នុងនាមជាអ្នករចនា web/blog នោះកម្មវិធីបើកគេហទំព័រគឺជាវត្ថុបច្ចេកទេសដែលមិនអាចខ្វះបាន បច្ចុប្បន្នមានច្រើនណាស់តែគេនិយមជាងគេគឺ Firefox, Chrome, IE, Opera និង Safari… ក្នុងនោះអ្នកបច្ចេកទេសចូលចិត្តប្រើ Firefox និង Chrome ជាងគេ។ ក្នុងអត្ថបទនេះនឹងបង្ហាញអ្នកពីបណ្ដា add onextension ដែល blogger ត្រូវដំឡើងវាក្នុងកម្មវិធីបើកគេហទំព័ររបស់ខ្លួនសំរាប់បំរើការងារសរសេរ blog អ្នកត្រូវមានកម្មវិធី Chrome ឬ Firefox ជាមុនសិន។
1. សរសេរ blog ដោយ ScribeFire
Scribefire គឺជា extension ដ៏ពេញនិយមមួយដែលមានប្រយោជន៍បំផុតសំរាប់ blogger វាជួយអោយ blogger ងាយស្រួលក្នុងការសរសេរមិនចាញ់កម្មវិធី Windows Live Writer នោះទេ។ Scrbeifire ប្រើបានជាមួយនឹង Blogger, Wordpress, Tumblr… អ្នកអាចលុប រក្សាទុកបណ្ដោះអាសន្ន កែសំរួលឬបន្ថែមន័យលើអត្ថបទចាស់។ ក្រៅពីនោះនៅអាចផ្សាយអត្ថបទថ្មីតាមកាលវិភាគកំនត់ទុក ងាយស្រួលថែម ស្លាស់ (tags), ផ្លាក់ (labels), ពួក (categories) ដាក់រូបផ្ទាល់ពីកុំព្យូទ័រឬយកមកពី web ផ្សេង។Sribefire ក៏មានកន្លែងអោយអ្នកកែសំរួលកូដ (code) html ផងដែរ។
ទាញយកសំរាប់ Chrome ឬ Firefox
2. ថតរូបភាពលើអេក្រង់ដោយប្រើ Awesome Screenshot - Capture and Annotate
Awesome Screenshot គឺជា extension ដែលមានប្រយោជន៍បំផុតដើម្បីថតរូបអេក្រង់លើ web ដោយអាចអោយថតបានរូបទាំងអស់លើអេក្រង់ គេហទំព័រទាំងស្រុង ឬមួយផ្នែកណាដែលអ្នកចង់ក៏បាន ក្រោយពេលថតរួចអ្នកអាចកែប្រែរួបផ្ទាល់ភ្លាមៗតែម្ដង ដូចជាថែមរូបធរណីមាត្រ ដាក់ពណ៌ ស៊ុម អក្សរឬកាត់រូប … បន្ទាន់ពី edit រូបរួចអ្នកអាចទាញយកមកទុកក្នុងម៉ាស៊ីនឬក៏ទាញឡើងលើបណ្ដាញ ដើម្បីចែកផ្សាយ។
ទាញយកសំរាប់ Chrome ឬ Firefox
3. តាមដានទិន្ន័យគេហទំព័រដោយប្រើ WebRank SEO
WebRank SEO គឺជា extension ប្រភេទ seo ដ៏ខ្លាំងក្លាមួយសំរាប់ Chrome ក៏ដូចជា Firefox។ បើកមើលគេហទំព័រណាមួយរួចចង់ស្វែងរកបន្ថែមនៃទីតាំងរបស់ web នោះក្នុងពិភពនៃលេខនោះគ្មានអ្វីល្អជាងការមើលតាមរបាររបស់ WebRank នោះទេ។ វាបង្ហាញពេញលេញនូវតួលេខមូលដ្ឋានមាន Google Pagerank, Alexa Rank, Compete Rank និង Quantcast Rank អ្នកអាចពិនិត្យមើលថែមចំនួនពំទ័រដែលត្រូវបាន Google និង Bing index។ ចំនួន backlink ត្រឡប់ទៅ webs ក្រៅពីនោះក៏អាចស្វែងយល់ពីតួលេខរបស់ឈ្មោះ (domain) ឬព័ត៌មានលំអិតជាងនេះទៅទៀតដោយចុចតែម្ដងប៉ុណ្ណោះ។
ទាញយកសំរាប់ Chrome ឬ Firefox
4. គ្រឿងឧបករណ៍រចនាជាមួយ Web Developer
របារ Web Developer មានបញ្ចូលមុខងារជាច្រើនសំរាប់អោយអ្នករចនា web។ និយាយរួមវាអនុញ្ញាតិអោយរារាំងទាំងស្រុងពី javascript, css, frame, រូបភាព, តួលេខទំហំដល់ទំរង់ form ចូលប្រើ, ពាក្យសំងាត់ខាងក្នុងគេហទំព័រ។ មានតែមួយឃ្លាថាចូរប្រើវារួចទទួលយកកំលាំងដ៏ខ្លាំងរបស់វា។
5. កែសំរួលគ្រប់យ៉ាងជាមួយ Firebug
Firebug អាចនិយាយបានថាគឺជា extesion ដែលពេញនិយមជាងគេសំរាប់អ្នកលេង blog វាអាចអោយយើងកែប្រែ html, css, dom… ផ្ទាល់លើ web តែម្ដង ហើយការផ្លាស់ប្ដូរនឹងបង្ហាញភ្លាមៗផងដែរ។ ដំបូងបើសិនជាអ្នកមិនចេះវិធីប្រើទេនឹងមានអារម្មណ៍ថាប្លែកៗ តែដល់ពេលចេះទៅអ្នកនឹងក្លាយទៅជាម្ចាស់របស់វានោះការកែសំរួល ផ្ទៃប្រសព្វរបស់ web និងធ្វើការតាមចិត្តចង់របស់ខ្លួននឹងមានភាពងាយស្រួល។
ទាញយកសំរាប់ Chrome ឬ Firefox
Post a Comment