អាយធីខ្មែរស៊ែរ : itkhmershare.blogspot.com

របៀប​ដាក់​នូវ​ Password ​ជា​រូបភាព​នៅ​ក្នុង​ Windows 8

Thursday, December 27, 20120 comments



ជា​ធម្មតា​ការ​ដាក់​ Password ​នៅ​ក្នុង​ Windows XP ​ឬ​ក៏​ Windows 7​ គឺ​យើង​អាច​ដាក់​បាន​ត្រឹម​តែ​ជា​លេខ​ ឬ​អក្សរ​ប៉ុណ្ណោះ​។​ ប៉ុន្តែ​ Windows 8 ​ដែល​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ចុង​ក្រោយ​បំផុត​របស់​ ក្រុមហ៊ុន​ Microsoft ​នេះ​បាន​បង្ហាញ​ពី​ភាព​ភ្ញាក់​ផ្អើល​ថ្មី​មួយ​ដល់​អ្នក​ប្រើ​ប្រាស់​ទាំង​ អស់ ​នោះ​គឺ​អាច​ឱ្យ​យើង​ដាក់​ Password ​ជា​រូប​ភាព​បាន​ទៀត​ផង។
សូម​ធ្វើ​តាម​ការ​ណែនាំ​ខាង​ក្រោម៖

មុន​ដំបូង​យើង​ត្រូវ​ចុច​ Start ​រួច​យក​ Control Panel ​រើស​យក​ពាក្យ​ User ​ដែល​នៅ​ផ្នែក​ខាង​ស្តាំ
​បន្ទាប់​មក​ចុច​លើ​ពាក្យ​ Create Picture Password

រួច​វា​នឹង​ទាមទារ​ឱ្យ​យើង​វាយ​ Password ​ជា​ធម្មតា ​ពេល​យើង​វាយ​រួច​រាល់​ ចុច​ OK ​ដើម្បី​បន្ត​ បន្ទាប់​មក​ចុច​លើ​ Choose Picture ​ពេល​នោះ​វា​នឹង​លោត​ចេញ​នូវ​ផ្ទាំង​ដើម្បី​ឱ្យ​យើង​រើស​យក​រូបភាព

ពេល​យើង​ជ្រើស​រើស​រូបភាព​ដែល​យើង​ពេញ​ចិត្ត​ហើយ​ ចុច​ Use This Picture ​បន្ទាប់​មក​វា​នឹង​ឱ្យ​យើង​ជ្រើស​រើស​នូវ​ទីតាំង​៣ ​នៅ​លើ​រូបភាព​ដើម្បី​ដាក់​ចំនាំ, ​ហើយ​យើង​ត្រូវ​ចង​ចាំ​នូវ​កន្លែង​ទាំង​៣​នេះ ព្រោះ​នៅ​ពេល​ដែល​យើង​បើក​ Computer ​មក​វា​នឹង​ឱ្យ​យើង​ជ្រើស​រើស​នូវ​ទីតាំង​នេះ

បន្ទាប់​ពី​រើស​រួច​ការ​ដាក់​ Password ​ជា​រូបភាព​របស់​យើង​គឺ​បាន​ជោគ​ជ័យ​ហើយ៕
Share this article :

Post a Comment