អាយធីខ្មែរស៊ែរ : itkhmershare.blogspot.com

វិធី Pin File ផ្សេងៗ​ទៅកាន់ Start Screen ក្នុង Windows 8

Thursday, January 10, 20130 comments


ជាការពិតណាស់ Windows 8 កំពុងតែមានការពេញនិយម ប្រើប្រាស់យ៉ាងច្រើននាពេលបច្ចុប្បន្ន។
ក៏ប៉ុន្តែចំពោះ Windows 8 នេះវាបានលាក់នូវមុខ​ងារមួយចំនួនដែលជាបញ្ហាសម្រាប់លោកអ្នក រីឯចំពោះ
ការ Pin File វាផ្តល់ឲ្យលោក​អ្នកអាច Pin ចំពោះប្រភេទ File មួយចំនួនទៅកាន់ Start Screen តែប៉ុនណ្ណោះ
ព្រោះដោយសារតែវាកំណត់ដោយ Windows ហើយលោកអ្នក ចង់ធ្វើការ Pin ឲ្យបានគ្រប់ File ទាំងអស់
ដើម្បីឲ្យមានភាពងាយ ស្រួលសម្រាប់ការប្រើប្រាស់  ហេតុដូច្នេះហើយយើងសូមលើកយក ដំណោះ
ស្រាយនេះសម្រាប់លោកអ្នក។ សូមមើលការបង្ហាញខាង ក្រោម៖

    ដំបូងត្រូវចុច Win + R Keyboard ដើម្បីបើកប្រអប់ Run បន្ទាប់វាយពាក្យ notepad
ហើយចុច Enter។

    នៅពេលនោះកម្មវិធី notepad បង្ហាញឡើង ហើយលោកអ្នក​ទទួល notepad ថ្មីមួយ ថតចំលង
Code ខាងក្រោមនេះដាក់ក្នុង notepad។
Windows Registry Editor Version 5.00
[HKEY_CLASSES_ROOT\*\shell\pintostartscreen]
    “MUIVerb”=”@shell32.dll,-51201”
    “NeverDefault”=””
    “Description”=”@shell32.dll,-51202”
    “MultiSelectModel”=”Single”
[HKEY_CLASSES_ROOT\*\shell\pintostartscreen\command]
    “DelegateExecute”=”{470C0EBD-5D73-4d58-9CED-E91E22E23282}”
    ជាបន្តចុចលើពាក្យ File Menu item រួជជ្រើសយក Save as។
    សូមផ្លាស់ប្តូរនូវប្រភេទនៃការ Save ទៅជា All Files។
    ហើយ Save ឈ្មោះ File ជា PinToStartHack.reg បន្តចុច Save ប៊ូតុង។
    បន្ទាប់មកទៀតគ្រាន់តែចុច Mouse ពីរដងលើ .reg file ដែលបានបង្កើត។ នៅពេលនោះវានឹងបន្ត
ដំណើរការ​​ រួចចុច Yes ប៊ូតុង។
    ឥឡូវនេះលោកអ្នកអាច Pin File ផ្សេងៗទៅកាន់ Start Screen។
    ដើម្បីលុប Notepad ដែលលោកអ្នកបានបង្កើតនៅខាងលើ ចុច Win + R keyboard រួចវាយពាក្យ
Regedit ហើយចុច  ​​​   Enter។
    រួចហើយសូមចូលទៅតាមលំដាប់នៃ ដូចខាងក្រោម
    HKEY_CLASSES_ROOT\*\shell\
    ចុងក្រោយលុប Folder ឈ្មោះ pintostartscreen៕
Share this article :

Post a Comment