ការប្រើប្រាស់ Windows 8 គឺពិតជាបានផ្ដល់ភាពងាយស្រួលយ៉ាងខ្លាំងជាមួយផ្ទាំង Interface ដែលមានលក្ខណៈដ៏សំបូរបែប។ នៅក្នុងនោះដែរវាក៏បានបង្កើតឱ្យមាន Charm Bar នៅខាងស្ដាំនៃ Desktop ផងដែរដើម្បីងាយស្រួលដល់អ្នកនៅក្នុងការស្វែងរកទិន្នន័យផ្សេងៗ ឬចូលទៅកាន់ Control Panel ជាដើម។ នៅក្នុងគន្លឹះនេះផងដែរ យើងខ្ញុំសូមបង្ហាញគន្លឹះមួយដែលទាក់ទងទៅនឹងការបង្កើត Shortcut កម្មវិធីអនុវត្តដាក់នៅលើ Desktop ដើម្បីងាយស្រួលដល់អ្នកនៅក្នុងការចូលទៅកាន់ទីតាំងកម្មវិធី អនុវត្ត (All Apps) ។ តើការបង្កើតនោះត្រូវធ្វើដូចម្ដេចដើម្បីអាចធ្វើឱ្យមាន Shortcut នៅលើផ្ទៃ Desktop បាន។
ជាការពិតណាស់ដើម្បីអាចបង្កើត Shortcut កម្មវិធីអនុវត្តដាក់លើ Desktop បាន អ្នកទាំងអស់គ្នាត្រូវអនុវត្តជាមួយយើងខ្ញុំដូចខាងក្រោម៖
១. ដំបូងលោកអ្នកត្រូវចុច Right Click នៅលើ Desktop រួចចុចលើ New => Shortcut ដើម្បីបង្កើត Shortcut កម្មវិធីអនុវត្ត នៅលើ Desktop របស់អ្នក។
២. បន្ទាប់មកទៀតសូមអ្នកចម្លង Text “ C:\Windows\explorer.exe shell:::{2559a1f8-21d7-11d4-bdaf-00c04f60b9f0} “នេះដាក់ចូលទៅក្នុង ប្រអប់ Type the location of item រួចចុច Next ។
៣. បន្ទាប់ពីអ្នកបានចុច Next រួច អ្នកត្រូវដាក់ឈ្មោះឱ្យ Shortcut នេះ ឧ. All Application ជាដើម។
ក្រោយមកសូមចុចលើ Finish ដើម្បីបញ្ចប់ការបង្កើត។
៤. នៅពេលនេះ អ្នកបានបញ្ចប់ការបង្កើត Shortcut នេះរួចរាល់ហើយ ។ អ្វីដែលអ្នកត្រូវធ្វើបន្តទៀតគឺការប្ដូរ Icon របស់ Shortcut នេះ។ ដូច្នេះសូមអ្នកចុចលើ Shortcut របស់អ្នករួចចុច Right Click យកពាក្យ Properties ។ បន្ទាប់មកសូមចុចលើពាក្យ Change Icon ។
៥. ក្រោយពេលដែលអ្នកបានចុចលើ Change Icon រួច អ្នកត្រូវចម្លង Text នេះ C:\Windows\System32\twinui.dll ដាក់ចូលទៅក្នុងប្រអប់ Look for icons in this file ។ រួច Scroll ទៅរកអាយខុន សម្រាប់កម្មវិធីអនុវត្តដែលអ្នកពេញចិត្តរួចចុច OK ។
៦. នៅទីបញ្ចប់លោកអ្នកប្រាកដជាអាចបង្កើត Shortcut ដើម្បីចូលទៅដល់កម្មវិធីអនុវត្តបានយ៉ាងងាយស្រួលជាទីបំផុត៕
Resource by : cm.com.kh
Post a Comment