GNS3ជាកម្មវិធីសំរាប់បង្កើតប្រព័ន្ធបណ្ដាញសប្បនិម្មិត (ដូច Packet Tracer របស់ Cisco
ដែរ) ប្រភព កូដ បើក ដែល អ្នកជំនាញមួយក្រុមមាន Jeremy Grossmann, Benjamin
Marsili, Claire Goudjil, Xavier Alt និង Alexey Eromenko សរសេរនិងអភិវឌ្ឍ។
GNS3អនុញ្ញាតិអោយយើងបង្កើតគំរូបប្រព័ន្ធបណ្ដាញពេញលេញនិងត្រឹមត្រូវ វា មាន ទំនាក់ទំនង យ៉ាង ល្អ ជាមួយ នឹង៖
Dynamips: ជាកម្មវិធីប្រើសំរាប់ពិសោធន៍ Router របស់ Cisco (Cisco IOS)
សរសេរដោយ Christophe Fillot នៅឆ្នាំ 2005។
សម័យចែកចាយចុងក្រោយអាចប្រើបានជាមួយ Cisco 7200, 3600 series (3620, 3640
និង 3660), 3700 series (3725, 3745), 2600 series (2610 ដល់ 2650XM, 2691)
និង 1700 series
- Dynagen: បង្កើតសំណង់សណ្ឋានបណ្ដាញអោយ Dynamips
- Qemu: បង្កើតនិងពិសោធន័ម៉ាស៊ីនសប្បនិម្មិតប្រភពបើកលើ PC
-
VirtualBox (VB):
ជាកម្មវិធីសំរាប់បង្កើតម៉ាស៊ីនសប្បនិម្មិតប្រភពបើកដ៏ខ្លាំងក្លាមួយរបស់ Sun
Microsystems ទិញយកពី VB និងត្រូវបានសហគ្រាស Oracle អភិវឌ្ឍ។
ដូច្នេះ
GNS3
គឺជាកម្មវិធីដ៏ប្រសើរសំរាប់វិស្វករប្រព័ន្ធបណ្ដាញធ្វើការងារក្នុងបន្ទប់ពិសោធន៍ជំនាញស្រាវជ្រាវ
អភិវឌ្ឍ ទោះទាយនូវរាល់បណ្ដាបញ្ហាដែលកើតមាននៅក្នុងប្រព័ន្ធបណ្ដាញ។
ក៏ដូចជាសមស្របចំពោះអ្នកដែលមានបំណងប្រលងយកសញ្ញាប័ត្ររបស់ Cisco (CCNA, CCNP,
CCIP និង CCIE) និង Juniper (JNCIA, JNCIS និង JNCIE)
ក្រៅពីនោះដោយសារតែមាន
VB ភ្ជាប់ប្រើជាមួយ GNS3 ធ្វើអោយអ្នកគ្រប់គ្រង
វិស្វករប្រព័ន្ធប្រតិបត្តិការអាចប្រើ GNS3 ដើម្បីអនុវត្ត Labs
និងស្រាវជ្រាវ រៀនកម្មវិធីរបស់ក្រុមហ៊ុនផ្សេងដូចជា Microsoft (MCSA, MCSE),
RedHat (RHCT, RHCE) និង Novell (CLP)។
GNS3
ធ្វើការពិសោធន៍បានយ៉ាងល្អចំពោះ Cisco Router តែវាមិនអាចពិសោធន៍លើ Switch
របស់ស៊េរី Catalyst ដោយសារទាក់ទងនឹងបញ្ហាជំនួយរបស់អង្គសំរួល ASIC
(Application Specific Integrated Circuit) របស់ឧបករណ៍។
ប៉ុន្តែអ្នកនៅតែអាចធ្វើការកំណត់សណ្ឋាន (config) វាបានដោយប្រើ card NM-16ESW
EtherSwitch លើ Router។
I. ចំនុចពិសេស
- ជាកម្មវិធីកូដប្រភពបើក មិនអស់លុយ រត់លើគ្រប់ OS: Windows, Mac OS X និង Linux.
- អនុញ្ញាតិអោយស្ថាបនាហេត្ថារចនាសមព័ន្ធបណ្ដាញខុសៗគ្នានៅលើគំរូបណ្ដាញតែមួយ។
- ពិសោធន៍ច្រើនមូលដ្ឋានដូចជា: Cisco IOS Router, IPS, ជញ្ជាំងភ្លើង PIX និង ASA, JunOS
- ពិសោធន៍បណ្ដាឧបករណ៍បញ្ជូនសៀកគ្វីដូចជា Ethernet, ATM និង Frame Relay
- តភ្ជាប់បណ្ដាញសប្បនិម្មិតជាមួយនិងប្រព័ន្ធពិតខាងក្រៅ
- អនុញ្ញាតិអោយចាប់កញ្ចប់ព័ត៌មានតាមរយៈ Wireshark (សំរាប់វិភាគបណ្ដាញ) ដែលត្រូវបានបញ្ចូលស្រាប់ក្នុង GNS3។
- អ្នកប្រើត្រូវផ្គត់ផ្គង់ IOS/IPS/PIX/ASA/JunOS ដោយខ្លួនឯងដើម្បីប្រើ GNS3
II. ទាញយក GNS3 សម័យថ្មីបំផុតពីគេហៈទំព័រដើម http://www.gns3.net/download/
III. នែនាំប្រើប្រាស់
Labs
(មានតែ Labs សំរាប់ JNCIA): ដើម្បីបង្កើនការចែករំលែក
សូមអ្នកចុះឈ្មោះឬឆ្លើយតបនឹងប្រធានបទនេះ ទើបអ្នកអាចមើលឃើញ link !
Post a Comment