- ទាញយក 286ដង | ទំហំ 2.49 MB
Revo Uninstaller
ជាកម្មវិធីមួយដែលមានសមត្ថភាពខ្ពស់ក្នុងការលប់កម្មវិធីចេញពី
កុំព្យូទ័រដែល Windows មិនអាចលប់បាន (តាមរយៈ “Windows Add or Romove
programs” ឬ “Programs and Features”) ហើយ Revo Uninstaller អាច Search
រកកម្មវិធីដែលមានបញ្ហាក្នុងការ Uninstall តាម Google បានទៀតផង ។
ការដំឡើង ៖ មានភាព
ងាយស្រួលនោះទេ គ្រាន់តែលោកអ្នក copy file revosetup.exe ដែលមាននៅក្នុង
CD ទស្សនាវដ្ដី បន្ទាប់មក double-click
លើវាហើយធ្វើតាមការណែនំារបស់កម្មវិធីជាការស្រេច (គ្រាន់តែចុច Next
តែប៉ុណ្ណោះ) ។
បន្ទាប់ពីដំឡើងរួចរាល់ហើយ
វានឹងលោតនូវផ្ទាំងរបស់កម្មវីធី និង
កម្មវិធីដែលមាននៅក្នុងកុំព្យូទ័រទាំងអស់ (សូមមើលរូបខាងក្រោម) ៖
លោកអ្នកអាចធ្វើការជ្រើសរើសក្នុងការលប់កម្មវិធីបានពីររបៀបដូចខាងក្រោម៖
• Remove Entry: ប្រើសម្រាប់ដកឈ្មោះរបស់កម្មវិធីចេញពីតារាងកម្មវិធី ប៉ុន្តែកម្មវិធីនឹងអាចប្រើប្រាស់បានធម្មតា ព្រោះថាកម្មវីធីនេះវាមានកន្លែងសម្រាប់រក្សាទុក File (Backup Registry file) ជា File (*.org) នឹងអាចហៅឈ្មោះរបស់កម្មវីធីនោះចូលទៅក្នុងតារាងឈ្មោះវិញបាន ។
• Uninstall: ប្រើសម្រាប់លប់កម្មវិធី និង file ទាំងអស់របស់កម្មវិធីចេញពីកុំព្យូទ័រ (ចេញពី Hard Disk) ។
ការដកឈ្មោះកម្មវិធីចេញពីតារាង (Remove Entry)
Select លើកកម្មវិធីដែលចង់ដកចេញរួច right-click យកពាក្យ Remove Entry នោះវានឹងដកឈ្មោះកម្មវិធីនោះ ចេញពីតារាងកម្មវិធី
ប្រសិនបើលោកអ្នកចង់ដាក់ឈ្មោះកម្មវិធីនោះមកវិញ គឺគ្រាន់តែចុចលើសញ្ញា ហើយយកពាក្យថា Open Containing Folder
ក្នុងផ្ទាំងទីតាំងដែលបើក (រូបខាងក្រោម) double-click លើ folder Backups
ហើយ double-click លើ file នៃកម្មវិធីដែលអ្នកចង់ដាក់មកវិញជាការស្រេច ។
ការ Uninstall កម្មវិធី
Select លើកកម្មវិធីដែលចង់ uninstall រួច right-click យកពាក្យ Uninstall
នោះវានឹងធ្វើការលុបកម្មវិធីនោះចេញពីកុំព្យូទ័រ (ពី Hard Disk)
Tools ផ្សេងៗ
កម្មវិធីនេះក៏អាចឲ្យលោកអ្នកប្រើ Tool ខ្លះៗរបស់ Windows បានផងដែរដូចជា៖
• Disk Defragmenter
• Services
• Add/Remove Windows Components
• និង tools មួយចំនួនទៀត
ដោយគ្រាន់តែលោកអ្នកចុចទៅលើពាក្យ Tool -> Windows Tool នោះវានឹងបង្ហាញដូចខាងក្រោម៖
Revo Uninstaller គឺនៅមានលក្ខណៈពិសេសៗច្រើនទៀត សូមលោកអ្នកធ្វើការសាកល្បងដោយខ្លួនឯង ។
Post a Comment