អាយធីខ្មែរស៊ែរ : itkhmershare.blogspot.com

របៀប Upload Files ដោយប្រើ FTP និង FileZilla

Wednesday, December 19, 20120 comments



FTP ឬជាពាក្យពេញថា File Transfer Protocol គឺជាវិធីដ៏ពេញនិយមមួយ ប្រើសម្រាប់ផ្ទេរទិន្នន័យ ពីកុំព្យូទ័ររបស់អ្នកទៅ កុំព្យូទ័រ ឬម៉ាស៊ីនមេ (Server) ដ៏ទៃទៀត។ ស្ទើរតែគ្រប់ប្រភេទនៃសេវាបង្ហោះវ៉ិបសាយ តែងអនុញ្ញាតឲ្យមានដំណើរការ FTP នេះទៅកាន់ម៉ាស៊ីនមេរបស់ពួកគេ។

ម៉្យាងវិញទៀតវាក៏ជាវិធីដ៏ល្អមួយ សម្រាប់ធ្វើការអាប់ឡូត ដើម្បីបង្កើតវ៉ិបសាយរបស់លោកអ្នកដូចគ្នា។ IT Khmer Share សូមបង្ហាញជូនពីរបៀបអាប់ឡូត ចាប់ពីកម្រិតដំបូងៗជាមួយនឹងការប្រើប្រាស់កម្មវិធី Filezilla ដែលជាប្រភេទកម្មវិធីឥតគិតថ្លៃ និងជាប្រភេទ open source បន្ថែមពីលើទៅទៀត គឺវាអាចដំណើរការជាមួយបីប្រព័ន្ធប្រតិបត្តិការណ៍ ដូចជា វីនដូ ម៉ាក និងលីនុច។
លោកអ្នកអាចទាញយកបាននៅទីនេះ


ជំហានដំបូង៖ សូមលោកអ្នក ទាញយក និងតំឡើងកម្មវិធីនេះ រួចចុចលើ File > Site Manager.
ជំហានទី២៖ សូមចុចលើ New Site ហើយបញ្ចូលនូវគណនី FTP របស់អ្នក (ដែលនឹងត្រូវបានផ្តល់ឲ្យ រាល់ពេលលោកអ្នកទិញ សេវាកម្មបង្ហោះវ៉ិបសាយ)
Recommended: សេវាបង្ហោះវ៉ិបសាយដែលលោកអ្នកអាចទុកចិត្តបាន TITB Hosting ។
បន្ទាប់ពីលោកអ្នក បានបំពេញរួចហើយ សូមចុចលើប៊ូតុង Connect ដើម្បីភ្ចាប់ទៅកាន់ Server (ការបំពេញនេះ នឹងត្រូវបានរក្សាទុកដោយស្វ័យប្រវត្តិ)។

ជំហានទី៣៖ ក្រោយពីលោកអ្នកបានភ្ជាប់រួចហើយ លោកអ្នកនឹងឃើញ មានផ្ទាំងចេញជាពីរផ្នែកផ្សេងគ្នា
មួយផ្នែកខាងឆ្វេង គឺជាទីតាំងឯកសារដែលមាននៅក្នុងម៉ាស៊ីនកុំព្យូទ័ររបស់អ្នក និងមួយផ្នែកខាងស្តាំ គឺជាទីតាំងផ្ទុកឯកសារ ក្នុងម៉ាស៊ីនមេ (Server) ដែលបានផ្តល់ដោយ Web Hosting។
ជំហានទី៤៖ ដើម្បីអាប់ឡូត FIles និង Folders ចូលក្នុងម៉ាស៊ីនមេ របស់អ្នកសូមចាប់ទាញយកកញ្ចប់ Folder ពីផ្នែកខាងឆ្វេង (កុំព្យូទ័ររបស់អ្នក) មកទម្លាក់ចូលផ្នែកខាងស្តាំ នៅស្ថិតនៅទីតាំង public_html។
*** សូមបញ្ជាក់ថា៖ Files និង Folders របស់លោកអ្នកត្រូវតែស្ថិតនៅរាយជា Files និង Folders។ ឧ. public_html/index.php ឬ public_html/css ដែល css ជា Folders។


ជំហានចុងក្រោយ៖ សូមចុចផ្តាច់តំណភ្ជាប់ពី Server របស់លោកអ្នក ប្រសិនបើការអាប់ឡូតរបស់អ្នកត្រូវបានបញ្ចប់ជាស្ថាពរ។
Share this article :

Post a Comment