ដើម្បី បន្ថែមបានប៉ុន្មាននាទី ប្រើជាប្រយោជន៏ ម៉ាស៊ីន laptop ពេលធ្វើការ , អ្នកអាចធ្វើការអនុវត្ត តាមជំហាននែនាំ ខាងក្រោមនេះដើម្បី អាចសំចៃថាមពលថ្ម របស់ម៉ាស៊ីនអ្នក ប្រកបដោយប្រសិទ្ធភាព ។ ក្រៅពីវិធានការ លឿននេះ ដែលអ្នកប្រើគ្រប់គ្នាសុទ្ធតែដឹង និងអាចអនុវត្ត បានតែម្ដង ដើម្បីអាចសំចៃថ្មីម៉ាស៊ីនរបស់ខ្លួន, ចំនែក វិធានការ ពន្យាពេល គឺចាំបាច់ត្រូវការ ការរៀបចំនឹង អ្នកប្រើ មានជំនាញឯកទេសជាងនេះ , ក្នុងគោលបំណង ពន្យាលពេលអោយបានច្រើន ជាពិសេសវាសំខាន់ពេលអ្នកតែងដាក់ laptop តាមខ្លួន ធ្វើការងារឬ បេសកម្ម។
វិធានការឆាប់រហ័ស
បន្ថយកំរិតពន្លឺលើអេក្រង់
វិធានការមួយ ងាយអនុវត្តបំផុត នឹងក៏ជាជំនួយក្នុងការសន្សំសំចៃ ថ្ម laptop មានប្រសិទ្ធភាពខ្ពស់ គឺការកាត់បន្ថយ កំរិត ពន្លឺរបស់ពន្លឺ ។ ជាមួយនឹងកំរិត បន្លឺ អេក្រង់ ប្រហែល 40%, អ្នកនៅតែអាច ធ្វើការបានស្ទើរគ្រប់ប្រភេទlaptop ហើយដោយពឹងផ្អែកលើ វិធានការនេះ នឹងអាចថែមឬពន្យាបានពេលវេលា ប្រើប្រាស់ ម៉ាស៊ីន ។
Apple តាំងពីយូរណាស់មកហើយ បានបោះបង់ផ្នែកជ្រើសរើស mode ថ្ម និថ mode ប្រភពថាមពល adapter។ ម៉ូដែល laptop រត់ប្រព័ន្ធប្រតិបត្តការ Mac ថ្មីរបស់ក្រុមហ៊ុននេះ គឺអាចធ្វើការសំរួលកំរិតពន្លឺដោយស្វ័យប្រវត្តទៅតាមពន្លឺដែលមាន ជុំវិញ ។អ្នកអាចបញ្ឈប់ នូវការប្រើមុខងារបើកបិទកំរិតពន្លឺ ដោយអ្នកចូលទៅកាន់ System Preferences > Display,មិនជ្រើសយក Automatically adjust brightness និងសំរួលការកំណត់កំរិតពន្លឺ ខ្សោយ លើម៉ាស៊ីនរបស់អ្នក ឬ shortcut key។
អ្នក
ក៏អាចមិនប្រើនូវការកំណត់កំរិតពន្លឺដោយស្វ័យប្រវត្ត
ហើយអាចធ្វើការកំណត់កំរិតពន្លឺនៅលើម៉ាស៊ីនបានដោយផ្ទាល់លើម៉ាស៊ិន
Mac បានដោយផ្ទាល់។
ក្នុង Windows 7, ក៏អាចសំរួល អោយអេក្រង់ ងងឹងជាង ឬ បិទតែម្ដងពេលគ្មានការចាំបាច់ប្រើប្រាស់ ដោយការចុចស្ដាំលើ រូបតំណាងថ្មក្នុង System Tray របស់ ប្រព័នញធ ហើយជ្រើស Power Options.
បិទគ្រប់ការបណ្ដាញ ឥតខ្សែ
ចូរបិទនូវគ្រប់ការតភ្ជាប់មកនូវបណ្ដាបណ្ដាញឥតខ្សែ ដូចជា Bluetooth, Wi-Fi, WWAN ពេលដែលមិនចាំបាច់ប្រើវា។ ភាគច្រើននៃ laptop រត់លើ ប្រព័ន្ធ Windows មាន Shortcut key ដើម្បី បិទបិទ រលកសញ្ញា (Wave).។ តែក៏នៅមានម៉ាស៊ីនខ្លះៗ អ្នកត្រូវចូលទៅ Device Manager ដើម្បី បញ្ឈប់ដំណើរការនូវមុខងារមួយនេះ ។
ដើម្បីបិទ Wi-Fi លើ ម៉ាស៊ីន Mac, អ្នកអាចចុចលើរូបតំណាង AirPort (Wi-Fi) នៅផ្នែកខាងលើនៃរបា មីនុយ, ហើយជ្រើស Turn Wi-Fi Off។ ដើម្បីបិទ Bluetooth, អ្នកក៏អាចធ្វើតាមរបៀបប្រហាក់ប្រហែលគ្នានេះដែរ ។
ចុចលើរូបតំណាង AirPort (Wi-Fi)នៅផ្នែកខាងលើនៃរបា មីនុយ, ហើយជ្រើស Turn Wi-Fi Off ដើម្បីបិទ Wi-Fi លើ ម៉ាស៊ីន Mac។
រលកសញ្ញាលើ laptop មិនស៊ីថាមពលច្រើនដូច ជានៅលើ smartphone, តែការដែលយើងបិទរាល់ការតភ្ជាប់នៃបណ្ដាញឥតខ្សែនោះគឺគ្រាន់តែជា កាសសំចៃបន្ថែមនូវថាមពលដែលត្រូវចំនាយតែប៉ុណ្ណោះ។
ដកឌីសចេញពី ក្បាលចាស់អុបទិច
បើសិន laptop របស់អ្នកមានបំពាក ក្បាលចាក់ឌីស អុបទិច,ចូរអ្នកយកវាចេញប្រើសិនបើអ្នកលែងប្រើឬត្រូវការអាន ទិន្ន័យពីវា។
ចូរដក ឌីសចេញ ប្រសិនបើអ្នកលែងត្រូវការឬចាំបាច់អានទិន្ន័យពីវា ។
ជាធម្មតាពេលផ្ដើមដំណើរការម៉ាស៊ីន ក៏ដូចជាពេលបើកកម្មវិធីជំនួយសំរាប់ការគ្រប់គ្រង ឯកសារ ដូចជាកម្មវីធី Windows Explorer, ជាធម្មតាប្រព័ន្ធតែ ស្កែនគ្រប់ ឌីសដែលមានលើម៉ាស៊ីន បើសិនជាមិនមានឌីស ក្នុងក្បាលចាក់ទេ នោះម៉ាស៊ីននឹងមិនចាំបាច់ រត់ ឬចាក់ឌីស នេះក៏អាចជាមូលហេតុមួយក្នុងការជួយសំចៃថាមពលអោយប្រព័ន្ធ បានដែរ។
បិទ ភ្លើងលំអរលើ បន្តះចុចរបស់អ្នក
បើសិន laptop របស់អ្នកបានបន្ទះចុះ ដែលលំអរដោយ អំពូលពណ៌ នោះសូមអ្នកបិទវាតែម្ដងទៅដោយប្រើ ShortCut key យ៉ាងណាការធ្វើដូច្នេះក៏អាចសំចៃ ថាមពលបន្ថែមទៀតដែរ។
ដកចេញបណ្ដាការតាមភ្ជាប់ USB
ពេលមានការតភ្ជាប់ ឧបករណ៏ ខាងក្រៅដូចជា USB ឬថាសរឹង ខាងក្រៅតាមរយៈ រន្ធ USB, ឧបករណ៏ទាំងនោះសុទ្ធប្រើប្រាស់ប្រភពថាមពល ពីម៉ាស៊ីនរបស់អ្នក តាមរយៈខ្សែបញ្ជូន។ ការដែលយើងដកវាចេញក្នុងករណីមិនចាំបាច់ប្រើគឺ វាជំនួយបន្ថែមក្នុងការសន្សំសំចៃថាមពលមួយកំរិតទៀត។
ការដកចេញនូវរាល់ឧបករណ៏ USB នឹងអាចសំចៃថែមថាមពលបានផងដែរ ។
ភាគច្រើននៃ laptop អនុញ្ញាតិអោយអ្នក សំរួលនូវមុខងារ សំចៃថាមពល លើ USB។ អ្នកគម្បីមើលក្នុងឧបករណ៏គ្រប់គ្រងរបស់ក្រុមហ៊ុន ថាតើមានផ្ដល់នូវមុខងារនោះដែរឬអត់?
បិទបណ្ដាកម្មវិធី ដែលមិនបានប្រើ
អ្នកគួរត្រួតពិនិត្យ នៅខាងលើ System Tray នៃរបាមីនុយ របស់ម៉ាស៊ីន ថាតើ មានកម្មវិធីណាបើកឬកំពុងរត់ដែរឬទេ? យើងត្រូវយល់ថា ម៉ាស៊ីនធ្វើការតិច ក៏ស៊ីនថាមពលតិចដែរ។
បិទសំលេង
បើទោះជាមិនសំចៃថាមពលបានច្រើនក៏ដោយ ,តែ បិទផ្នែកសំលេង របស់ laptop ពេលដែលមិនចាំបាច់ឬ បន្ថយបរិមាណសំលេងចេញក្រៅនឹងអាចសំចៃថាមពលថ្មថែមមួយកំរិតទៀត។
វិធានយូរអង្វែង
ប្រើប្រាស់ ឧបករណ៏ គ្រប់គ្រង់ថាមពល របស់រោងចក្រ laptop ផ្ដល់មក
បណ្ដាក្រុមហ៊ុនដូចជា Toshiba, Lenovo និង Fujitsu នៅផ្ដល់ជូនកម្មវិធី មានប្រយោជន៏ភ្ជាប់មកជាមួយ , អនុញ្ញាតិអោយអ្នកប្រើសំរួលកំរិតសំចៃថាមពល ដូចជាបិទការចាក់ឌីស និងអាចធ្វើការកំណត់ច្រើនជាងនេះបានលើ កម្មវិធីដែលបានផ្ដល់ជូននោះ ។
ប្រើប្រាស់ឧបករណ៏ គ្រប់គ្រង់ថាមពល របស់ប្រព័ន្ធប្រតិបត្តការ
អ្នកប្រើ Windows អាចចុចកណ្ដុរខាងស្ដាំ លើរូបសំគាល់ ថ្ម ក្នុង Tray System ហើយជ្រើស Power Options។អ្នកក៏អាចធ្វើការផ្លាស់ប្ដូរ គំរោងការប្រលប្រាសថាមពលទៅតាមចំណូលចិត្តរបស់ខ្លួនដោយតាមការចុចលើ Change plan settings, រួច ជ្រើស Change advanced power settings.
អ្នកក៏អាចធ្វើការផ្លាស់ប្ដូរ គំរោងការប្រលប្រាសថាមពលទៅតាមចំណូលចិត្តរបស់ខ្លួន
អ្នកប្រើ Mac OS X អាចរកឃើញនូវការ កំណត់ការគ្រប់គ្រង ថាមពលក្នុង System Preferences > Energy Saver តែវាមិនជំរើសតិចជាង។
ឡើង ប្រើប្រាស់ថាសរឹង SSD
ការផ្លាស់ប្ដូរ ថាសរឹង HDD ដោយ ប្រើ ថាសរឹង(តាន់) SSD មិនថែមទាំងសំចៃបានថាមពលប៉ុណ្ណោះទេ ថែមទាំងអាចបង្កើនល្បឿនដំណើរការប្រសើរជាងមុនទៀត ។
ថាសរឹង(តាន់) SSD មិនថែមទាំងសំចៃបានថាមពលប៉ុណ្ណោះទេ ថែមទាំងអាចបង្កើនល្បឿនដំណើរការប្រសើរជាងមុនទៀត ។
អ្នកត្រូវត្រួតពិនិត្យ នូវរបស់ខ្លះៗ មុនពេលអនុវត្ត ការឡើង ថាសរឹង នេះ ។ ដំបូងឡើង ,ត្រូវ មើលថាថាសរឹង អ្នកកំពុងប្រើ ជាប្រភេទតភ្ជាប់អ្វី ? ជាធម្មតាគំរូlaptop ថ្មីសព្វថ្ងៃនេះសុទ្ទតែ តភ្ជាប់ដោយតាមស្ដង់ដារ SATA-2 ឬ SATA-3។ បន្តមកទៀតអ្នកក៏ត្រូវមើលកំរាស់ថាសរឹងបច្ចុប្បន្នដែលមានក្នុង laptop ។ តាមបទពិសោធន៏ , អ្នកគម្បីជ្រើសប្រភេទ កំរាស់ 7mm ជំនួសអោយ 9mm.
ប្រើថ្មបរិមាណខ្ពស់
វាមិនមានគ្រប់ម៉ាស៊ីន laptop សុទ្ធតែអាច ប្រើ ថ្មបរិមាណខ្ពស់នោះទេ ,ពិសេសគឺចំពោះម៉ាស៊ីនថែលមានថ្មមិនអាចដកចេញបាន ដូចក្នុងករណីម៉ាស៊ីន MacBook និង ultrabook.
បើ
laptop របស់អ្នកប្រើថ្ម អាចដោះចេញបាន
,ចូរបំពាក់ជាមួយថ្មដែលមានបរិមានច្រើនដើម្បីអាចបង្កើតថាមពល
នឹងពន្យាកាលនៃការប្រើប្រាស់ ។
បើ laptop របស់អ្នកប្រើថ្ម ដកចេញបាន, ចូរត្រួតពិនិត្យ នូវរោងចក្រផលិតដើម្បីដឹងថា ប្រភេទថ្មកំនត់ខ្នាតជា mAH ឬ WHr ខ្ពស់ជាងបរិមាណថ្មដែលកំពុងប្រើឬអត់ ។
ត្រួតពិនិត្យស្ថានភាពរបស់ថ្ម
ថ្ម laptop អាចបាត់បង់នូវសមត្ថភាព សាកថាមពលគ្រប់បើសិនប្រើមិនបានត្រូវតាមរបៀបរបប ។រាប់តាំងពីប្រភេទ laptop ធានារាប់រងជូន១ឆ្នាំ , នោះរយៈពេលនៃការធានរ៉ាបរងជូន សំរាប់ថ្ម ភ្ជាប់ជាមួយក៏រយៈ១ឆ្នាំផងដែរ។
គុណប្រយោជន៏របស់ Battery Information អោយ Windows ដើម្បីត្រួតពិនិត្យ ស្ថានភាពថ្មរបស់ laptop.
ដើម្បីត្រួតពិនិត្យ ស្ថានភាព ថ្ម ហើយមើលថាតើចាំបាច់ ត្រូវការផ្លាស់ប្ដូរថ្ម ដែរអត់ ? អ្នកអាចទាញយក កម្មវិធី Battery Informationសំរាប់ Windows ប្រើបានទទេរ ដើម្បីធ្វើការត្រួតពិនិត្យ ចំពោះ MacOS X, អ្នកអាចទាញយក កម្មវីធី Coconut Battery.
ប្រើ កំរិត Hibernate ជំនួសអោយកំរិត Sleep
កំរិតដេក (Sleep Mode) នឹង “គាំង” បណ្ដាដំណើរការ របស់ប្រព័ន្ធអង្គចងចាំ RAM,ហេតុដូច្នេះត្រូវការចាំបាច់ថាមពល. គុណប្រយោជន៏របស់កំរិតនេះគឺម៉ាស៊ីនម៉ាស៊ិនផ្ដើមដំណើរការលឿនខ្លាំង ។
ផ្ទុយមកវិញ , កំរិត សំងំ(Hibernate Mode) ឬ ហៅថា “លង់លក់ជ្រៅ” (Deep Sleep) លើ Mac OS X និង suspend ប្រព័ន្ធក្នុង លំហឌីស និងតែង ស៊ីបរិមាណច្រើន ។កំរិតនេះនឹងបិទគ្រប់ថាមពេលអគ្គីសនីយដែលត្រូវការ។ ចំពោះរយៈពេលផ្ដើមដំណើរការម៉ាស៊ីនឡើងវិញ គឺអាស្រ័យមួយផ្នែកធំលើល្បឿនរបស់ថាសរឹង ។ ហើយចំពោះអ្នកប្រើថាស SSD, រយៈពេលផ្ដើមដំណើរការ បែរជាលឿនជាង តែចំពោះ HDD, អ្នកតែង “ធុញថប់” ព្រោះត្រូវរងចាំយូរ។
តាមការកំណត់ស្រេច (Default),គឺថា Windows 7 តែងអោយ laptop ស្ថិតក្នុងកំរិតដេក, ចំណែកថាមពលថ្មដែលនៅសល់គឺម៉ាស៊ីន នឹងត្រៀមទុករត់ថាសរឹង។ ស្របពេលនេះ, ចំពោះប្រព័ន្ធដំណើរការ Mac OS X វិញ វាអនុវត្តកំរិតដេកឡើងវិញ ,ហើយ Suspend ប្រពន្ធ័ចូលទៅ RAM ម្ដងទៀត៕
Post a Comment