Home
Technology
បង្កើតបទបង្ហាញយ៉ាងស្រស់ស្អាតជាមួយ Prezi
បង្កើតបទបង្ហាញយ៉ាងស្រស់ស្អាតជាមួយ Prezi
Thursday, April 11, 20130 comments
ជាមួយគេហទំព័រ Prezi គឺជាគេហទំព័រមួយដែលមានលក្ខណៈពិសេសយ៉ាងច្រើនសម្រាប់អាចអនុញ្ញាត ឱ្យអ្នកធ្វើការបង្កើតបទបង្ហាញ (Presentation) បានយ៉ាងងាយស្រួលនៅលើ Online ។ វាមានទម្រង់និង Layout ជាច្រើនសម្រាប់ឱ្យអ្នកជ្រើសរើស នៅក្នុងការបង្កើតបទបង្ហាញណាមួយដែលអ្នកពេញចិត្ត ហើយនៅពេលដែលអ្នកបានបង្កើតរួចលោកអ្នកអាចធ្វើបទបង្ហាញនៅលើ Online ក៏បានឬធ្វើបទបង្ហាញដោយ Offline ក៏បានដោយទាញវាមកទុកក្នុងកុំព្យូទ័រ។ ដូចនេះលោកអ្នកអាចអនុវត្តជាមួយយើងខ្ញុំដូចខាងក្រោមដើម្បី បង្កើត Slideshow ជាមួយគេហទំព័រ Prezi នេះ។
១. ដំបូងលោកអ្នកត្រូវចូលទៅកាន់គេហទំព័រ www.prezi.com ។ ពេលនោះលោកអ្នកនឹងឃើញមានផ្ទាំងមួយចេញមក។
២. ដើម្បីអាចប្រើសេវាកម្មជាមួយ Prezi បានលុះត្រាតែអ្នកជាសមាជិកនៃគេហទំព័រនេះជាមុនសិន ដូចនេះអ្នកត្រូវចុចលើ Sign Up ដើម្បីបង្កើតគណនីថ្មី ឬបង្កើតគណនីជាមួយ Facebook ។
៣. នៅពេលដែលអ្នកចុចលើ Sign up រួចហើយ នោះវានឹងចេញផ្ទាំងមួយដើម្បីឱ្យអ្នកជ្រើសរើសប្រភេទនិងគម្រោង តម្លៃរបស់សេវាកម្ម។ ដូចនេះប្រសិនបើលោកអ្នកជ្រើសរើសយក Public 0$ (ឥតគិតថ្លៃ) សូមចុច Sign Up ជាមួយវា។
៤. ក្រោយមកសូមចុចបំពេញឈ្មោះនិងព័ត៌មានលម្អិតជាមួយ Prezi ហើយចុចធីកលើ I agree to the term of use រួចចុច Sign Up ជាការស្រេច។
៥. នៅពេលនេះអ្នកអាចចុះឈ្មោះប្រើប្រាស់ជាមួយ Prezi បានហើយ។ អ្នកអាចចុចលើ New Prezi ដើម្បីបង្កើតនូវ Slide Presentation ថ្មី។
៦. ពេលដែលអ្នកបានចុចលើ New Prezi រួច នោះវានឹងបង្ហាញផ្ទាំងមួយចេញមក ដើម្បីឱ្យអ្នកវាយបញ្ចូលឈ្មោះចំណងជើង និងការបរិយាយនៃបទបង្ហាញមួយនេះ។
៧. បន្ទាប់ពីវាយរួចសូមចុចលើ Create new prezi ។នៅពេលនោះវានឹងដំណើរការបង្កើត Prezi ថ្មីឱ្យអ្នក។
៨. បន្ទាប់ពីនោះមកអ្នកត្រូវចុចជ្រើសរើសយកប្រភេទ Template ថ្មីសម្រាប់ Prezi របស់អ្នក។ នៅពេលដែលអ្នកជ្រើសរើសរួចសូមចុចលើ Choose ដើម្បីកំណត់យក។
៩. នៅពេលនេះលោកអ្នកប្រាកដជាអាចធ្វើការបង្កើតបទបង្ហាញយ៉ាងពិសេស ជាមួយ Prezi នេះ។ម្យ៉ាងវិញទៀតលោកអ្នកក៏អាចបង្កើត Frames , Template, បន្ថែម រូបភាព Shapes, Media, PowerPoint ចូលក្នុង Sideshow របស់អ្នក ដោយគ្រាន់តែចុចទៅលើមុខងាររបស់វានៅលើ Menu bar របស់ Prezi ជាការស្រេច។
១០. នៅពេលដែលអ្នកជ្រើសរើសយករូបភាពដាក់ចូលក្នុង Slide អ្នកត្រូវចុចលើ Image ។ ពេលនោះអ្នកនឹងឃើញមាន Drop down Menu ពីរគឺ From file មានន័យថាអ្នកត្រូវ Upload រូបភាពចេញពីកុំព្យូទ័រដោយផ្ទាល់និងមួយទៀតគឺ From Google Images គឺមានន័យថាអ្នកអាចស្វែងរករូបភាពនៅលើ Google បានយ៉ាងងាយស្រួល។
១១. ហើយពេលនេះអ្នកអាចជ្រើសរើសយករូបភាពណាដែលអ្នកស្រឡាញ់រួចចុចលើ Insert ។
១២. ក្រោយពេលដែលអ្នកអនុវត្តរួចលោកអ្នកអាចចុចទៅលើពាក្យថា Present ដោយមើលអំពីលទ្ធផលរបស់វា។
នៅទីបញ្ចប់លោកអ្នក ប្រាកដជាអាចបង្កើត Slide Presentation បានយ៉ាងអស្ចារ្យជាមួយ Prezi ។
ហើយលោកអ្នកក៏អាចធ្វើការទាញយកបទបង្ហាញនោះយកមកទុកនៅក្នុង Hard Drive របស់កុំព្យូទ័រអ្នកបានផងដែរ៕
Resource by : cm.com.kh
Post a Comment