សម្រាប់ Windows 7 នៅពេលជួបបញ្ហា Driver (Driver Error) ភាគច្រើនតែងតែ Restart ដោយស្វ័យប្រវត្តិ ហើយបង្ហាញផ្ទាំងអេក្រង់ពណ៌ខៀវ។ ប្រិយមិត្តប្រាកដជាមានការធុញថប់ជាមិនខាននៅពេលដែល Restart ម្ដងៗ ខណៈដែលកំពុងធ្វើកិច្ចការផ្សេងៗនោះ។ តើធ្វើយ៉ាងម៉េចទៅ?
សូម Click លើប៊ូតុង Start>Control Panel>System>Advanced system settings>
ប្រសិន
បើមានលេចផ្ទាំងទំព័រ User Account Control Dialog Box សូមចុចពាក្យ
Yes>បន្ទាប់មកនឹងមានផុសផ្ទាំង System Properties ដែលមាន Tab
ជាច្រើន សូមចុចលើ Advanced tab។ នៅខាងក្រោម Startup and Recovery សូមចុចលើពាក្យប៊ូតុង Settings។
នៅពេលនោះវានឹងលោតផ្ទាំង Startup and Recovery ហើយនៅខាងក្រោម System Failure សូមដក Tick ចេញពី Automatically restart រួច Click លើពាក្យ OK ជាការស្រេច។
Post a Comment