អាយធីខ្មែរស៊ែរ : itkhmershare.blogspot.com

វិធីបិទផ្ទាំង Scan and Fix សម្រាប់ Removable Drives ក្នុង Windows

Wednesday, February 20, 20130 comments


ការដោត USB Flash ទៅក្នុងកុំព្យូទ័រ លោកអ្នកតែងតែជួបជាមួយ Scan and Fix
a​ Removable Disk មុនពេលប្រើប្រាស់ក្នុង Windows។ មូលហេតុដែលវាលោតចេញ
ផ្ទាំង Scan and Fix នេះព្រោះវាត្រូវការ Scan យកនូវ Filesystem errors នៅក្នុង USB
Flash។ ដូច្នេះទើបយើងលើកយកនូវវិធីបិទផ្ទាំង Scan and Fix មកបង្ហាញដល់លោកអ្នក។ 
សូមមើលការបង្ហាញដូចខាង ក្រោម៖

    ជាដំបូងចុចលើ Start ប៊ូតុង រួចស្វែងរកពាក្យ msconfig។

    ជាបន្តទៀតផ្ទាំង System Configuration បង្ហាញឡើង ចុចលើ Services Tab រួចស្វែរកពាក្យ
Shell Hardware Detection ហើយដោះធីកចេញពីពាក្យនោះ។ បន្ទាប់មកវាទាមទារការ Restart
កុំ​ព្យូទ័រ។

    ក្រោយពីការ Restart ត្រូវចូលទៅកាន់ Start ប៊ូតុងម្តងទៀត​ហើយវាបញ្ចូលពាក្យ services.msc
ចូលក្នុងប្រអប់ Search រួច​ចុច Enter។

    ហើយស្វែរកពាក្យ Shell Hardware Detection ។
    ក្រោយមកទៀតចុច Mouse ពីរដងលើពាក្យ Shell Hardware Detection។
    បន្ទាប់មកទៀតផ្ទាំង Shell Hardware Detection បង្ហាញ​ឡើង ហើយចុចលើ Stop ប៊ូតុង។
    ត្រង់ Startup type ជ្រើសយក Disable រួចចុច Ok។
    ចុងបញ្ចប់លោកអ្នកទទួលបានការបិទនូវផ្ទាំងនេះ scan and fix ដោយវាមិនបង្ហាញ
មកទៀតទេ៕
Share this article :

Post a Comment