អាយធីខ្មែរស៊ែរ : itkhmershare.blogspot.com

Reset WordPress Admin Password

Wednesday, December 19, 20120 comments



ភាពធ្វេសប្រហេសរបស់មនុស្សពិតជាមិនអាចជៀសបានមែន យ៉ាងណាមិញ ការសរសេរ និងបង្កើតវ៉ិបសាយគឺត្រូវការចាំបាច់នូវការចងចាំឈ្មោះប្រើប្រាស់ (Username) និងលេខសម្ងាត់ (Password) ដើម្បីដាក់សុវត្ថិភាព និងងាយស្រួលក្នុងការត្រួតពិនិត្យ និងតាមដាន។ ចុះបើលោកអ្នកភ្លេចវាតើមានដំណោះស្រាយដែរឬទេ? IT Khmer Share សូមបង្ហាញជូន និងអនុវត្តន៍ពីរបៀបទាំង ៧ ជំហានក្នុងការដាក់លេខសម្ងាត់ថ្មី នៅពេលដែលលោកអ្នកភ្លេច (ចំពោះវ៉ិបសាយប្រភេទ WordPress)។
******************************************************
Cpanel – លោកអ្នកមានប្រើវាដែរទេ?



លោកអ្នកនឹងត្រូវការឡុកចូលទៅក្នុង Cpanel (លោកអ្នកប្រាកដជាទទួលបាន Username និង Password ពេលដែលលោកអ្នកបានទិញសេវាបង្ហោះវ៉ិបសាយ)។ ប្រសិនបើលោកអ្នកមិនមាន Cpanel ទេ នោះលោកអ្នកត្រូវធ្វើយ៉ាងណាដើម្បីចូលទៅកាន់ WordPress Database ឲ្យបាន។

Recommended Web Hosting
ជំហានទី១៖ បង្កើត និងទទួល Password Encrypted
លេខសម្ងាត់នៅក្នុង WordPress database គឺត្រូវបាន encrypt ជាមួយនឹងប្រព័ន្ធមួយដែលហៅថា MD5។ មានន៏យថា នៅពេលដែលលោកអ្នកចូលទៅមើលនៅក្នុង Database របស់លោកអ្នក នោះលោកអ្នកនឹងមិនអាចឃើញលេខសម្ងាត់ពិតប្រាកដឡើយ តែបែរជាឃើញអក្សរ លេខ និងសញ្ញារួមបញ្ចូលគ្នាទៅវិញ។

ដូចនេះលោកអ្នកនឹងទទួលយកនូវ password encrypted ក្នុងទម្រង់ MD5 ជាមុនសិន ដោយប្រើប្រាស់ឧបករណ៍នានាក្នុងការបង្កើត តាមរយៈការផ្តល់ជូនតាមវ៉ិបសាយមួយចំនួន។ IT Khmer Share សូមណែនាំលោកអ្នកនូវឧបករណ៍មួយនេះ៖ http://www.iwebtool.com/md5
ពេលដែលលោកអ្នកដាក់បញ្ចូលលេខសម្ងាត់ រួចចុចលើប៊ូតុង “Encrypt!” នោះលោកអ្នកនឹងទទួលបានអក្សរ លេខ និងសញ្ញាជាច្រើនរួមបញ្ចូលគ្នាអាចស្រដៀងនឹង៖ 1a87b2e51f2@fefa5&$c62bf0f9953855a0 ជាដើម ហើយសូមរក្សាទុក encrypted password នោះ។

ជំហានទី២៖ ឡុកចូលទៅកាន់ Cpanel
ដើម្បីឡុកចូលទៅកាន់ Cpanel សូមវាយ yourdomain.com/cpanel។ (លោកអ្នកនឹងទទួលបានការណែនាំ បន្ថែមរាល់ពេលទិញ Hosting)

ចំណាំ: រាល់ពេលធ្វើការងារទាក់ទងនឹង System ខាងក្នុង លោកអ្នកគួរតែ back up database ទុកសិន ព្រោះយើងមិនអាចដឹងថានឹងមានភាពថ្លោះធ្លោយណាមួយ កើតមានឡើងដោយអចេតនានោះទេ។

Follow this short process to back up your database from within Cpanel.
ដើម្បី Backup សូមអនុវត្តន៍តាមរូប


ជំហានទី៣៖ សូមបើក phpMyAdmin
សូមចុចលើ phpMyAdmin icon ដែលស្ថិតនៅខាងក្រោម Database Section


ជំហានទី៤៖ សូមបើក Database របស់អ្នក
លោកអ្នកអាចស្វែងរក Database របស់អ្នក ដែលស្ថិតនៅខាងឆ្វេងដៃ។
សូមស្វែងរកឈ្មោះ Database របស់អ្នក (ឧ. myname_wrdp1)។ ប្រសិនបើលោកអ្នកមានច្រើនជាងមួយ Database សូមពិនិត្យរកឈ្មោះ Database ណាមួយ ឲ្យបានច្បាស់លាស់។ ផ្ទុយទៅវិញ បើលោកអ្នកជ្រើសរើសខុស នោះវាអាចនឹងប៉ះពាល់ដល់ឯកសារ ឬទិន្នន័យរបស់វ៉ិបសាយដទៃ …
ពេលដែលលោកអ្នករក Database ឃើញហើយ សូមចុចលើវា



ជំហានទី៥៖ សូមចូលទៅបើក WP_Users Table
នាពេលនេះ លោកអ្នកត្រូវចូលទៅរក Table មួយដែលមានឈ្មោះថា wp_users (នៅផ្នែកខាងឆ្វេង) រួចចុចលើវា។



ជំហានទី៦៖ ជ្រើសរើស User
សូមស្វែងរក user ណាមួយដែលលោកអ្នកចង់កែប្រែ (ក្នុងនេះយើងនឹងកែប្រែទៅលើ “admin”)  and then click “Edit” on the left hand side.


ជំហានទី៧៖ ជំនួស Password
សូមស្វែង encrypted password ចាស់របស់អ្នក (នៅក្នុង user_pass row) រួចជំនួស (replace) encrypted password ថ្មីដែលបាន generate អំបាញ់មិញ (នៅក្នងជំហានទី១ ខាលើ) ហើលចុចប៊ូតុង “Go” ដើម្បីរក្សាទុក។


ដូច្នេះលោកអ្នកនឹងអាចចូលទៅកាន់ WordPress Dashboard របស់លោកអ្នកបានហើយ www.yourdomain/wp-admin ដោយប្រើប្រាស់នៅលេខសម្ងាត់ថ្មីនេះ (មិនមែន encrypted password ទេ)។
Share this article :

Post a Comment