ចំពោះ Google Chrome Browser
១. សូមចូលទៅកាន់ទំព័រវ៉ិបសាយដែលលោកអ្នកចង់ទាញយក ឬរក្សាទុក File swf២. បន្ទាប់សូមចុចភ្ជាប់ ctrl+U ដើម្បីចូលទៅមើលកូដ (view source) នៃទំព័រនោះ (វានឹងបើក Tab ថ្មីមួយ)
៣. បន្តមកទៀត សូមចុចភ្ជាប់ ctrl+F ដើម្បីបើកប្រអប់ស្វែងរក (ដែលនឹងចេញនៅផ្នែកខាងស្តាំ ប៉ែកខាងលើ) រួចវាយ swf
៤. សូមពិនិត្យមើលបន្ទាត់ណាដែលមានភ្ជាប់ជាមួយ extension .swf នោះលោកអ្នកអាចនឹងទាញយក ឬរក្សាទុកវាបាន ដោយគ្រាន់តែចុច Mouse ស្តាំលើតំណភ្ជាប់នោះ (ឧ- http://brainteasers.ic.cz/zip/frogsgame.swf ) ហើយចុច save as link ជាការស្រេច។
ចំពោះ Firefox Browser
ក. សូមចុច Tools – Page Info
ខ. បន្ទាប់មកចុច Media Tab លើផ្ទាំង Page Info
គ. ក្នុង Media tab មាន List (ដោយបង្ហាញឲ្យឃើញ) នៃរូបភាព – CSS Files និង Shockwave Flash files ដែលបានទាញយកដោយ Firefox browser រាល់ពេលដែលវា Loading ទំព័រម្តងៗ
ឃ. សូម Scroll ចុះក្រោម ដើម្បីស្វែងរក File swf របស់អ្នក
ង. សូមចុចប៊ូតុង “Save As” រួចដាក់នៅទីតាំងណាមួយនៅក្នុងម៉ាស៊ីនរបស់អ្នក (បញ្ជាក់៖ ការអនុវត្តន៍ខាងលើនេះ មិនត្រូវការការបន្ថែម Plugin ឡើយ)
ចំពោះ Internet Explorer Browser
ក. សូមចុច Tools – Internet Optionsខ. នៅក្នុង General Tab សូមចុចប៊ូតុង Settings នៃ Temporary Internet Files group (ព្រោះមាន setting ច្រើនកន្លែង)
គ. បន្ទាប់មកសូមចុច View Files ដើម្បីបើក Folder នៃ File បណ្តោះអាសន្នរបស់អ៊ីនធើណេត (Temporary Internet)។ ជាធម្មតា បើលោកអ្នកប្រើប្រាស់ Browser IE មួយនេះច្រើនដង វាអាចនឹងមាន File រាប់ពាន់
ឃ. សូមចុច View – Details ហើយចុច View – Arrange Icons By – Internet Address (ដើម្បីងាយមើល និងស្វែងរក File តាមប្រភេទដែលអ្នកត្រូវការបានរហ័ស)
ង. បន្ទាប់ពី លោកអ្នកបានរកឃើញ File ដែលលោកអ្នកត្រូវការហើយ (*.swf) សូមចម្លង រួចរក្សាវាទុកនៅទីតាំងណាមួយផ្សេង។ សូមចំណាំថា៖ ពេលដែលកំពុងចម្លង សូមកុំបិទ Browser ឲ្យសោះ នោះវាអាចនឹងធ្វើឲ្យបាត់ File នោះទៅវិញ។
សូមសាកល្បងទាញយក File ខាងក្រោមដោយពឹងលើ Browser ណាមួយដែលអ្នកកំពុងប្រើ
[kml_flashembed movie="wp-content/uploads/2011/11/Photo-Gallery.swf" height="330" width="450" align="center"/]
Post a Comment