យើងដឹងហើយថា សព្វថ្ងៃនេះ Cloud Storage (ការរក្សាទុកទិន្នន័យនៅលើ Online) កំពុងតែមានការពេញនិយមពីសំណាក់អ្នកប្រើប្រាស់អ៊ិនធ័រណិត នៅជុំវិញពិភពលោក។ ជាការពិតណាស់ ការរក្សាផ្ទុកទិន្នន័យនៅលើ Online នេះពិតជាផ្តល់ភាពងាយស្រួលជាច្រើន ដូចជា:
- យើងអាចទាញយកមកប្រើនៅគ្រប់ទីកន្លែងឲ្យតែមានប្រព័ន្ធអ៊ិនធ័រណិត
- អាចចែករំលែកឯកសារទៅកាន់មិត្តភក្តិយ៉ាងងាយស្រួល
- មិនបារម្ភពីការបាត់បង់ទិន្នន័យ ឬ ឯកសារ នៅពេលដែលកុំព្យូទ័ររបស់យើងមានបញ្ហាជាដើម។
ខាងក្រោមនេះ គឺជាគេហទំព័រទាំង ១០ ដែលផ្តល់សេវាកម្ម Cloud Storage ដោយឥតគិតថ្លៃ និង មានការពេញនិយមជាងគេ ៖
១. Dropbox
Dropbox ផ្តល់ទំហំចំនួន ២ GB ដោយឥតគិតថ្លៃ សម្រាប់ឲ្យយើងផ្ទុកឯកសារ។ ប្រសិនបើយើងចង់បានទំហំធំ និង ប្រើលក្ខណៈពិសេសផ្សេងទៀត យើងចាំបាច់ត្រូវ ទិញសេវាកម្មវាបន្ថែម។
https://www.dropbox.com/
២. Microsoft Window Live SkyDrive
SkyDrive ផ្តល់ទំហំដល់ទៅ 25 GB ដោយឥតគិតថ្លៃដល់អ្នកប្រើប្រាស់សម្រាប់រក្សាទុក និង អាចចែករំលែកឯកសារ។
http://skydrive.live.com/
៣. Box
Box ផ្តល់ទំហំចំនួន 5GB ដោយឥតគិតថ្លៃ ដែលអនុញ្ញាតឲ្យរក្សាទុកឯកសារមានទំហំចាប់ទី ២៥ MB ដល់ ១GB ក្នុងមួយឯកសារ។ យើងអាចបើក account របស់យើង តាមរយៈកម្មវិធីទូរស័ព្ទដៃ និង អាចចែករំលែក link បានទៀតផង។
https://www.box.com/personal
៤. Google Docs
Google Docs គឺជាកម្មវិធីបណ្តាញ ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់បង្កើត,កែប្រែ,បង្ហាញ និង ចែករំលែក ឯកសារជា Word, Excel, PowerPoint និង OneNote នៅលើ Online។ មុនដំបូង Google Docs បានផ្តល់ទំហំផ្ទុកចំនួន ១ GB ប៉ុន្តែឥឡូវ ត្រូវបានតំលើងដល់ ១០ GB។ ហើយនៅក្នុងឆ្នាំ ២០១២ នេះ Google Docs ត្រូវបានប្តូរឈ្មោះទៅជា Google Drive។
http://docs.google.com/
៥. Amazon Cloud Drive
Amazon Cloud Drive ផ្តល់ទំហំផ្ទុកចំនួន ៥ GB។ វាអនុញ្ញាតឲ្យយើងអាចរក្សាទុកនូវ កំរងរូបភាព, វីដេអូ និង ឯកសារផ្សេងៗទៀត។
https://www.amazon.com/clouddrive/learnmore
៦. ZumoDrive
SumoDrive ផ្តល់ទំហំផ្ទុកចំនួន ២ GB ហើយវាអាចដំណើរការនៅលើ វីនដូ, ម៉េក, លីនុច និង ពពួក smart phone។
http://www.zumodrive.com/
៧. Symform
Symform ផ្តល់ទំហំដោយឥតគិតថ្លៃរហូតដល់ទៅ ២០០GB ដែលយើងអាចរក្សាទុកឯកសារ និង វាមានលក្ខណៈពិសេសជាច្រើនទៀត។
http://www.symform.com/
៨. Adrive
Adrive វាផ្តល់ទំហំចំនួន ៥០ GB ដល់អ្នកប្រើប្រាស់ដោយឥតគិតថ្លៃ និង អនុញ្ញាតឲ្យយើងចែករំលែកឯកសារ, អាប់ឡូដថតឯកសារ, ទាញយកឯកសារ, ស្វែងរក ជាដើម។
http://www.adrive.com/personal
៩. OpenDrive
OpenDrive ផ្តល់ទំព័រចំនួន ៥ GB។ វាផ្តល់ link ផ្ទាល់របស់ឯកសារ និង អាចឲ្យយើងអាប់ឡូដបានទំហំ ១០០ MB ក្នុង១ឯកសារ ជាមួយនឹង ១GB bandwidth ក្នុង១ថ្ងៃ។
http://www.opendrive.com/personal
១០. TeamDrive
TeamDrive ផ្តល់ទំហំចំនួន ២ GB។ យើងនឹងបានទំហំបន្ថែមចំនួនលើសពី 8 GB ប្រសិនបើយើងណែនាំដល់អ្នកប្រើប្រាស់ថ្មីៗ។
http://www.teamdrive.com/
Post a Comment