អាយធីខ្មែរស៊ែរ : itkhmershare.blogspot.com

វិធីបិទផ្ទាំង Program Compatibility Assistant ក្នុង Windows 7

Wednesday, February 20, 20130 comments


តើលោកអ្នកធ្លាប់ជួបផ្ទាំង Program Compatibility Assistant រាល់លោកអ្នកតំឡើងដែរឫទេ?
ប្រហែលជាលោកអ្នកធ្លាប់​បានជួបញ្ហានេះជារឿយៗ ហើយពិតជាចង់ដឹងអំពីរបៀបបិទផ្ទាំងនេះ
ដើម្បីកុំឲ្យមានការរំខាន រាល់ពេលប្រើប្រាស់។ ដើម្បីឲ្យកាន់តែ​ច្បាស់មើលការបង្ហាញខាងក្រោម៖

    ដំបូងចុចលើ Start ប៊ូងតុង ហើយវាយបញ្ចូលពាក្យ Services.msc ទៅក្នុងប្រអប់ search រួចចុច Enter។

    ហើយស្វែងរកពាក្យ Program Compatibility Assistant Service រួចចុច Mouse ខាងស្តាំយក Stop។
    បន្ទាប់វានឹងបង្ហាញផ្ទាំង Service Control សូមធ្វើរង់ចាំរហូត​ដំណើរការវាបញ្ចាប់។
    ក្រោយពេលដំណើរការបញ្ចាប់ បន្តដំណើរការជាបន្តរួចចុចលើ​Genernal Tab ហើយត្រង់
Startup type ជ្រើសយក Disable ហើយចុច Ok។
    បន្ទាប់មកទៀតចូលទៅកាន់ Start ប៊ូតុងម្តងទៀត ហើយវាយ​បញ្ចូលពាក្យ gpedit.msc រួចចុច Enter។
    ផ្ទាំង Local Group Policy Editor បង្ហាញឡើងបន្តចូលតាម​​​ Folder:
User Configuration\Administrative Templates\Windows Components\Application Compatibility
ហើយ​នៅផ្នែកខាងឆ្វេងក្រោមពាក្យ Setting ចុច Mouse ពីរដងលើ Turn off Compatibility Assistant។
    ជាបន្តចុចលើ Enabled បន្ទាប់មកទៀតចុច Apply ហើយ Ok រួចបិទផ្ទាំង Local Group Policy Editor៕
Share this article :

Post a Comment