នៅក្នុង Windows 8 គឺមាន Feature ថ្មីមួយឈ្មោះថា Power User Menu ដែលអាចឲ្យយើងងាយស្រួល Access ចូលទៅក្នុង System tools ដែល Administrator និង Power Users ត្រូវការប្រើប្រាស់វា។ ដើម្បីចូលទៅក្នុង Power User Menu យើងគ្រាន់តែចុច Windows Key + X នៅលើ Keyboard ឬក៏អូស Mouse ទៅលើកាច់ជ្រុងខាងឆ្វេងផ្នែកខាងក្រោមនៃ Screen រួច Right Click លើ Start tile ដែលបានចេញមកក៏បាន។
នៅក្នុងលេខនេះ IT Khmer Share នឹងបង្ហាញពីការកែ ឬលុបនូវ Tools មួយចំនួនដែលយើងមិនត្រូវការ នៅក្នុង Power User Menu នោះ។ សូមធ្វើតាមការណែនាំខាងក្រោម៖
មុនដំបូងយើងត្រូវបើក Windows Explorer ហើយ Browse ទៅរកទីតាំងដូចខាងក្រោម៖
C:\Users\Brian\AppData\Local\Microsoft\Windows\WinX
ចំណាំ៖ Brian គឺជាឈ្មោះរបស់ User ដូចនេះនៅលើកុំព្យូទ័រអ្នកគឺជ្រើសរើសយកឈ្មោះ User របស់យើងផ្ទាល់។ ហើយយើងត្រូវបើក Show Hidden Files and Folders ឲ្យអស់ ដើម្បីឃើញនូវ Folder AppData ។
ពេលយើងចូលទៅក្នុងទីតាំងនោះ យើងនឹងឃើញនូវ Folder 3 គឺ Group 1ដល់3 ដូចរូប
- ក្នុង Folder Group1 គឺផ្ទុកនូវ Desktop Shortcut ដែលនៅខាងក្រោមនៃ Menu
- ក្នុង Folder Group2 និង3 គឺផ្ទុកនូវ Shortcut ផ្សេងៗ ដែលស្ថិតនៅក្នុង Group នីមួយៗនៃ Menu នោះ
ឥឡូវនេះដល់ពេលយើងកែនូវ Power Menu ទៅតាមអ្វីដែលយើងចូលចិត្តហើយ។ ពេលនេះ ខ្ញុំ Copy នូវ Shortcut ពី Group2 និង Group3 ទៅដាក់នៅក្នុង Folder នៃ Group1
បន្ទាប់មកយើងត្រូវ Log Off កុំព្យូទ័ររបស់យើងសិន នៅពេលដែលយើងបើកកុំព្យូទ័រមកវិញ យើងនឹងឃើញនូវលទ្ធផល ដោយ Shortcut Control Panel និង Run គឺបង្ហាញនៅផ្នែកខាងក្រោមនៃ Menu វិញ
Resource by : cm.com.kh
Post a Comment