អាយធីខ្មែរស៊ែរ : itkhmershare.blogspot.com

ដាក់​ឲ្យ Windows គូស​បន្ទាត់​ចំណាំ​នៅ​ពី​ក្រោម​អក្សរ​ណា​ដែល​ជា Shortcut Keys

Thursday, April 11, 20130 comments


ការ​ចងចាំ​នូវ​រាល់ Keyboard Shortcuts ទាំងអស់ គឺ​វា​ជា​រឿង​ពិបាក​ណាស់, ដូច​នេះ Windows ក៏​បាន​បង្កើត Feature មួយ​ដើម្បី​ឲ្យ​យើង​ងាយស្រួល​ចំណាំ នោះ​គឺ​ការ​ដាក់​បន្ទាត់​នៅ​ពីក្រោម​អក្សរ​ណា​ដែល​ជា Shortcut Keys នៅ​លើ Menu Items។ ខាងក្រោម​នេះ​ជា​រូបភាព​នៃ Notepad ដែល​យើង​មិន​ទាន់​បើក​នូវ Feature Underline keyboard shortcuts ៖
1-uderline-windows
ដើម្បី​បើក​នូវ Feature នេះ ដំបូង​យើង​ត្រូវ​ចូល​ទៅ​ក្នុង Control Panel រួច​ចុច​លើ Ease of Access Center
2-uderline-windows
បន្ទាប់មក​អូស​ចុះ​ទៅ​ក្រោម រហូត​ដល់​ឃើញ​ពាក្យ Make the Keyboard Easier to Use, ចុច​លើ​វា
3-uderline-windows
ពេល​ផ្ទាំង​ថ្មី​លោត​ចេញ​មក ត្រូវ​គូស​ធីក​នៅ​លើ​ប្រអប់ Underline Keyboard shortcuts and access keys ដូច​រូប
4-uderline-windows
រួច​ចុច OK, ពេលនោះ​រាល់ Menu Item នៅ​ក្នុង Windows របស់​យើង, ត្រង់​កន្លែង​ដែល​មាន Shortcut Key វា​នឹង​ចេញ​នូវ​បន្ទាត់​គូស​ពីក្រោម ដូច​រូប​ខាងក្រោម៖
5-uderline-windows



















Resource by : cm.com.kh








Share this article :

Post a Comment