អាយធីខ្មែរស៊ែរ : itkhmershare.blogspot.com

វិធី​ប្រើ​​មុខងារ Aero Glass Style នៅ​ក្នុង Windows 8

Monday, March 11, 20130 comments


Aero Glass គឺ​មិន​មាន​ទៀត​ទេ​នៅ​ក្នុង Windows 8។ តែ​ប្រសិន​បើ​អ្នក​ពិតជា​ចង់​ដាក់ Aero Glass នេះ​មែន ពួក​យើង​គឺ​មាន​គន្លឹះ​មួយ​ដើម្បី​ឲ្យ​អ្នក​បើក​នូវ​មុខងារ Transparent នេះ​បាន ទោះ​បីជា Microsoft បាន​បិទ​វា​ក៏​ដោយ។ សូម​ធ្វើ​តាម​ការ​ណែនាំ​ដូច​ខាងក្រោម៖
មុនដំបូង​យើង Right Click នៅ​លើ Desktop រួច​ជ្រើសរើស​យក Personalize
2-areo-glass
បន្ទាប់មក​ចុច​ទៅ​លើ Theme High Contrast White ដូច​រូប
3-areo-glass
រួច​ចុច​លើ Color Option ដែល​នៅ​ខាងក្រោម Theme នោះ
4-areo-glass
បន្ទាប់មក​យើង​ត្រូវ​ទុក​នៅ​មួយ​កន្លែង​ដោយ​មិន​ត្រូវ​ធ្វើ​អ្វី​ទាំងអស់ រួច​យើង Right Click នៅ​លើ Desktop យក​ពាក្យ Personalize ម្ដង​ទៀត ហើយ​ជ្រើសរើស​យក Theme Default របស់ Windows ដូច​រូប
5-areo-glass
បន្ទាប់មក​យើង​ចូល​ទៅ​ក្នុង​ផ្ទាំង​ដែល​យើង​ទុក​វា​ចោល​អំបាញ់មិញ ហើយ​ចុច​ពាក្យ Save Changes
6-areo-glass
ពេលនោះ Windows Title Bar របស់​យើង​នឹង​ថ្លា។ វា​នឹង​មាន​បញ្ហា​ផ្នែក Graphical នៅ​ពេល​ដែល​យើង​អូស Windows Explorer។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា យើង​ក៏​អាច​បាន​នូវ Aero Glass ក្នុង Windows 8 ដែរ៕
Resource by : cm.com.kh
Share this article :

Post a Comment