ការប្រើប្រាស់កុំព្យូទ័ររាល់ថ្ងៃអ្នកពិតជាពិបាកក្នុងការគ្រប់គ្រងទិន្នន័យនិងកម្មវិធីរបស់ខ្លួនណាស់ ពេល
ខ្លះមានអ្នកផ្សេងចូលមកបើកកុំព្យូទ័ររបស់អ្នកដើម្បីមានបំណង
ធ្វើអ្វីមួយ
ហើយអ្នកខ្លះដើម្បីលេងហ្គេមឬកម្មវិធីអ្វីផ្សេងៗជាដើម។
តែពេលខ្លះអ្នកមានអារម្មណ៍ថាធុញទ្រាន់ឬមិនចង់ឱ្យមានអ្នកដទៃ
ប៉ះពាល់កុំព្យូទ័រឬបើកកម្មវិធីរបស់អ្នកលេង។
តើអ្នកត្រូវធ្វើដូចម្ដេច?
ជាការពិតដើម្បីបិទឬចាក់សោកម្មវិធីក្នុងកុំព្យូទ័ររបស់អ្នក
មិនឱ្យអ្នកដទៃលេងនោះ អ្នកអាចធ្វើបានជាមួយ IT Khmer Share
ដោយអនុវត្តនូវវិធីសាស្ត្រដូចខាងក្រោម៖
១. ដំបូងអ្នកត្រូវទាញយកកម្មវិធីឈ្មោះ Windows Application Blocker (កម្មវិធី Windows Application Blocker ទាញយក)
២. បន្ទាប់មកអ្នកអាច Extract
វាទៅកាន់ទីតាំងណាមួយដែលងាយស្រួលរក
ហើយត្រូវចុចបើកកម្មវិធីនេះ។ ពេលនោះវានឹងចេញផ្ទាំងមួយ Enter
Password ។ដួចនេះអ្នកមិនចាំបាច់វាយលេខសម្ងាត់ទេ
ដោយគ្រាន់តែចុច OK យក។
៣.
ក្រោយមកវានឹងចេញផ្ទាំងមួយទៀតដើម្បីឱ្យអ្នកវាយឈ្មោះកម្មវិធី
របស់អ្នកចូល
ដូចនេះអ្នកត្រូវវាយឈ្មោះកម្មវិធីណាមួយដែលអ្នកចង់ Block
នោះចូល រួចចុចលើ Block ។
តែបើកម្មវិធីខ្លះអ្នកមិនដឹងថាវាយឈ្មោះចូលយ៉ាងម៉េចអ្នកត្រូវ
ចុចលើ Shortcut កម្មវិធីនោះហើយចុច Right Click យក Properties
ពេលនោះអ្នកនឹងឃើញឈ្មោះកម្មវិធីរបស់អ្នកនៅក្នុងប្រអប់ Target
ហើយអ្នកអាចដាក់ក្នុង Application Executable Name រួចចុចលើ Block ។
៤. នៅពេលនោះកម្មវិធីរបស់អ្នកនឹងត្រូវបាន Block ។
ហើយអ្នកអាចចុចបិទកម្មវិធីនេះរួចសាកបើកកម្មវិធីដែលអ្នក Block
នោះមើល។ វានឹងចេញផ្ទាំងមួយដូចខាងក្រោម៖
៥. ដើម្បីដាក់លេខសម្ងាត់មិនឱ្យគេបើកចូលកម្មវិធី Windows
Application Blocker អ្នកអាចចុចលើ Change Password
រួចចុចវាយលេខសម្ងាត់របស់អ្នករួចចុច OK ។
៦.
នៅទីបញ្ចប់អ្នកអាចគ្រប់គ្រងទៅកម្មវិធីដែលមាននៅក្នុងកុំព្យូទ័រ
របស់អ្នកបានហើយ។ ម្យ៉ាងវិញទៀតដើម្បីដោះ Block ឬ Unblock
កម្មវិធីណាមួយឡើងវិញអ្នកត្រូវចុចបើកកម្មវិធី Windows Application
Blocker រួចចុចបញ្ចូលលេងសម្ងាត់របស់អ្នក ហើយចុច OK ។
៧. ក្រោយមកទៀតចុចលើកម្មវិធីដែលអ្នកចង់ដោះ Block នោះវិញរួចចុចលើ Unblock ជាការស្រេច៕
Post a Comment