បំបាត់ផ្ទាំង Metro Style ដែលមាននៅក្នុង Windows 8
Wednesday, December 26, 20120 comments
ការប្រើWindows 8 គឺពិតជាមានលក្ខណៈងាយស្រួលនិងផ្ដល់ភាពទាក់ទាញយ៉ាងខ្លាំងជាមួយ នឹង Metro Style ដែលមាននៅលើ User Interface លើ Desktop ។ Metro Style នេះវាបានបង្ហាញបណ្ដុំព័ត៌មានសំខាន់ៗនៅលើ Start Screen របស់អ្នក។ ប៉ុន្តែប្រសិនបើអ្នកចង់បំបាត់ផ្ទាំង Metro Style ក្នុង Windows 8 ឱ្យដូចជា Windows 7 នោះ តើអ្នកត្រូវធ្វើដូចម្ដេច?
ជាការពិតណាស់ Windows 8 បានដាក់តាំងបង្ហាញអំពីមុខមាត់និងលក្ខណៈពិសេសរបស់ខ្លួនជាច្រើន ដូចជា Metro Style នេះជាដើមដើម្បីបង្កឱ្យមានភាពទាក់ទាញទៅដល់អ្នកប្រើប្រាស់។ ប៉ុន្តែចំពោះអ្នកដែលមិនចង់ឱ្យមានផ្ទាំង Metro UI នេះមាននៅលើអេក្រង់(Screen) របស់អ្នក ដូចនេះអ្នកត្រូវអនុវត្តតាមវិធីដូចខាងក្រោម៖
១. ដំបូងអ្នកត្រូវចូលទៅកាន់ http://winaero.com/download.php?view.15 បន្ទាប់មកអ្នកត្រូវទាញយកកម្មវិធី Metro Controller ដោយចុចលើ Download ។
២. នៅពេលដែលអ្នកទាញវាបានហើយអ្នកត្រូវចុចបើកកម្មវិធីនោះរួច Extract វាហើយបន្ទាប់មកអ្នកត្រូវចុចលើ MetroController.exe ដើម្បីដំណើរការ ។
៤. នៅពេលនេះអ្នកត្រូវជ្រើសរើសយកលក្ខណៈមួយសម្រាប់ដំណើរការវា។ ប្រសិនបើអ្នកជ្រើសរើសយក Disable all new features មានន័យថាអ្នកនឹងបិទឬផ្អាកដំណើរការគ្រប់លក្ខណៈពិសេសទាំងអស់ របស់ Windows តែប្រសិនបើអ្នកជ្រើសរើសយក Disable only Metro features នោះមានន័យថាអ្នកគ្រាន់តែបិទលក្ខណៈពិសេសនៃផ្ទាំង Metro តែប៉ុណ្ណោះ។ នៅពេលនេះអ្នកអាចបិទផ្ទាំង Metro Interface របស់ Windows 8 បានហើយ។
ម្យ៉ាងវិញទៀតប្រសិនបើអ្នកគ្មាន Internet ដើម្បីទាញយកកម្មវិធីនោះទេ អ្នកអាចអនុវត្តតាម Regedit នៅក្នុង Windows 8 ស្រាប់តែម្ដង ដូចខាងក្រោម៖
១. អ្នកត្រូវចុចក្នុង Search ដោយវាយពាក្យ regedit រួចចុច Enter រួចបន្ទាប់មកអ្នកត្រូវចុចលើ Icon របស់ regedit ដែលមាននៅខាងឆ្វេងអេក្រង់ ឬចុច Windows key+R ហើយវាយ regedit រួចចុចEnter។
២. នៅពេលនេះអ្នកត្រូវចូលទៅក្នុង HKEY_CURRENT_USER => Software => Microsoft => Windows => CurrentVersion =>Explorer បន្ទាប់មកអ្នកត្រូវចុចDouble click លើ RPEnabled ។
៣. បន្ទាប់មកអ្នកត្រូវប្ដូរតម្លៃរបស់ RPEnabled ពី 1 ទៅ 0 វិញដែលមានដូចក្នុងរូបហើយជ្រើសរើសយក Hexadecimal រួចចុច OK ។
៤. ជាទីបញ្ចប់អ្នកអាចបិទផ្ទាំង Metro User Interface ក្នុង Windows 8 បានយ៉ាងងាយស្រួល។ ប្រសិនបើអ្នកចង់ឱ្យវាមកដូចដើមវិញអ្នកគ្រាន់តែអនុវត្តផ្ទុយ នឹងជំហានខាងលើដោយប្ដូរពី 0 ទៅ 1 វិញ ឬ អាចចុចលើកម្មវិធី MetroController.exe ហើយជ្រើសយកពាក្យ Enable only Metro features ឬ Enable all new features វិញជាការស្រេច។
-ចំណាំ៖រាល់ការងារដែលជាប់ពាក់ព័ន្ធនឹងការកែប្រែ regeditលោកអ្នកត្រូវតែធ្វើការ Backup វាទុកឱ្យបានល្អមិនពេលចាប់ផ្ដើមធ្វើការកែ។
Post a Comment