អាយធីខ្មែរស៊ែរ : itkhmershare.blogspot.com

​បង្កើន​នូវ​ប្រ​សិទ្ធ​ភាពថ្ម Laptop ឲ្យ​ប្រើ​បានយូរ

Sunday, December 2, 20120 comments

អ្នក​ប្រើ Laptop មួយចំនួនមាន​បញ្ហា​ចុះអន់ថយ​ថាមពល​របស់ថ្មធ្វើ​ឲ្យ Laptop របស់​ពួកគេ​មិនអាច​ប្រើ​ដោយមិនដោត​ខ្សែ​សាកភ្លើងបានយូរ ដែល​ធ្វើ​ឲ្យ​ពិបាកធ្វើ​ការងារ​ផ្សេងៗ ដូចជា​ការធ្វើបទ​បង្ហាញ ឬ​ការទៅជួបជុំពិភាក្សាផ្សេងៗ ហើយ Laptop ដែល​មាន​បញ្ហា​ថ្មនោះគឺមិន​ខុសពី Desktop នោះទេ ។ ប្រសិនបើ Laptop ដែល​លោកអ្នក​កំពុង​ប្រើ​មាន​បញ្ហា​ថ្មដែរនោះ សូមសាកល្បងជួសជុលវាដោយខ្លួនឯងដោយ​ប្រើ​កម្មវិធី Microsoft Fix It
Microsoft Fix It ជា Tool ដែល​មាននាទី​ក្នុង​ការជួយ​បង្កើន​នូវ​ថាមពល​ថ្មរបស់​កុំព្យូទ័រ​យើង ឲ្យ​ប្រើ​បានយូរ ។ ដើម្បី​អាច​ប្រើ​កម្មវិធី​បានសូម copy file នេះពី​ក្នុង CD របស់​ទស្សនាវដ្ដី (ដែល file របស់វាគឺ ) មកដាក់​ក្នុង Laptop របស់អ្នក រួចហើយ double-click លើវា ។
​បញ្ជាក់​៖ ​កម្មវិធី​នេះ​តម្រូវ​ឲ្យ Laptop របស់អ្នក​ភ្ជាប់​អ៊ីនធឺណេត ។ 


រួចចុចលើប៊ូតុង Accept ហើយ​វានឹង​ដំឡើង​កម្មវិធី​នេះពី​អ៊ីនធឺណេត​



​នៅពេល​វា​ដំណើរ​ការ​ចប់វាចេញ​ផ្ទាំង​មួយទៀតដូចរូប



ហើយ​ផ្ទាំង​មួយនឹងបើកឡើង ដែល​មាន​ជម្រើស​ពីរ​សម្រាប់​យើង​ជ្រើសរើស​គឺ៖

​មានន័យថា​កម្មវិធី​នឹង​ធ្វើការ​ស្វែងរក​នូវ​បញ្ហា​ដែល​កើតមានចំពោះថ្ម Laptop ហើយ​ធ្វើការ​ជួសជុល​ឲ្យ​ដោយស្វ័យ​ប្រវត្តិ ។

​ មានន័យថា​វានឹង​ធ្វើការ​ស្វែងរក​នូវ​បញ្ហា ដែល​កើតមានចំពោះថ្ម Laptop ហើយ​នៅពេល​ដែល​កម្មវិធី​បានរកឃើញថាមាន​បញ្ហា វានឹង​ធ្វើការ​បង្ហាញ​ចេញ​ឲ្យ​យើងរើស​នូវ​បញ្ហា​ដែល​យើងចង់​ធ្វើការ​ជួសជុល ។
សន្មត់ថាយើងជ្រើសយក​នូវ Option ទីមួយ ពេលនោះ​វានឹង​បង្ហាញ​នូវ​ផ្ទាំង​ដូច​ខាងក្រោម​៖



​ផ្ទាំង​ខាងលើ​នេះ​បង្ហាញ​នូវ​បញ្ហា​ដែល​កម្មវិធី​បាន​ស្វែងរក​ឃើញ (មានន័យថា បញ្ហា​ដែល​បានរកឃើញ​ត្រូវបាន​ជួសជុលត្រូវហើយ)



ចុច Next ហើយចុច Close ។
ចំពោះ​បញ្ហា​ដែល​ឧស្សាហ៍ជួបប្រទះមានដូចរូប​ខាងក្រោម​៖



​ចំណាំ​៖ ដើម្បី​ឲ្យ​ថ្ម​ប្រើ​បានយូរអ្នកគួរតែដោត​ខ្មែរ​បញ្ចូល​ពេល​ដែល Laptop ជិតអស់ថ្ម ហើយមិនត្រូវ​បញ្ចូល​ហើយដកវិញឆាប់ពេកនោះទេ ។
Share this article :

Post a Comment