ការប្រើប្រាស់កុំព្យូទ័រគឺពិតជាផ្ដល់ផលប្រយោជន៍យ៉ាងច្រើនដល់ លោកអ្នក តែពេលខ្លះវាក៏នាំមកនូវផលអាក្រក់ផងដែរ។ នៅពេលដែលលោកអ្នកចង់កំណត់ការប្រើប្រាស់កុំព្យូទ័រនេះ ទៅដល់នរណាម្នាក់តើអ្នកត្រូវធ្វើដូចម្ដេច? ជាការពិតណាស់ នៅក្នុងលេខនេះទស្សនាវដ្ដីវិទ្យាសាស្ត្រកុំព្យូទ័រយើងនឹងបង្ហាញ កម្មវិធីមួយដែលអាចឱ្យអ្នក គ្រប់គ្រងលើការប្រើប្រាស់កុំព្យូទ័របានយ៉ាងងាយដូចជា ការ Block ទៅលើវិបសាយ ការ Block កម្មវិធីណាមួយលើកុំព្យូទ័រដោយការពារជា Password និងការកំណត់ពេលវេលាប្រើប្រាស់កុំព្យូទ័រជាដើម។

លក្ខណៈពិសេស៖
-ឈ្មោះកម្មវិធី Kurupira
-ទំហំ 15.71 MB
-អាចប្រើបានរហូត
-ទីតាំងទាញយក www.kurupira.net
វិធីដំឡើង
១. ដំបូងអ្នកត្រូវចូលទៅកាន់គេហទំព័រខាងលើ បន្ទាប់មកអ្នកត្រូវចុចលើ Web Filter ហើយយក Cursor ចុចលើ Download Now ដើម្បីទាញយកកម្មវិធី Kurupira មកដាក់ក្នុងកុំព្យូទ័ររបស់អ្នក។

២. បន្ទាប់ពីអ្នកបានទាញយករួច លោកអ្នកត្រូវដំឡើងកម្មវិធីនេះចូលទៅកាន់កុំព្យូទ័ររបស់អ្នកតាម ធម្មតា។ នៅពេលដែលអ្នកកំពុងដំឡើងហើយជ្រើសរើសយកភាសារួចអ្នកនឹងឃើញមាន ផ្ទាំងមួយលោតចេញមក។ ផ្ទាំងនេះគឺតម្រូវឱ្យអ្នកធ្វើការបិទ Browser ទាំងអស់ជាមុនសិន រួចអ្នកអាចចុចលើ OK ដើម្បីបន្តការដំឡើង។

៣. ក្រោយមកអ្នកអាចចុច Next ដើម្បីបន្តដំឡើងរហូតចប់។ ពេលនេះអ្នកអាចដំឡើងកម្មវិធី Kurupira ដាក់ក្នុងកុំព្យូទ័ររបស់អ្នកបានហើយ។
វិធីប្រើប្រាស់
១. ពេលលោកអ្នកបានដំឡើងកម្មវិធី Kuripira រួច លោកអ្នកត្រូវចូលទៅបើកកម្មវិធីនោះ។ ហើយវានឹងចេញផ្ទាំងមួយដើម្បីឱ្យអ្នកបញ្ចូលព័ត៌មានរបស់អ្នកចូល ដូចជា ឆ្នាំកំណើត( Year of birth) ភេទ (ភេទ) និងទីកន្លែងប្រើប្រាស់ ( Place of use) ។ បន្ទាប់ពីលោកអ្នកកំណត់វារួច អ្នកត្រូវចុចលើ Proceed ដើម្បីអនុវត្តការងារបន្ត។

២. រួចវានឹងបង្ហាញផ្ទាំងមួយទៀតដើម្បីឱ្យអ្នកវាយបញ្ចូលលេខសម្ងាត់ និង Email ចូល។ ដូចនេះអ្នកត្រូវបំពេញលក្ខខណ្ឌរបស់វា បន្ទាប់មកចុចលើ OK ។

៣. ហើយលោកអ្នកនឹងឃើញមានផ្ទាំងថ្មីមួយចេញមក។ អ្នកចុចលើ Web ឬ Application ដើម្បីធ្វើការចាប់ផ្ដើម Block ឬ កំណត់លើវា។

៤. នៅពេលដែលអ្នកបានចុចលើ Web អ្នកនឹងឃើញមានផ្ទាំងការងារជាច្រើនដូចជា Web Filter, Blocked Websites, Allowed websites, Time controls ជាដើម។

៥. នៅក្នុងផ្ទាំង Web filter អ្នកនឹងឃើញមានជម្រើសជាច្រើនសម្រាប់ ឱ្យអ្នកជ្រើសរើស ដើម្បីកំណត់ការ Block វិបសាយទាំងនោះ។ ម្យ៉ាងវិញទៀត វាក៏មានចំណុចករណីលើកលែងផងដែរ សូមមើលនៅក្នុង Exceptions ។

៦. ចំណែកនៅក្នុងផ្ទាំង Blocked Website អ្នកអាចវាយបញ្ចូលអាសយដ្ឋានណាមួយដែលអ្នកចង់បិទចូលទៅក្នុង Web Address រួចចុចលើ Add to database ដើម្បីកំណត់វាក្នុងការ Block ។

៧. ហើយនៅក្នុងផ្ទាំង Time Control គឺអាចឱ្យអ្នកកំណត់ម៉ោងឬពេលវេលាក្នុងការបើកមើលវិបសាយបានផង ដែរ។ អ្នកអាចចុចជ្រើសរើសនិងកំណត់ពេលវេលាបានយ៉ាងងាយស្រួល។

៨. ម្យ៉ាងវិញទៀតប្រសិនបើអ្នក ចង់ Block កម្មវិធីណាមួយ មិនឱ្យនរណាម្នាក់បើកបាននោះ លោកអ្នកត្រូវចុចទៅលើផ្ទាំង Blocked Applications រួចបន្ទាប់មកអ្នកត្រូវវាយឈ្មោះកម្មវិធីដែលចង់ Block ចូលក្នុង Windows title ឬ លោកអ្នកអាចចម្លងឈ្មោះកម្មវិធីនោះយកមក Paste ដាក់ចូលក្នុងប្រអប់នេះ អាចមានប្រសិទ្ធភាពជាង។ បន្ទាប់មកចុចលើ Add to database ដើម្បី ចាប់ផ្ដើមអនុវត្តការ Block កម្មវិធី។

៩. អ្នកក៏អាចមើលស្ថិតិនៃការប្រើប្រាស់កម្មវិធីឬ វិបសាយបានផងដែរ ដោយគ្រាន់តែចុចលើ Report ហើយវានឹងបង្ហាញស្ថិតិដូចរូបខាងក្រោម។ អ្នកក៏អាចបោះពុម្ពស្ថិតិទាំងនេះបានដែរ ដោយចុចលើ Create PDF File ឬ យក Printable Version ។

នៅទីបញ្ចប់លោកអ្នក នឹងអាចគ្រប់គ្រងលើការប្រើប្រាស់កុំព្យូទ័ររបស់អ្នកបានយ៉ាងងាយ ស្រួល ដើម្បីអាចធ្វើការកំណត់ការប្រើប្រាស់នេះទៅលើកូនៗ ប្អូនៗ ឬនរណាម្នាក់ដែលចង់ប្រើកុំព្យូទ័រនេះ៕
Post a Comment