អាយធីខ្មែរស៊ែរ : itkhmershare.blogspot.com

ទាញយកឯកសារពី Filesonic ដោយមិនចាំបាច់រង់ចាំ និង ល្បឿនលឿន

Sunday, December 16, 20120 comments



សួរស្តីមិត្តភ័ក្តទាំងអស់គ្នា ! ថ្ងៃនេះ IT Khmer Share នឹងបង្ហាញពីវិធីសាស្រ្ត ដើម្បីអាចទាញយក ឯកសារ ពីគេហទំព័រ Filesonic មិនកំណត់ , មិនរង់ចាំ និង មានល្បឿនលឿន ដូចធម្មតា។
ដូចដែលយើងបានដឹងហើយថា គេហទំព័រ Filesonic គឺជាគេហទំព័រដែលផ្តល់សេវាកម្ម Hosting ដោយសេរី ហើយ វាគឺជាគេហទំព័រដែលសំបូរទៅដោយទិន្នន័យជាច្រើន។ ប៉ុន្តែ ពេលដែលយើង ទាញយកឯកសារពីគេហទំព័រ Filesonic ម្តងៗ វាតំរូវឲ្យយើងចាំពី ៣០នាទី ទៅ ១ម៉ោង ហើយ វាថែម ទាំងកាត់ល្បឿននៃការទាញយករបស់យើងទៀតផង។ ជាធម្មតា ដើម្បីអាចទាញយក ឯកសារដោយ មិនចាំបាច់រង់ចាំ និង មានល្បឿនលឿន Filesonic តំរូវឲ្យយើងទិញនូវ Account Premium របស់វា។
ប៉ុន្តែពេលនេះ យើងមិនចាំបាច់ទិញ Account Premium ក៏យើងអាចទាញយកឯកសារ ដោយ មិនចាំ បាច់រង់ចាំ និង ល្បឿនលឿនបានដែរ ដោយអនុវត្តតាមវិធីខាងក្រោម :
. យើងត្រូវមានកម្មវិធីបើកអ៊ិនធ័រណិត Mozila FireFox ( អាចប្រើបានតែជាមួយនឹង FireFox ទេ)
. បន្ថែម Add-on មួយដែលមានឈ្មោះថា Cookie Manager 1.5.1 ទៅឲ្យ FireFox
ខាងក្រោមនេះគឺជាវិធីក្នុងការបន្ថែម add-on Cookie Manager 1.5.1 ទៅឲ្យ FireFox
- ចុចលើ menu Tools របស់ FireFox រួចចុចលើ Add-on

- នៅពេលនោះវានឹងបង្ហាញផ្ទាំងមួយ បន្ទាប់មកយើង ស្វែងរកវាដោយវាយពាក្យ Cookie Manager នៅក្នុង search box រួចចុច ប៊ូតុង Search
- បន្ទាប់ពីស្វែងរករួច វានឹងបង្ហាញ Add-on Cookie Manager 1.5.1 ដែលយើងត្រូវ រួចចុច Install

- បន្ទាប់ពី Install រួច យើងចុចលើ Restart Now ជាការស្រេច។
. បន្ទាប់ពីយើង បន្ថែម Add-on រួចហើយ យើងចូលដល់ដំណាក់កាលបន្ទាប់ទៀត គឺ តំរូវឲ្យ យើង ចុះឈ្មោះចូលជាសមាជិក នៃគេហទំព័រ Tomtest.net ដែលជាគេហទំព័រផ្តល់ Cookie
៤. បន្ទាប់ពីយើងចុះឈ្មោះរួច យើង Login ចូល Account របស់យើង រួចយក Mouse Over លើ Tools រួចចុចយក Multi Cookie Generator Online

. បន្ទាប់មកវានឹងបង្ហាញទំព័រមួយដូចខាងក្រោម

រូបខាងលើ មានន័យថាបើយើងឃើញ Filesonic=9 ឬ ខុសពី 0 មានន័យថា យើងអាច Generate Cookie បាន ប៉ុន្តែបើយើងឃើញ Filesonic=0 នោះយើងមិនអាច Generate បានទេ ដូចនេះ វាតំរូវ ឲ្យយើងចាំវាទាល់តែវាមាន ទើបយើងអាច Generate បាន។
. បន្ទាប់ពីឃើញថា Filesonic យើងអាច Generate បាន យើងក្រឡេកមើលខាងក្រោម រួចជ្រើសរើស Filesonic រួចចុចប៊ូតុង Generate Cookie ពេលនោះយើងទទួលបាន Cookie ដើម្បីយកទៅប្រើបាន ហើយ។

. បន្ទាប់ពីទទួលបាន Cookie រួចហើយយើង Copy Cookie នោះ រួចទើបយើងចូលទៅ ចុចលើ Tools Menu របស់ FireFox រួចចុចលើ Cookie Manager +

. បន្ទាប់មកយើង ស្វែងរកគេហទំព័រ filesonic រួចចុចលើវា បន្ទាប់មចុចលើប៊ូតុង Add ពេលនោះវានឹងបង្ហាញផ្ទាំងមួយ ឲ្យយើងបំពេញពត៌មាន ដូចរូបខាងក្រោម

(១) : ជាកន្លែងសម្រាប់ឲ្យយើងដាក់ឈ្មោះ Cookie ឲ្យ Filesonic
(២) : ជាកន្លែងសម្រាប់ឲ្យយើង Past Cookie ដែលយើងបាន Generate ពីគេហទំព័រ Tomtest.net
. បន្ទាប់ពីបំពេញរួចយើងចុចប៊ូតុង Save ហើយពេលនេះយើងអាចទាញយឯកសារពីគេហទំព័រ Filesonic បានហើយ។ សូមរីករាយជាមួយការទាញយករបស់បងប្អូនទាំងអស់គ្នា !
សំគាល់ : បើយើងទាញយកលែកបាន សូមធ្វើការ Generate Cookie ម្តងទៀត។
Share this article :

Post a Comment