អាយធីខ្មែរស៊ែរ : itkhmershare.blogspot.com

របៀបបិទ USB Flash Driveកុំឱ្យដំណើរការ

Thursday, December 27, 20120 comments



ជា​ធម្មតា ការ​ដោត Flash ចូល ​ទៅ​ក្នុង​កុំព្យូទ័រ​របស់​យើង គឺ​អាច​មាន​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់​នៅ​ពេល​ដែល​កម្មវិធី​កំចាត់​មេរោគ​ របស់​យើង​មិន​សូវ​មាន​ប្រសិទ្ធិភាព រឺ​ក៏​មេ​រោគ​ខ្លាំង​ពេក​វា​មិន​អាច​ទប់​ឈ្នះ នោះ​កុំព្យូទ័រ​របស់​យើង​នឹង​ងាយ​រង​នូវ​គ្រោះ​ថ្នាក់។ យើង​មាន​វិ​ធី​សាស្រ្ត ៣ យ៉ាងគឺៈ
វិធីសាស្រ្តទី១ :​​ (បិទតាម Bios)
មុន​ដំបូង នៅ​ពេល​យើង​បើក​កុំព្យូទ័រ​មក យើង​ត្រូវ​ចូល​ទៅ​កាន់ BIOS បន្ទាប់​មក​ចូល​ទៅ​ក្នុង Tab Advanced រួចចូលទៅក្នុង USB Configuration បន្ទាប់​មក​យើង​ត្រូវ​កែ​ត្រង់​កន្លែង USB Functions ដោយ​កែ​វា​ទៅ​ជា Disableពេល​នោះ Port USB របស់​យើង​នឹង​ត្រូវ​បាន​បិទ

វិធីសាស្រ្តទី២ : (បិទតាម Registry)
ដំណើរការ Registry Editor (regedit).
  1. ចូលទៅកាន់ទីតាំង registry key:HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Services\UsbStor
  2. បើក value name : Start
  3. ផ្លាស់ប្តូរ Value ពី 3 ទៅ 4 ដើម្បីបិទ Flash Drive។
  4. បើ​ចង់​បើក​វិញ​គ្រាន់​តែ​កែរ​តម្លៃ​ទៅ 3 វិញ​ជា​ការ​ស្រេច
វិធីសាស្រ្តទី៣ : (បិទតាមកម្មវិធី)
ចំណាំៈ វិធីសាស្រ្តទី២ និងទី៣ ត្រូវ Restart Computer Log off Windows ជាការស្រេច។
Share this article :

Post a Comment