អាយធីខ្មែរស៊ែរ : itkhmershare.blogspot.com

ដំឡើង​កុំព្យូទ័រ​ឱ្យ​សាក​សម​ទៅ​នឹង​ការ​លេង​ហ្គេម

Wednesday, December 26, 20120 comments



ដំឡើង​កុំព្យូទ័រ​ឱ្យ​សាក​សម​ទៅ​នឹង​ការ​លេង​ហ្គេម
លោកអ្នក​ពិត​ជា​ឆ្ងល់​ថា​តើ​គេ​ដំឡើង​កុំព្យូទ័រ​យ៉ាង​ម៉េច​ឱ្យ​សាក​សម​ទៅ​នឹង​ការ​លេង​ហ្គេម? ថ្ងៃ​នេះ IT Khmer Share នឹង​ដោះស្រាយ​នូវ​ចម្ងល់​របស់​លោកអ្នក។
ជំហាន​ទី១៖ ដំឡើង CPUនិង RAM ទៅលើBoard
ដើម្បី​ដំឡើង CPU មុន​ដំបូង​យើង​ត្រូវ​បើក​នូវ​គន្លឹះ​របស់ Socket ដែល​មាន​នៅ​លើ Motherboard បន្ទាប់​មក​យើង​ដាក់CPU ចូល​ទៅ​ក្នុង​នោះ។ យើង​ត្រូវ​ប្រាកដ​ថា​យើង​ដាក់ CPU នោះ​ឱ្យ​ត្រូវ​តាម​ជ្រុង​នៃ Socket។ បន្ទាប់​មក​ដំឡើង RAM ទៅ​ក្នុង Slot របស់​វា​ឱ្យ​បាន​ត្រឹមត្រូវ។

ជំហាន​ទី២៖ រៀបចំ​កេះ(Case) រួច​ដាក់ Motherboard ចូល
មុន​នឹង​យើង​ដាក់Motherboard ចូល​ទៅ​ក្នុង Case យើង​ត្រូវ​ផ្លាស់​ប្ដូរ​កន្លែង​នៃ​កង្ហារ​នៃ​CPU សិន។ ដោយ​ដំបូង​យើង​ដក​បន្ទះ​ខាង​លើ​និង​ខាង​មុខ​របស់ Case ចេញ​សិន​បន្ទាប់​មក​ដោះ​កង្ហារ​ខាង​ក្រោយ​ដែល​មាន​ប្រវែង​១២​សង់ទីម៉ែត្រ​ (12cm) និង​កង្ហារ​ខាង​លើ​មាន​ប្រវែង​១៤​សង់ទីម៉ែត្រ (14cm)ចេញ។ ការ​ដោះចេញ​នេះ​គឺ​វា​ទាក់ទង​ទៅ​នឹង​ការ​បញ្ជា ​និង​ភ្ជាប់​ទៅMotherboard ។ រួច​យើង​យក​កង្ហារ​ប្រវែង​ ១២​សង់ទីម៉ែត្រ​ដែល​យើង​បាន​ដោះ​ចេញ​នោះ​ទៅ​ដាក់​នៅ​ពី ក្រោយ​ថាស Motherboard រួច​យក​កង្ហារ​ប្រវែង​១៤​សង់ទីម៉ែត្រ​ទៅ​ដាក់​នៅ​ម្ខាង​នៃ​ថាស Motherboardរួច​ទើប​មួល​ខ្ចៅ​ចាប់​ភ្ជាប់។

បន្ទាប់​មក​ដាក់​របាំង​ការពារ Motherboard ចូល​ទៅ​ក្នុង​កន្លែង​វា​រួច​ទើប​ដាក់ Motherboard ចូល​ទៅ​ក្នុង​នោះ។

ជំហាន​ទី៣៖ ដំឡើង​ប្រអប់​ត្រជាក់​របស់ CPU
ប្រអប់​ត្រជាក់AMD’s Bulldozer-branded គឺ​បង្កើត​ដោយ Asetek។ វា​គឺ​ដូច​គ្នា​ទៅ​នឹង OEM ដែរ​ ដែល​បង្កើត​ប្រអប់​ត្រជាក់​ប្រភេទ RST2011LC​ ឱ្យ Intel
យើង​ត្រូវ​ភ្ជាប់​កង្ហារ​ដែល​ជា​ប្រអប់​ត្រជាក់​នោះ​ចូល​ទៅ​ក្នុង​ផ្នែក​ម្ខាង​នៃ Case រួច​ដាក់​កង្ហារ​ផ្សេង​ទៀត​ភ្ជាប់​ទៅ​នឹង​រ៉ាយ៉ាទ័រ។ បន្ទាប់​មក​យក​ខ្សែ​របស់​រ៉ាយ៉ាទ័រ​ទៅ​ភ្ជាប់​ទៅ​នឹង Motherboard។ យើង​ដាក់​កង្ហារ​នេះ ​គឺ​ដើម្បី​បាញ់​កម្ដៅ​ចេញ​មិន​ឱ្យ​កម្ដៅ​ចូល​ទៅ​ជិត CPU ឡើយ។

បន្ទាប់​មក​យើង​ត្រូវ​ដាក់​បន្ទះ​ត្រជាក់​ដែល​គេ​ហៅ​ថា Heatsink ទៅ​លើCPU ដើម្បី​ឱ្យ​វា​ស្រូប​យក​កម្ដៅ​ចេញ​ពី CPU

ក្រោយ​មក​យើង​ត្រូវ​ភ្ជាប់​ខ្សែ Powerដែល​មាន​ជើង​៣​ទៅ​នឹង​កង្ហារ​នៃ CPU រួច​ដំណើរការ​នូវ Y-connector នៃ​កង្ហារ​របស់​រ៉ាយ៉ាទ័រ​ដែល​នៅ​ពី​ក្រោយMotherboard ដោយ​ភ្ជាប់​ទៅ​នឹង​ខ្សែ​របស់​រ៉ាយ៉ាទ័រ។ បន្ទាប់​មក​ទៀត​យើង​ត្រូវ​ភ្ជាប់​ខ្សែ USB 2.0 ដែល​នៅ​ផ្នែក​ខាង​ក្រោយ​នៃ Motherboard ដែរ​នោះ​ទៅ​នឹង​ផ្នែក​ខាង​ក្រោម​នៃ Motherboard

ជំហាន​ទី៤៖ ដំឡើង Drive
យើង​ត្រូវ​យកHard Disk Drive ទៅ​ដាក់​នៅ​លើBay រួច​មូល​ខ្ចៅ​ឱ្យ​ជាប់​មាំ។ បន្ទាប់​មក​ទើប​យក Hard Disk Driveដែល​ភ្ជាប់​ជាមួយ Bayនោះ​ទៅ​ដាក់​នៅ​ក្នុង Case រួច​មូល​ខ្ចៅ​បន្ទាប់​មក​ទើប​ភ្ជាប់​ខ្សែ​របស់​វា​ទៅ​នឹង Motherboard

ជំហាន​ទី៥៖ ដំឡើង PSU
ដំឡើង Power Supply ដែល​ជា​ឧបករណ៍​ផ្គត់ផ្គង់​និង​ចែកចាយ​ចរន្ត​ភ្លើង​នោះ​ទៅ​ដាក់​នៅ​ក្នុង Case ។​ បន្ទាប់​មក ​យក​ខ្សែ​ដែល​ភ្ជាប់​មក​ជា​មួយ Power Supply មាន​ខ្សែPower ជើង​៤​ជើង​២៤​ និង​ជើង​៦​ដែល​នៅ​ជិត PSU ទៅ​ដោត​ភ្ជាប់​ទៅ​នឹង​រន្ធ​ដែល​មាន​ស្រាប់​នៅ​លើ Motherboard

ជំហាន​ទី៦៖ បញ្ចប់​រាល់​ការ​ដាក់​ខ្សែ​ភ្លើង
ជំនួស​នូវ​កង្ហារ​ដែល​នៅ​ផ្នែក​ខាង​លើ​មាន​ប្រវែង 14cm ដោយ​ការ​ត្រឡប់​វា​ជុំវិញ។​ការ​ធ្វើ​បែប​នេះ​ គឺ​ដើម្បី​រក្សា​នូវVoltage នៃ Motherboard ឱ្យ​មាន​តុល្យភាព​នៅ​ក្រោម​រ៉ាយ៉ាទ័រ។

បន្ទាប់​មក​ភ្ជាប់​ខ្សែ Power របស់​កង្ហារ​នោះ​ទៅ​នឹង Motherboard ។ បន្ទាប់​មក​ភ្ជាប់​រាល់​ខ្សែ​ទាំងអស់​ទៅ​នឹងBoard ។ រួច​ភ្ជាប់​ខ្សែ SATA ទៅ​នឹង Hard Disk និង​ខ្សែ​ផ្សេង​ទៀត​ទៅ​តាម​កន្លែង​រៀងៗ​ខ្លួន។
ពេលនេះ ​ការ​ដំឡើង​កុំព្យូទ័រ​យើង​ត្រូវ​បាន​បញ្ចប់​យើង​នឹង​ទទួល​បាន​នូវ​ កុំព្យូទ័រ​មួយ​ដែល​មាន​សមត្ថភាព ​និង​សាក​សម​បំផុត​ទៅ​នឹង​ការ​លេង​ហ្គេម៕
Share this article :

Post a Comment