អាយធីខ្មែរស៊ែរ : itkhmershare.blogspot.com

១២កម្មវិធី មានប្រសិទ្ធភាពក្នុងការ​បំលែង​វីដេអូ (Video Converter)

Tuesday, January 8, 20130 comments



ការចាក់តន្ត្រីនៅលើកុំព្យូទ័រមិនមានការពិបាកឡើយ  ទោះជា  ប្រភេទឯកសារអ្វីក៏យើងងាយរកកម្មវិធីសម្រាប់ចាក់ផងដែរ។  ក៏ ប៉ុន្តែសម្រាប់ឧបករណ៍ផ្សេងៗ ដូចជា ទូរស័ព្ទ, iPod, MP4, MP3  វាមិនអាចចាក់បានគ្រប់ប្រភេទ File នោះទេ សូមបីតែទូរស័ព្ទ ក៏ត្រូវការប្រភេទ File ខុសៗគ្នាដែរ វាអាស្រ័យទៅតាមស៊េរី ឬ ប្រព័ន្ធប្រតិបត្តិការរបស់វា  (IOS, Symbian OS, Andoid) ជាដើម។ នៅក្នុង អត្ថបទនេះ ខ្ញុំសូមបង្ហាញនូវកម្មវិធី ចំនួន ១២ ដែលមានប្រសិទ្ធភាពក្នុងការបំលែង ឯកសារវីដេអូ (គ្រប់ប្រភេទ) ទៅជា ប្រភេទឯកសារផ្សេងៗ សម្រាប់ចាក់លើកទូរស័ព្ទ  ឬ ឧបករណ៍ដ៏ទៃទៀត។
១. Allok 3GP PSP MP4 ipod Video Converter 6.2.06 កម្មវិធីនេះអាចអោយ  យើងធ្វើការជ្រើសឧបករណ៍សម្រាប់ចាក់ដែលមានប្រភេទ
២. AVS Video Converter 8.0.2 កម្មវិធីនេះអាចអោយយើងជ្រើសរើសប្រភេទ វីដេអូដែលត្រូវបំលែងចេញយ៉ាងងាយស្រួល
៣. FLV to AVI MPEG WMV 3GP MP4 iPod Converter 5.3.4 កម្មវិធីនេះ ប្រើសម្រាប់បំលែងឯកសារប្រភេទ FLV (ឯកសារទាញចេញពីអុីនធើណែត) ទៅជា ប្រភេទផ្សេងៗ (ដូចកម្មវិធីទី ១)
៤. Freemake Video Converter កម្មវិធីនេះអាចបំលែងទៅតាមប្រភេទប្រព័ន្ធ ប្រតិបត្តិការរបស់ឧបករណ៍ ហើយថែមទាំងអាចបង្កើត Slide Show ជាមួយរូបភាព  និង សម្លេងទៀតផង
៥. Joboshare FLV Converter កម្មវិធីងាយស្រួលបំលែង និង អាចចាក់វិដេអូ លើវាក៏បាន
៦. Media Converter Master កម្មវិធីអាចបំលែងបានទៅ ១៧ ប្រភេទឯកសារ វីដេអូ ដែលប្រភេទនីមួយៗ មានការកំណត់នូវទំហំ និង សម្លេងផ្សេងៗទៀត
៧. Total Video Converter កម្មវិធីនេះអាចបំលែងបានច្រើនប្រភេទ ហើយអ្វី ដែលពិសេសនោះ កម្មវិធីនេះ អាចយករូបភាពធ្វើជាវីដេអូបានទៀតផង
៨. Ultra Movile 3GP Video Converter កម្មវិធីនេះងាយស្រួលបំលែងឯកសារ វីដេអូផ្សេងៗទៅជាប្រភេទ 3GP ដែលអាចអោយយើងកំណត់នូវ Setting ជាច្រើន
៩. Ultra MP4 Video Converter កម្មវិធីនេះសម្រាប់បំលែងវីដេអូផ្សេងៗទៅជា ប្រភេទឯកសារ MP4 
១០. Video Convert Premier កម្មវិធីនេះអាចបំលែងវិដេអូទៅជាឯកសារ វីដេអូផ្សេងៗបាន ១៦ ប្រភេទ ដែលក្នុងប្រភេទនីមួយៗមានការកំណត់ផ្សេងៗទៀត
១១. VLC media player កម្មវិធីនេះមិនត្រឹមតែអាច់វីដេអូបានច្រើនប្រភេទនោះ ទេ ថែមទាំងអាចបំលែងវីដេអូបានទៀតផង
១២. Xilisoft Online Video Converter កម្មវិធីនេះមានសមត្ថិភាពច្រើនជាងគេ បន្តិច គឺអាចទាញយកវីដេអូ ពីវែបសាយណា ដែលមានវីដេអូទៀតផង
Share this article :

Post a Comment