អាយធីខ្មែរស៊ែរ : itkhmershare.blogspot.com

2 វិធីក្នុងការ Scan Virus លើ File ឬ Folder ក្នុង Windows 8

Wednesday, February 20, 20130 comments


Windows 8 បានបញ្ចូលនូវកម្មវិធី Antivirus មកជាមួយ  សម្រាប់បន្ថែមនូវភាពងាយស្រួល និងការពារនៅលើ
Windows នោះ និងកម្មវិធី ឬ Files ផ្សេងៗឲ្យមានសុវត្ថិភាព។    តើលោកអ្នកដឹងថាវាជាកម្មវិធីនោះដែរឬទែ?
ព្រោះថាកម្មវិធី​នោះវាមសមត្ថភាព ក្នុងការ Scan ផ្តល់ឲ្យការ scan នោះជាពីរប្រភេទគឺ​ Scan តាម​កម្មវិធីផ្ទាល់
និងតាមរយៈ Context Menu។ ម្យ៉ាងទៀតការ Scan  វាឲ្យលោកអ្នកអាចជ្រើសរើសយកនូវ Folder ឬ Drive ណា
មួយ ក៏បាន។ ដើម្បីឲ្យកាន់តែច្បាស់សូម​ការបង្ហាញខាងក្រោម៖

    1. តាមរយៈកម្មវិធី
    ដើម្បីចាប់ផ្តើមយើងត្រូវប្រើប្រាស់ជាមួយកម្មវិធី Defender GUI ត្រូវចូលទៅកាន់តាមលំដាប់
Folder: C:\Program Files\Windows Defender នេះ​ បន្ទាប់ជ្រើសយក MSASCui.exe។

   
    ហើយវាក៏បើកម្មវិធីនោះឡើង រួចជ្រើសរើសយកប្រភេទនៃការ​
Scanជា Custom បន្ទាប់ចុច Scan now ប៊ូតុង។
    ក្រោយមកទៀតត្រូវជ្រើសយក Folder ណាមួយដែលោកអ្នក​ចង់ Scan រួចចុច OK ។
    2. តាមរយៈ Context Menu
    ប្រសិនបើលោកអ្នកមិនចង់ប្រើ GUI លោកអ្នកមានវិធីផ្សេង​ មួយទៀតលឿនជាងនេះគឺ
ការប្រើប្រាស់តាមរយៈ Context menu។ គ្រាន់តែចុច Windows + R បន្ទាប់វាយបញ្ចូលពាក្យ
shell:sendto ដាក់ក្នុងប្រអប់ Run រួចចុច Enter។   

    ឥឡូវលោកអ្នកត្រូវទាញយក File ពី Link: http://www.mediafire.com/?scw9i4d3kczs5za
បន្ទាប់ Unzip វា រួចហើយ​ថតចំលង File នោះដាក់ត្រង់ Folder ដែលបើកនៅចំនុច ខាងលើ។

    ហើយនៅពេលលោកអ្នកចុច Mouse ខាងស្តាំលើ  File ឬ Folder វានឹងបង្ហាញពាក្យថា Scan។

    ចុងបញ្ចាប់វាបង្ហាញផ្ទាំង Command  ដើម្បីធ្វើការ Scan ៕

Share this article :

Post a Comment