តើអ្នកធ្លាប់មើលការបង្ហាញស្លាយតាមរយៈវ៉ិបសាយនៅក្នុង PowerPoint Presentation ដែរឬទេ? តើការដាក់វ៉ិបសាយនៅក្នុងស្លាយបានផ្ដល់នូវគុណប្រយោជន៍អ្វីខ្លះ? ការបង្ហាញវ៉ិបសាយនៅក្នុងស្លាយបានធ្វើឱ្យអ្នកមានភាពងាយស្រួលនៅ ក្នុងការបើកចូលទៅកាន់គេហទំព័រណាមួយដែលអ្នកចង់បង្ហាញដល់អ្នក ទស្សនា។ ម្យ៉ាងវិញទៀតការអនុវត្តតាមវិធីនេះអ្នកនឹងកាត់បន្ថយពេលវេលានៅ ក្នុងការបើកគេហទំព័រតាមរយៈ Browser នៅពេលដែលអ្នករៀបចំធ្វើបទបង្ហាញផ្សេងៗ។ តើអ្នកត្រូវដាក់វ៉ិបសាយទៅជាបទបង្ហាញតាមវិធីណា? ជាធម្មតាការដាក់វ៉ិបសាយ ចូលទៅក្នុង Presentation តាមរយៈការបញ្ចូល web address វាមិនអាចធ្វើឱ្យវ៉ិបសាយក្នុង Presentation របស់អ្នកដំណើរការស្រួលនោះឡើយ។ តែខ្ញុំនឹងបង្ហាញពីវិធីសាស្ត្រដាក់វ៉ិបសាយតាមរយៈ Add-in ម្ដងវិញដើម្បីឱ្យវាអាចដំណើរការបានយ៉ាងស្រួលនៅក្នុងស្លាយរបស់ អ្នក។នៅពេលនេះខ្ញុំនឹងបង្ហាញមិត្តអ្នកអានពីវិធីក្នុងការ ដាក់វ៉ិបសាយចូលទៅក្នុងបទបង្ហាញនៃ file PowerPointដូចខាងក្រោម៖
១. ដំបូងអ្នកត្រូវទាញយក add-in តាមរយៈគេហទំព័រនេះ itkhmershare.blogspot.com បន្ទាប់មកអ្នកត្រូវចុចទាញយក Package () សម្រាប់ Version នៃកម្មវិធី Microsoft Office របស់អ្នក។

២. បន្ទាប់ពីអ្នកទាញយករួចអ្នកត្រូវ Extract វាទៅកាន់ទីតាំងណាមួយដែលអ្នកគិតថា អ្នកងាយស្រួលរក។

៣. បន្ទាប់មកអ្នកត្រូវបើកចូលទៅកាន់កម្មវិធី Microsoft PowerPoint របស់អ្នករួចចុចលើ File => Options ។

៤. បន្ទាប់មកអ្នកត្រូវចុចលើ Add in រួចចុចកែត្រង់ Manages ដោយចុចជ្រើសរើសយក PowerPoint Add ins រួចចុចលើ OK ។

៥. ពេលនេះអ្នកត្រូវចុចលើ Add New… រួចត្រូវ Browse ទៅរកឯកសារដែលអ្នកបានទាញយកមកខាងលើ។

៦. បន្ទាប់មកអ្នកត្រូវចុចទៅលើឯកសារឈ្មោះ LiveWeb.ppam រួចចុច OK ដើម្បីដំឡើងវាជា Add in សម្រាប់កម្មវិធី PowerPoint របស់អ្នក។

៧. ពេលនោះវានឹងចេញផ្ទាំង Security Notice មួយសម្រាប់សួរបញ្ជាក់អ្នក ពេលនេះអ្នកត្រូវចុចលើ Enable Macros ដើម្បីបន្តការដំឡើង Add in នេះ។

៨. ពេលនោះវានឹងលោតផ្ទាំងមួយចេញមក អ្នកត្រូវចុចធីកលើ Live Web រួចចុច Close ។ ឥឡូវ add in បានដំឡើងរួចបន្ទាប់មកអ្នកត្រូវបិទកម្មវិធី PowerPoint អ្នករួចបើកសារឡើងវិញហើយអ្នកត្រូវចុចទៅលើ Insert រួចចុចលើ Web Pages ។

៩. វានឹងចេញផ្ទាំង LiveWeb មកដើម្បីបញ្ជាក់ពីការបញ្ចូល Web Page ចូលទៅកាន់ PowerPoint Presentation របស់អ្នក។ ដូចនេះដើម្បីបន្តការដាក់បញ្ចូលអ្នកត្រូវចុចលើ Next។

១០. ខណៈនោះវានឹងបង្ហាញផ្ទាំងពីជំហានទី១ដែលនិយាយពីការបញ្ចូលឈ្មោះ Address វិបសាយឬ WebPage ណាមួយរបស់អ្នកចូលទៅក្នុងស្លាយ។ ពេលអ្នកវាយអាសយដ្ឋានវិបសាយហើយនោះអ្នកត្រូវចុចលើ Add ។

១១. ផ្ទាំងជំហានទី ២ ក៏បង្ហាញមកដើម្បីឱ្យអ្នកកំណត់ការ Refresh Web Page ។ដើម្បីបង្កភាពងាយស្រួលនៅពេលអ្នកបើកវិបសាយក្នុងស្លាយអ្នក ត្រូវចុចធីកលើ Yes, refresh web page automatically (real-time update) តែប្រសិនបើអ្នកមិនចង់ឱ្យវា Refresh វិបសាយពេលបើកក្នុងស្លាយអ្នកអាចដកធីកចេញ នៅពេលអ្នកកំណត់រួចអ្នកត្រូវចុចលើ Next ។

១២. នៅក្នុងជំហានទី៣ នេះអ្នកអាចកំណត់ពីទីតាំងនិងទំហំនៃ Webpage របស់អ្នកនៅក្នុងស្លាយ។ នៅក្នុង Size the web page shape to អ្នកត្រូវបញ្ចូលភាគរយនៃទំហំដែលអ្នកចង់បាន។ ហើយនៅក្នុង Set Shape position at អ្នកត្រូវជ្រើសរើសពីទីតាំងនៃ Webpage របស់អ្នកនៅក្នុងស្លាយ។ នៅពេលអ្នកកំណត់ចប់អ្នកត្រូវចុច Next។

១៣. នៅជំហានបញ្ចប់គឺជំហានទី៤ ដើម្បីបញ្ចូល Webpage ចូលទៅក្នុងស្លាយរបស់អ្នកបានអ្នកត្រូវចុចលើ Finish ហើយវានឹងត្រឡប់ចូលទៅក្នុងស្លាយរបស់អ្នក។

១៤. ខណៈនោះវានឹងចេញផ្ទាំងមួយបញ្ជាក់ពីការជោគជ័យនៃការបន្ថែម WebPage ចូលក្នុងស្លាយរបស់អ្នក។ ម្យ៉ាងវិញទៀតវានឹងបកត្រឡប់ទៅកាន់ផ្ទាំងស្លាយដើមរបស់អ្នក។ ហើយវានឹងលោតចេញផ្ទាំងស្ដាយ Windows 98 មកលើស្លាយរបស់អ្នក។ ពេលនេះអ្នកក៏អាចកែតម្រូវទំហំនៃស្លាយនេះផងដែរ តាមតម្រូវការរបស់អ្នក។

១៥. នៅពេលដែលអ្នកកែតម្រូវរួច អ្នកអាចចុចបង្ហាញស្លាយរបស់អ្នកបានដោយចុចលើ ប៊ូតុងបង្ហាញស្លាយនោះ។

១៦. ហើយរង់ចាំប្រហែល ២០ វិនាទីវានឹងលោតចេញផ្ទាំង WebPage របស់អ្នកជាពុំខានហើយអ្នកអាចបើកមើលទៅកាន់ Page ផ្សេងទៀតតាមការពេញចិត្តរបស់អ្នក។
១៧. ប្រសិនបើអ្នកចង់បង្ហាញ Webpage ផ្សេងទៀតអ្នកគ្រាន់តែចុចលើ Edit Page property រួចកែតម្រូវវាតាមធម្មតាជាការស្រេច។ ជាចុងក្រោយអ្នកអាចបើក WebPage របស់អ្នកនៅលើ PowerPoint Presentation បានដោយងាយស្រួល។

ចំណាំ៖ សម្រាប់ការអនុវត្តខាងលើបាន លុះត្រាតែកុំព្យូទ័ររបស់អ្នកត្រូវភ្ជាប់អ៊ីនធឺណិតជាមុនសិន៕
Post a Comment