បច្ចុប្បន្ននេះជាសម័យទំនើបពេញនិយម យុវជនចូលចិត្ត Style ប្លែកៗនិងការរចនាដ៏សម្បូរបែប។ ជាមួយកម្មវិធី Toolwiz Pretty Photo នឹងអាចកែច្នៃរូបភាពរបស់អ្នកបានយ៉ាងងាយស្រួលជាមួយ Tool ប្លែកៗ ដែលអាចឱ្យលោកអ្នកអាច Design រូបភាពបានយ៉ាងស្រស់ស្អាតបំផុត។

លក្ខណៈពិសេស៖
-ឈ្មោះកម្មវិធី Toolwiz Pretty Photo
-ទំហំ 3MB
-អាចប្រើបានរហូត
-ដំណើរការជាមួយ Windows XP/ Vista / 7/ 8
-ទីតាំងទាញយក www.toolwiz.com/toolwiz-pretty-photo/
ការប្រើប្រាស់
១. ដំបូងលោកអ្នកត្រូវទាញយកកម្មវិធី Toolwiz Pretty Photo តាមរយៈលីងខាងលើ រួចបន្ទាប់មកអ្នកត្រូវដំឡើងកម្មវិធីនេះចូលទៅក្នុងកុំព្យូទ័រ របស់លោកអ្នក។
២. ក្រោយមកអ្នកត្រូវចូលទៅបើកកម្មវិធីនេះ ហើយអ្នកនឹងឃើញមានផ្ទាំងមួយចេញមក។

៣. ហើយអ្នកត្រូវចុចលើ File រួចចុចលើ New Image ដើម្បីបង្កើតផ្ទាំងរូបភាពថ្មីមួយ។


៤. ពេលនោះអ្នកនឹងឃើញមានផ្ទាំងថ្មីមួយចេញមក ដើម្បីដាក់រូបភាពចូលអ្នកចូលចុចលើ Fill with picture រួចចុចលើ Change ហើយជ្រើសរើសយករូបភាពណាមួយដែលអ្នកពេញចិត្តរួចចុច OK ។
៥. អ្នកក៏អាចកំណត់លើប្រវែងទទឹងនិងប្រវែងកម្ពស់បានផងដែរ ដោយកំណត់លើ Width និង Height ។

៦. ពេលនេះយើងបានដាក់រូបភាពចូលទៅកាន់ផ្ទាំងការងាររបស់យើងបានហើយ ។ ហើយលោកអ្នកក៏អាចផ្លាស់ប្ដូរផ្ទាំងរូបនេះតាមតម្រូវការរបស់អ្នក ផងដែរ ដោយផ្លាស់ប្ដូរតាមវិធីខាងលើ។

៧. ហើយពេលនេះលោកអ្នកក៏អាចបន្ថែម Objects ផ្សេងៗទៅលើរូបភាពនេះដោយចុចលើ Add Objects រួចជ្រើសរើសយកការងារណាមួយដែលអ្នកចង់បន្ថែមទៅលើរូបភាពរបស់ អ្នក។

៨. ពេលនេះអ្នកក៏អាចបន្ថែមអត្ថបទ ( Text) ទៅលើរូបភាពនោះបានផងដែរ ដោយចុចលើអាយខុនអក្សរ T ដែលមាននៅលើ Tab menu ។ អ្នកអាចកំណត់ Font អក្សរ ប្រភេទពណ៌ រួចចុច OK ។

ពេលនោះអ្នកនឹងឃើញមានអក្សរលើផ្ទាំងរូបភាពដូចខាងក្រោម៖

៩. ម្យ៉ាងវិញទៀតលោកអ្នកក៏អាចកំណត់លក្ខណៈពិសេសទៅលើរូបភាពនោះបានផង ដែរដោយចុចលើ Image Filter រួចចុចលើ Art filters បន្ទាប់មកអ្នកអាចចុចជ្រើសរើសយកទម្រង់ណាមួយដែលអ្នកពេញចិត្ត ដើម្បីដាក់លើរូបភាពនោះ។

១០. នៅក្នុង Beautify លោកអ្នកអាចជ្រើសរើសយក Effect ដើម្បីរើសយកមកដាក់នៅរូបភាពនេះបានយ៉ាងស្រួល។ ដូចជា Eyebrows, Eyeshadow ជាដើម។

១១. ពេលនេះខ្ញុំបានចុចលើ Eyeshadow ។ ហើយនៅក្នុងផ្ទាំងនេះលោកអ្នកអាចចុចរើសយកទម្រង់ណាមួយដែលលោក អ្នកពេញចិត្តរួចចុចលើ Add ។

១២. ហើយពេលនេះអ្នកអាចកែតម្រូវ Rotate , ផ្លាស់ប្ដូរទំហំ Size នៃ Effect នេះដើម្បីឱ្យត្រូវជាមួយរូបភាពបានផងដែរ។

១៣. ម្យ៉ាងវិញទៀតប្រសិនបើលោកអ្នកចង់ Crop ឬ កំណត់រូបភាពនេះ លោកអ្នកគ្រាន់តែចុចលើ Adjust Picture រួចចុចលើ Resize ហើយពេលនោះអ្នកនឹងអាចកំណត់លើរូបភាពបានយ៉ាងងាយស្រួល។

១៤. នៅក្នុងផ្ទាំង Curves លោកអ្នកអាចកំណត់ពន្លឺ Brightness និងលក្ខណៈពិសេសមួយចំនួននៃរូបភាព ដូចនេះអ្នកត្រូវចុចកែពន្លឺរូបភាពនេះ ដើម្បីឱ្យវាកាន់តែច្បាស់ សូមចុចលើ Adjust Picture រួចចុចលើ Curve Tool ។

១៥. នៅទីបញ្ចប់អ្នកនឹងអាចរចនារូបភាពបានយ៉ាងច្បាស់ ជាមួយ Style ប្លែកៗបានយ៉ាងប្រសើរជាមួយកម្មវិធីមួយនេះ។ ហើយលោកអ្នកក៏អាចប្រើប្រាស់ Tool ផ្សេងៗក្រៅពីការបង្ហាញខាងលើបានផងដែរ។

នៅពេលដែលលោកអ្នកកំណត់និង Design រួចលោកអ្នកត្រូវរក្សាទុករូបភាពដោយចុចលើ File រួចចុចលើ Save Picture ជាការស្រេច៕
Post a Comment