អាយធីខ្មែរស៊ែរ : itkhmershare.blogspot.com

វិធី​បង្កើត​ Shortcut កម្មវិធី​អនុវត្ត​នៅ​លើ​ Desktop Windows 8

Monday, March 11, 20130 comments


ការ​ប្រើប្រាស់​ Windows 8 គឺ​ពិត​ជា​បាន​​ផ្ដល់​ភាព​ងាយ​ស្រួល​យ៉ាង​ខ្លាំង​ជាមួយ​ផ្ទាំង​ Interface ដែល​មាន​លក្ខណៈ​ដ៏​សំបូរ​បែប​។ នៅ​ក្នុង​នោះ​ដែរ​វា​ក៏​បាន​បង្កើត​ឱ្យ​មាន Charm Bar នៅ​ខាង​ស្ដាំ​នៃ Desktop ផង​ដែរ​ដើម្បី​ងាយ​ស្រួល​ដល់​អ្នក​នៅ​ក្នុង​ការ​ស្វែងរក​ទិន្នន័យ​ផ្សេងៗ​ ឬ​ចូល​ទៅ​កាន់​ Control Panel ជា​ដើម។ នៅ​ក្នុង​គន្លឹះ​នេះ​ផង​ដែរ យើង​ខ្ញុំ​សូម​បង្ហាញ​គន្លឹះ​មួយ​ដែល​ទាក់ទង​ទៅ​នឹង​ការ​បង្កើត​ Shortcut កម្មវិធី​អនុវត្ត​ដាក់​នៅ​លើ Desktop ដើម្បី​ងាយ​ស្រួល​ដល់​អ្នក​នៅ​ក្នុង​ការ​ចូល​ទៅ​កាន់​ទីតាំង​កម្មវិធី​ អនុវត្ត​ (All Apps) ។ តើ​ការ​បង្កើត​នោះ​ត្រូវ​ធ្វើ​ដូចម្ដេច​ដើម្បី​អាច​ធ្វើ​ឱ្យ​មាន​ Shortcut នៅ​លើ​ផ្ទៃ Desktop បាន។
ជា​ការ​ពិត​ណាស់​ដើម្បី​អាច​បង្កើត​ Shortcut កម្មវិធី​អនុវត្ត​ដាក់​លើ Desktop បាន​ អ្នក​ទាំងអស់​គ្នា​ត្រូវ​អនុវត្ត​ជាមួយ​យើង​ខ្ញុំ​ដូច​ខាង​ក្រោម៖
១. ដំបូង​លោក​អ្នក​ត្រូវ​ចុច​ Right Click នៅ​លើ Desktop រួច​ចុច​លើ New => Shortcut ដើម្បី​បង្កើត​ Shortcut កម្មវិធី​អនុវត្ត​ នៅ​លើ Desktop របស់​អ្នក។
2-add-shortcut
២. បន្ទាប់​មក​ទៀត​សូម​អ្នក​ចម្លង​ Text “ C:\Windows\explorer.exe shell:::{2559a1f8-21d7-11d4-bdaf-00c04f60b9f0} “នេះ​ដាក់​ចូល​ទៅ​ក្នុង​ ប្រអប់​ Type the location of item រួច​ចុច​ Next ។
3-add-shortcut
៣. បន្ទាប់​ពី​អ្នក​បាន​ចុច​ Next រួច អ្នក​ត្រូវ​ដាក់​ឈ្មោះ​ឱ្យ​ Shortcut នេះ​ ឧ. All Application ជា​ដើម។
ក្រោយ​មក​សូម​ចុច​លើ Finish ​ដើម្បី​បញ្ចប់​ការ​បង្កើត​។
4-add-shortcut
៤. នៅ​ពេល​នេះ​ អ្នក​បាន​បញ្ចប់​ការ​បង្កើត​ Shortcut នេះ​រួច​រាល់​ហើយ​ ។ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​បន្ត​ទៀត​គឺ​ការ​ប្ដូរ Icon របស់​ Shortcut នេះ​។ ដូច្នេះ​សូម​អ្នក​ចុច​លើ Shortcut របស់​អ្នក​រួច​ចុច Right Click យក​ពាក្យ Properties ។ បន្ទាប់​មក​សូម​ចុច​លើ​ពាក្យ​ Change Icon ។
5-add-shortcut
៥. ក្រោយ​ពេល​ដែល​អ្នក​បាន​ចុច​លើ Change Icon រួច​ អ្នក​ត្រូវ​ចម្លង​ Text នេះ  C:\Windows\System32\twinui.dll ​ដាក់​ចូល​ទៅ​ក្នុង​ប្រអប់ Look for icons in this file ។​ រួច​ Scroll ទៅ​រក​អាយ​ខុន​ សម្រាប់​កម្មវិធី​អនុវត្ត​ដែល​អ្នក​ពេញ​ចិត្ត​រួច​ចុច​ OK ។
6-add-shortcut
៦. នៅ​ទី​បញ្ចប់​លោក​អ្នក​ប្រាកដ​ជា​អាច​បង្កើត​ Shortcut ដើម្បី​ចូល​ទៅ​ដល់​កម្មវិធី​អនុវត្ត​បាន​យ៉ាង​ងាយ​ស្រួល​ជា​ទី​បំផុត៕

 Resource by : cm.com.kh



Share this article :

Post a Comment