អាយធីខ្មែរស៊ែរ : itkhmershare.blogspot.com

របៀប​ផ្លាស់​ប្ដូរ​ចំនួន Rows នៃ Metro Start Menu ក្នុង Windows 8

Monday, March 11, 20130 comments


Metro Start Menu គឺជា Feature ថ្មី​មួយ​ក្នុង Windows 8 ដែល​អាច​ឲ្យ​យើង Access ចូល​ទៅ​ក្នុង App ផ្សេងៗ​បាន​យ៉ាង​ងាយ។ ហើយ​បើ​សិន​ជា​អ្នក​ចង់​ផ្លាស់ប្ដូរ​ចំនួន Rows នៃ Metro Start Menu នោះ តើ​អ្នក​គួរ​ធ្វើ​យ៉ាង​ដូច​ម្ដេច? ថ្ងៃនេះ IT Khmer Shareនឹង​លើក​យក​នូវ​វិធី​ផ្លាស់ប្ដូរ​នោះ​មក​បង្ហាញ​ជូន​អ្នក​ទាំងអស់​គ្នា។
មុនដំបូង​យើង​ត្រូវ​ចូល​ទៅ​ក្នុង Registry Editor ដោយ​ចុច Start + R ដើម្បី​បើក Run រួច​វាយ​ពាក្យ Regedit ហើយ​ចុច Enter
1-change-metro-style
បន្ទាប់មក​យើង​ត្រូវ​ចូល​ទៅ​កាន់​ទីតាំង​ដូច​ខាងក្រោម៖
HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\ImmersiveShell\Grid
2-change-metro-style
ត្រង់​ផ្នែក​ខាង​ស្តាំ​ត្រូវ Double Click នៅ​លើ​ពាក្យ​ថា Layout_AvailableHeightCells
3-change-metro-style
ពេលនោះ​វា​នឹង​លោត​ចេញ​នូវ​ផ្ទាំង​មួយ​ដើម្បី​ឲ្យ​យើង​កែ​នូវ Value Data របស់​វា។ អ្នក​អាច​កែ​តំលៃ​វា​ទៅ​តាម​ការ​រៀបរាប់​ដូច​ខាងក្រោម៖
ចំពោះ Resolution 1024 × 768 និង 1280 × 720 គឺ​យើង​អាច​ដាក់ 4 row
ចំពោះ Resolution 1440 × 900 និង 1600 × 900គឺ​យើង​អាច​ដាក់ 5 row
ចំពោះ Resolution 1280 × 1024, 1440 × 900 និង 1920 × 1080គឺ​យើង​អាច​ដាក់ 6 rows
ចំពោះ Resolution 1920 x 1200គឺ​យើង​អាច​ដាក់ 7 rows
ចំពោះ Resolution 2560 × 1920គឺ​យើង​អាច​ដាក់ 10 rows
យើង​ត្រូវ​វាយ​នូវ​តំលៃ​ចូល​ទៅ​ក្នុង​ប្រអប់ Value Data ទៅ​តាម​ចំនួន Row ដែល​យើង​ចង់​បាន
4-change-metro-style
ពេល​វាយ​រួចរាល់ ចុច OK ហើយ Log Off ឬ​ក៏ Restart កុំព្យូទ័រ​របស់​យើង នៅ​ពេល​ដែល​វា​បើក​មក​វិញ យើង​នឹង​ឃើញ​ថា ចំនួន Row នៃ Metro Start Menu របស់​យើង​ត្រូវ​បាន​ផ្លាស់ប្ដូរ។

Resource by : cm.com.kh
Share this article :

Post a Comment