​ប្រហារ)។ ​នៅ​ក្នុង​កម្មវិធី Microsoft Office និង​ Open Office មាន​កម្មវិធី​ អាច​​ឲ្យ​អ្នក​ប្រើ​ប្រាស់​កំណត់​ការ​ Save ដោយ​ស្វ័យ​ប្រវត្តិ​ ដោយ​គ្រាន់​តែ​កំណត់​រយៈ​​ពេល​​នៅ​​ក្នុង​ Office និង Open Office តែ​ប៉ុណ្ណោះ។
ជា​ទូទៅ​ នៅ​ក្នុង​គន្លឹះ​នេះ ​​ប្រិយមិត្ត​អាច​កំណត់​ការ​ Save ដោយ​ស្វ័យ​ប្រវត្តិ​ក្នុង​​រយៈ​ពេល​ខ្លី​បំផុត​គឺ​ត្រឹម​តែ​១​នាទី​ប៉ុណ្ណោះ មាន​ន័យ​ថា​ ប្រិយមិត្ត​មិន​ចាំ​បាច់​ចុច​លើ​ប៊ូតុង​ Save ឬ​ Ctrl+S ទេ​ រាល់​មួយ​នាទី​ម្ដង​វា​​នឹង Save ដោយ​ស្វ័យ​ប្រវត្តិ។ ​នៅ​ពេល​ដាច់​ភ្លើង​ ឬកុំព្យូទ័រ​​​រលត់​ដោយ​ប្រការ​ណា​មួយ​ វានឹង​បង្ហាញ​​ផ្ទាំង​សង្គ្រោះ​ឯកសារ​ (សម្រាប់​ Open Office) ហើយ​សម្រាប់​ Microsoft Office ឧបមា​ថា ប្រិយមិត្ត​ធ្វើ​ការ​ជា​មួយ​ Microsoft Word ​ស្រាប់​តែ​​កុំព្យូទ័រ​​រលត់​ ប្រិយមិត្ត​គ្រាន់​តែ​​បើក​ឯកសារ​ Words វិញ​នៅ​ផ្នែក​ខាង​ឆ្វេង​​នៃ​ផ្ទាំង​ទំព័រ​ Words នឹង​មាន​ប្រអប់​មួយ​បង្ហាញ​ឯកសារ​ដែល​ត្រូវ​សង្គ្រោះ​ រួច​ចុច​លើ​ឯកសារ​នោះ​​​​ជា​ការ​ស្រេច​​។
ដើម្បី​ឲ្យ​កាន់​តែ​ច្បាស់​​អំពី​គន្លឹះ​នេះ​ សូម​អនុវត្ត​ជា​មួយ​ Sabay ដូច​ខាង​ក្រោម។
  • សម្រាប់​កម្មវិធី​ Microsoft Office: សូម​ចុច​ Right Click លើ​ប៊ូតុង​ File>Customize Quick Access Toolbar…>នឹង​លោត​ផ្ទាំង Word Options>សូម​ចុច​លើ​​ Menu Save> Tick លើ​ប្រអប់​ពាក្យ​ Save AutoRecover information every រួច​កំណត់​​រយៈពេល​១​នាទី>ចុច​ OK ជា​ការ​ស្រេច។
  • សម្រាប់​ Open Office: សូម​ចុច​​លើ​ Menu Tools>Options> Load/Save>​General>​សូម​ Tick លើ​ប្រអប់​ពាក្យ​ Save AutoRecover information ever រួច​កំណត់​រយៈ​ពេល​១​នាទី >ចុច​​ប៊ូតុង​ OK ជា​ការ​ស្រេច។
Share this article :

Post a Comment