អាយធីខ្មែរស៊ែរ : itkhmershare.blogspot.com

ការពង្រឹង​បន្ថែម​លើ Windows Firewall

Thursday, January 31, 20130 comments
















Windows Firewall Control គឺជា​កម្មវិធី​មួយ​ប្រើ​សម្រាប់​ពង្រីក​បន្ថែម​លើ Windows Firewall ដែល​ផ្ដល់​នូវ​ភាពស្ទាត់ជំនាញ និងភាពទុកចិត្ត​ដែល​បាន​បង្កើត​ឡើង ដើម្បី​ពង្រីក​នូវ​មុខងារ​បន្ថែម​របស់ Windows Firewall ដែល​មានស្រាប់ និង​ផ្ដល់​នូវ​ការ​ដំណើរ​ការ​លឿន​ជាង Firewall​ដែល​មានស្រាប់ ។
វា​ដំណើរ​ការ​នៅ​ក្នុង​លក្ខណៈ​ធម្មតា និង​អនុញ្ញាត​ិ​ឲ្យ user ធ្វើការ​លើ firewall យ៉ាង​ងាយស្រួល​ដោយមិន​ចំណាយ​ពេល​ច្រើន ។  
 Windows Firewall Control ផ្ដល់​នូវ​ការ filterចំនួន 4 ជម្រើស​ដូច​ខាងក្រោម​៖

High Filtering - ការ connect ទៅខាងក្រៅ​ប្រព័ន្ធ network​ទាំងអស់​ត្រូវបាន block ព្រោះ Firewall តាមដាន​នូវ​ការ connect ទៅកាន់ កុំព្យូទ័រ​អ្នក
• Medium Filtering - ការ connect ទៅខាងក្រៅ​ប្រព័ន្ធ network ដែល​មិន​ត្រូវបាន​ជួបនឹង rule ត្រូវបាន block ដោយ​អនុញ្ញាត​ិ​ឲ្យ​កម្មវិធី​ណា​ដែល​បានវិភាគហើយ
• Low Filtering - ការ connect ទៅខាងក្រៅ​ប្រព័ន្ធ network ដែល​មិន​ត្រូវបាន​ជួបនឹង rule ត្រូវបាន អនុញ្ញាត​ិ និងអ្នកអាច block កម្មវិធី​ណា​ដែល​មិនចង់ត្រូត​ពិនិត្យ​
• No Filtering - Windows Firewall ត្រូវបាន​បិទ (នេះជាភាពទន់ខ្សោយរបស់​កុំព្យូទ័រ)
Windows Firewall Control ផ្ដល់​នូវ Rule ចំនួន 3 ជម្រើស​ដូច​ខាងក្រោម​៖

Outbound rules - ផ្ដល់​នូវ​ការ​បង្កើត rule ពី network ខាងក្រៅ access មកកាន់ networkខាង​ក្នុង​
• Inbound rules - ផ្ដល់​នូវ​ការ​បង្កើត rule ពី network ខាង​ក្នុង ដើម្បី access ទៅកាន់ network ខាងក្រៅ
• Outbound and inbound rules - ផ្ដល់​នូវ​ការ​បង្កើត rules ទាំង 2
​លោកអ្នក​អាច Allow ឬ​ក៏ block នូវ rule ណាមួយ​បានគឺ​គ្រាន់តែ​ចុចលើពាក្យManage Rulesនោះនឹងឃើញដូច​ខាងក្រោម​៖

Windows Firewall Control  Manage Rules 
​ ផ្ដល់​នូវ​ការ​គ្រប់គ្រង Rule ក្នុង​គោល​បំណង​ផ្ទៀងផ្ទាត់ rules ដែល​ត្រូវបាន​បើក ឬ​បិទ អនុញ្ញាត​ិ ឬ block និងលុប rule ដើម្បី​ធ្វើដូចនេះបានគឺត្រូវright-click ហើយចុចលើ rule ណា​ដែល​ចង់ Block


Resource by : www.antkh.com
Share this article :

Post a Comment