អាយធីខ្មែរស៊ែរ : itkhmershare.blogspot.com

ការជួសជុលកុំព្យូទ័រ LAPTOP ACER

Tuesday, January 1, 20130 comments



1. ធ្វើយ៉ាងណាដោះអេក្រង់ LCD ដែលខូចកុំព្យូទ័រ laptop ម៉ាក Acer Aspire សេរី 5670 ឬសេរី 5620

អេក្រង់ LCD ខូច
 

ការណែនាំដោះអេក្រង់ LCD ដែលខូចពីកុំព្យូទ័រ Acer Aspire 5670 ឬសេរី Aspire 5620 ខាងក្រោមនេះជាជំហានដោះដែលប្រហាក់ប្រហែលការដោះចេញកុំព្យូទ័រ Acer Travel Mate សេរី 4210/4270/4670 ប្រសិនបើកធ្វើតាមការណែនាំនេះ ដូចគ្នានឹងម៉ូលដែលផ្សេងទៀតដែរ។ ដើម្បីដោះកុំព្យូទ័រលោកអ្នកបិទសិនទើបអាច ដោះមានសុវត្ថិភាព​ ដកចេញចរន្តអគ្គិសនីចរន្តឆ្លាស់ AC និងដោះចេញថ្មកុំព្យូទ័រ ត្រូវពិនិត្យអោយ បានច្បាស់ថាអស់ចរន្តហើយឬនៅ។
ជំហានទី១:
មានវីសចំនួនប្រាំមួយគ្រាប់ នៅលើដែកគំរប ដោះវីសទាំងអស់ចេញក្រៅ

វីសប្រាំមួយគ្រាប់ដែល
ត្រូវមូលដោះចេញ
 

ផ្នែកខាងក្រោមនេះវីសជាប់ស្អិត នៅគំរប់ពិបាកមូលចេញក្រៅ លោកអ្នកអាចមូល ដោយប្រើទុលវីសមុខបួន ឬទុសវីសផ្កាយ ទើបអាចដោះចេញបាន ពីគំរប ចេញពី សំណុំកុំព្យូទ័រ ដោះចេញវីសទាំង 6 ដែលឃើញនៅក្រោមគំរប់

វីសនៅក្រោមគម្របតែមជ័រ
 

ជំហានទី២:
ដោះដោយប្រយ័ត្ន នៅផ្នែកលើនៃអេក្រង់ LCD ពីគំរបអេក្រង់ បន្តមូលលើវីស

ស៊ុមអេក្រង់ LCD
 

ជំហានទី៣:
អេក្រង់ LCD ត្រូវបានមូលដកចេញក្រៅ

ស៊ុមអេក្រង់ LCD
 

អេក្រង់បន្ទះ inverter ដែលដាក់នៅជាប់លើអេក្រង់ LCD គេមិនចាំបាច់ដោះអេក្រង់ LCD ក៏យើងអាចប្តូរ inverter បានដែរ។ ការដកដោះខ្សែកាបគឺជាការងាយបំផុត វានៅជាប់សងខាង inverter ហើយយើងអាចដោះដូរ inverter ដាក់ថ្មីតាមតម្រូវការ ចាំបាច់។

Inverter របស់អេក្រង់ LCD
 
ជំហានទី៤: ដោះវីសទាំងអស់ដោយសុវត្ថិភាពចេអពីសន្លឹកទ្វា តែមានម៉ូដែលខ្លះ
មានវីសមូលតែពីរនៅលើអេក្រង់ LCD នៅខាងលើជាប់សំណុំអេក្រង់។
វីសមូលជាប់លើត្រចៀកទ្វា
 
ជំហានទី៥: ប្រសិនបើលោកអ្នកមិនចេះដោះអេក្រង់ inverter នៅជំហានទីបី លោក អ្នកនឹងអាចផ្តាច់ខ្សែកាបចេញពីជ្រុងខាងស្តាំដៃនាំ inverter។ អេក្រង់ LCD នេះមាន ខ្សែតភ្ជាង់ជាមួយអំពូល backlight។
Inverter របស់អេក្រង់ LCD
 
ជំហានទី៦: ដោះអេក្រង់ LCD ដោយប្រយ័ត្នចេញពីគំរប ផ្តាច់ចេញខ្សែកាប video ចេញពីអេក្រង់ LCD។
ផ្តាច់កាប LCD ចេញ
 
ខ្សែកាប LCD
 
ជំហានទី៧: ដោះចេញវីសបួមដោយសុវត្ថិភាពចេញពីអេក្រង់ LCD ចេញពីត្រចៀក ទ្វា មានវីសពីរនៅជ្រុងនៃអេក្រង់។ ឥឡូវនេះលោកអ្នកអាចដោះអេក្រង់ LCD ខូច
និងដូរចេញវាដាក់អេក្រង់ថ្មី។ លោកអ្នកមើលអេក្រង់ដេលត្រូវជាមួយ Acer Aspire 5670 និងអេក្រង់ Acer Aspire 5620។
ប្តូរអេក្រង់ LCD ថ្មី
 

2. ធ្វើយ៉ាងណាដើម្បីដោះអេក្រង់ Acer Travel​ Mate 2300

ក្នុងមេរៀននេះនឹងជួយអោយលោកអ្នកដោះកុំព្យូទ័រ Acer Travel Mate 2300 តាម ជំហាន ប្រភេទ Acer Travel Mate 2300 ស្រដៀងគ្នានឹង Acer Travel Mate 3620 ដែលមានបញ្ហាជាមួយរន្ធដោយ power ដូចគ្នា។ ការណែនាំដោះកុំព្យូទ័រ
Travel Mate 3620 និងដោះសំណុំកុំព្យូទ័រ Acer Travel Mate 2300 បញ្ហាចម្បង មានខាងក្រោមនេះគឺ:
- ដោះវីសចេញពី CD/DVD drive គឺនៅខាងក្រោម keyboard (មិនមែននៅខាង ក្រោមនៃ case)។
- វីសពីរមូលជាប់ជាមួយ mother board និងមាន connector ថ្មហើយនៅលើ កាត PC card ក្រប។
- ដើម្បីដោះ mother board លោកអ្នកត្រូវការមូលដោះចេញខ្ចៅពីរ ដែលមូលភ្ជាប់ ក្បាល VGA socket នៅខាងក្រោយនៃ case។
នៅលើ power board គឺជាផ្នែកមួយនៃ mother board មិននៅផ្តាច់ចេញពី board ម្យ៉ាងវិញទៀត ប្រសិនបើ លោកអ្នកផ្សារដោះចេញពីរន្ធ Power Jack លោក អ្នកនឹងអាចជួសជុលបញ្ហារបស់ power supply បាន។

3. ការណែនាំជួសជុលរន្ធដោត DC power

ដើម្បីជួសជុលលោកអ្នកនឹងត្រូវការ ឧបករណ៏ដូចខាងក្រោម
-
ឧបករណ៏ផ្សារសំណ ប្រើខ្យល់ស៊ីតុណ្ហភាព 800-850អង្សា
- ផ្សារដោះដោយប្រើម៉ាស៊ីនបូម សំណចេញនៅជុំវិញគល់ជើង គេអាចប្រើឧបរណ៏ Edsyn Soldapullt ម៉ូដែល DS 017។
-
លោកអ្នកប្រើអាល់កុល និងច្រាសដុសំអាតលើ motherboard ក្រោយពេលប្តូរ
- ប្តូរដាក់រន្ធដុយ DC power ថ្មីលោកអ្នកអាចរកទិញថ្មយកមកផ្លាស់ប្តូរ
ការណែនាំជួសជុលរន្ធដោតដោយ DC power របស់កុំព្យូទ័រ Laptop
ក្បាលដុយ DC Power
 
ដូចលោកអ្នកមើលឃើញក្នុង រូបភាពខាងក្រៅ ផ្សារដកចេញពីជើង pin ដែលនៅ ជាប់ជាមួយ motherboard។ ដើម្បីផ្សាដោះរន្ធដោតដុយ power jack ចេញពី motherboard ត្រូវសំអាតលើរន្ធដុយជាមុន និង motherboard រួចហើយផ្សារ កន្លែងដែលចង់ជួសជុល។
ជើងក្រោមដុយ ផ្សារភ្ជាប់លើ
board
 
ចាប់ផ្តើមផ្សារដោះ ហើយផ្សារដកចូលថ្មីវិញ រូបភាពខាងក្រោមការផ្សារដាក់ចូលវិញ
ផ្សារសំណបន្ថែមលើជើងដុយ DC Power
 
លោកអ្នកផ្សារធ្វើយ៉ាងណាដើម្បី អោយសំណឡើងពងហើយរលោងទើប ជាប់បាន យូរ គេមិនផ្សាររាបស្មើរ ទើបជាប់បានយូរ មិនងាយរបូតចេញ។
ផ្សារធ្វើយ៉ាងណា
អោយក្រាស់មូល
 
លោកអ្នកព្យាយាមផ្សាដោះរន្ធដោយ power jack ចេញពី motherboard ដោយ ឧបករណ៏បឺតសំណចេញពីជើងផ្សា power jack។
បឺតសំណចេញក្រៅ
ប្រសិនបើ DC Power ខូច
 
ក្រោយពេលបឺតយកសំណចេញក្រៅពីរន្ធដោយ DC power jack លោកអ្នកអាចដក ចេញវាពី motherboard។
ចាប់ទាញដុយ DC Power
 
បន្ទាប់មកចាប់ផ្តើមចាប់ទាញ power jack ចេញក្រៅ រួចហើយសំអាតលើចំណុច ដែលបានផ្សាដកចេញ។
កោសសំអាតសំណ
លើជើង DC Power
 
កោសសំអាត លើ power jack ដែលបានផ្សារដកចេញក្រៅ
ក្រោយពីកោសសំអាត សំណលើជើង DC Power
 
ជើងបីរបស់ power jack មើលទៅឃើញជាប់សំណ លោកអ្នកអាចកោសចេញ សំអាត ចេញអោយអស់ដោយប្រដែកខាត់ឬឧបករណ៏ផ្សេងទៀតសំអាត
ក្រោយពេលដោះ ចេញជើងដុយ DC Power
 
លោកអ្នកអាចដុស ដោយប្រើច្រាសដុសធ្មេញ ឬជាមួយអាល់កុល ដើម្បីសំអាត់ នៅត្រង់កន្លែងដែលបានផ្សារដោះចេញ។ ការងារនេះមិនជាចាំបាច់ទេ តែបើលោក អ្នកធ្វើបែបនេះ វាស្អាតងាយស្រួលក្នុងពេលផ្សាដាក់ចូលវិញ។
ប្រើច្រាស ដើម្បីដុស លើជើងដុយ DC Power
ដែលបានដោះចេញ
 
លោកអ្នកអនុវត្តផ្សារសំណទៅលើរន្ធ power jack តាមជាយគេមវង់មូលដែលមាន បួនរន្ធនៅលើ motherboard ផ្សាអោយបានស្មើដើម្បីដាក់ជើង Power jack ចូល
ចាប់ផ្តើ់មផ្សារសំណលើ រង្វង់​មូល
 
លោកអ្នកចាប់ផ្តើមផ្សារតាមវង់មូល
ផ្សារសំណលើរង្វង់ ដើម្បី
អោយជើង DC Power រឹងមាំ
 
ធ្វើយ៉ាងណាដើម្បីស្មើសាច់ ល្អទើបអាចបញ្ចូល Power jack ចូលផ្សារជាប់បានល្អ
បញ្ចប់ការផ្សារលើរង្វង់
ដែលមានភាពរឹងមាំ
 
ក្រោយពីបានផ្សាររួចរាល់ហើយ លោកអ្នកអាចបញ្ចូលដំឡើង power jack លើ motherboard ដាក់ពីក្រោមបញ្ចូលក្នុង power jack ហើយចាប់ផ្តើមផ្សារភ្ជាប់ សំណ ជើងជាប់ជាមួយ Motherboard
បញ្ចូលដុយ DC Power ថ្មី ទៅក្នុងរង្វង់មូលដែលទើបផ្សាររួច
រន្ធ
 
ផ្សារជើង power jack ទាំងអស់ជាប់លើ Motherboard
ដំណើរការផ្សារលើ រន្ធរង្វង់មូល

 
ផ្សារអោយពេញលើរង្វង់
មានរាងមូលលើផ្ទៃ
 
លោកអ្នកបានធ្វើការងារជួស DC power ជុលកុំព្យូទ័រ laptop ចប់។ លោកអ្នក ផ្សារ អោយវាឡើងមូលហើយរលោងបែបនេះទើប អាចជាប់បានយូរ។

 

4. តើធ្វើយ៉ាងណាដើម្បីជួសជុល Power Jack ភ្ជាប់ទៅកុំព្យូទ័រ laptop

ដើម្បីដោះប្តូរ power jack នៅក្នុងកុំព្យូទ័រ laptop របស់លោកអ្នក ដំបូងត្រូវដោះ ចេញរន្ធដុយនៅលើ motherboardសិនខាងក្រោមយើងឃើញការពន្សល់ប្តូររន្ធDCpowerjack ខាងក្រោមសកម្មភាពផ្សារដោះចេញក្រៅពី Motherboard
បង្គោលវិជ្ជាមានមិនជាប់លើបន្ទះ board
 
លោកអ្នកជួសជុលកុំព្យូទ័រ laptop ប្រហាក់ប្រហែកផ្សារដោះ power jack គ្រាន់ តែលោកអ្នកផ្សារបណ្តុះបង្គោល ដែលបាក់ដាក់អោយវែងឡើងវិញ។
ជួសជុលបង្គោលវិជ្ជាមាន

 
លោកអ្នកដោះចេញបង្គោល power jack ដោយផ្សារដោះចេញឬបន្ថែមបង្គោល អោយបានវែងដើម្បីផ្សារភ្ជាប់លើ motherboard។
លោកអ្នកអាចប្រើដែក ពត់ជារាងដូចខាងក្រោម ដើម្បីផ្សារបណ្តុះជើងអោយវែង ភ្ជាប់ជាមួយ motherboard
ប្រើដែកដើម្បីកាតធ្វើបង្គោលវិជ្ជាមាន

 
បញ្ចូលជើង + connector ទៅលើ power jack ពត់ដាក់អោយស៊ីគ្នា ទើបផ្សារ សំណអោយជាប់ជាមួយជើងចាស់ បន្ទាប់មកកាត់អោយស្មើល្មមផ្សារភ្ជាប់
ផ្សារដែកបង្គោលថ្មី អោយវែង
ដើម្បីមូលជារាងខ្ចៅ

 
ចាប់ផ្តើមផ្សារសំណលើ power jack
ផ្សារសំណអោយពេញ
ជាប់លើបង្គោលចាស់
 
ឥឡូវនេះយើងផ្សារបង្គោល + ជាប់នៅលើប៉ាណែល PCB រួចហើយលោកអ្នកអាច មើលឃើញដូចក្នុងរូបភាព បន្ទាប់មកលោកអ្នកផ្សារសំណក្នុងរង្វង់មូលសិន រួច បញ្ចូលជើង Power jack ដាក់ចូលរួចផ្សារភ្ជាប់លើ motherboard
រន្ធបាតក្រោម ដែលត្រូវផ្សារភ្ជាប់
បង្គោលថ្មីលើ board
 
លោកអ្នកកោសចោល រួចហើយលាបសំណជុំវិញរង់មូល + លើប៉ាណែល PCB យើងប្រើទុលវីសមុខសំប៉ែតដើម្បីធ្វើ។
ផ្សារសំណអោយពេញនៅលើរង្វង់ តែមិនអោយប៉ះ សមាធាតុនៅជិតវា
បង្គោលថ្មីលើ board
 
ប្រសិនបើនៅជុំវិញ power jack មិនល្មមលោកអ្នកអាចពង្រីកអោយធំ ដោយប្រើ
ដង្កៀបចាក់ ធ្វើអោយរន្ធឡើងធំ។
ប្រើទុលវីសចុងស្រួចដើម្បី
ខួងអោយល្មមនឹងបង្គោលថ្ម
 
ដូចដែលលោកអ្នក បានឃើញខាងក្រោមរន្ធធំល្មម បន្ទាប់មកយើងផ្សារសំណជុំវិញ លើផ្ទៃរង្វល់មូល ការផ្សារដាច់ខាតមិនអោយប៉ះជាមួយសមាធាធាតុជិតខាងឡើយ។
ផ្សារសំណបន្ថែមលើរង្វង់មូល
ផ្សារភ្ជាប់ជើងថ្មី
 
ដំឡើង power jack ចូលក្នុង motherboard កំណត់រន្ធប្រហោងចូលរវាងរន្ធ jack និង motherboard។
ដាក់ដុយ DC ដែលផ្សារបង្គោលថ្មី
ចូលក្នុងរន្ធលើ board
 
សូកបង្គោលចូលក្នុងប៉ាណែល PCB ផ្សារជើង pin +
រន្ធបាតក្រោម ឃើញបង្គោល
ថ្មីលយចេញក្រៅវែង
 
ឥឡូវនេះ កាលណាលោកអ្នកបានបញ្ចូល power jack ចូលក្នុងដោយសុវត្ថិភាព បន្ទាប់មកលោកអ្នកអាច ពត់ជារង្វង់ខ្ចៅដើម្បីផ្សារជាប់នៅលើ motherboard មិនរលងជាប់រឹងមាំនៅលើ motherboard ធ្វើបែបនេះទើបអាចប្រើបានយូរ។
បទបង្គោលវែងលយចេញ
រាងជារង្វេងលើ board
 
លោកអ្នកផ្សារ វាអោយជាប់ជិតមើលមិនឃើញរង្វង់ខ្ចៅ ក្រោយមកសំអាតដោយប្រើ អាល់កុលដុសចេញពី កន្លែងដែលបានផ្សារ។
ផ្សារសំណលើបង្គោលរង្វេល
អោយជាប់រឹងមាំលើ board
 
មើលពីខាងក្រោមនៃ motherboard
ក្រោយពេលផ្សារបង្គោលលើ board រួច
 

រូបភាពបង្ហាញនេះបានផ្សារភ្ជាប់ចប់ជាស្ថាពរ លោកអ្នកអាចប្រើបានយូរ មិនងាយ ខូចរលុងជើង Power Jack ដូចមុនទៀតវាអាចចូលចរន្តអគ្គិសនី អាចសាកចូលថ្មល្អ

5. ធ្វើយ៉ាងណាដើម្បីដោះអេក្រង់របស់កុំព្យូទ័រ Laptop ម៉ាក Acer Extensa 4620z

ឥឡូវនេះខ្ញុំពន្យល់ពីការដោះនិងប្តូរត្រចៀកអេក្រង់ដែលខូចកុំព្យូទ័រ ​Laptop មាក Acer Extensa 4620z លោកអ្នកធ្វើតាមការណែនាំពន្យល់ការដោះប្តូរដូចខាងក្រោម
ជំហានទី១: បញ្ចូលទុលវីសចុងសំប៉ែត ទៅខាងក្រោមសន្លឹកត្រចៀកទ្វា រួចហើយលើកងើបឡើង ដោះចេញបន្ទះគំរបនៅជិត keyboard។
ក្រោយពេលផ្សារបង្គោលលើ board រួច
 
ជំហានទី: ដោះចេញគំរបនៅលើបន្ទះ keyboard
លើបន្ទះ Power ប៊ូតុងចេញក្រៅ
 
កាលណាគំរបត្រចៀក ត្រូវបានដោះចេញលោកអ្នកមើលឃើញ នៅខាងក្រោម ត្រចៀកទ្វាខូច តែនៅតែភ្ជាប់ជាមួយ ផ្នែកខាងលើអេក្រង់បាន។
ជំហានទី: ដោះវីសដោយសុវត្ថិភាពលើអេក្រង និងសន្លឹកទ្វា នៅខាងក្រោម កុំព្យូទ័រ ប្រសិនបើលោកអ្នក ដោះដូរត្រចៀកទ្វាណាមួយ ត្រូវដោះវីសមួយលើវា។
ដោះវីសពីរពីក្នុងរង្វង់មូល
 


ជំហានទី: មានវីស 6ដែលមូលភ្ជាប់សុវត្ថិភាព លើស៊ុមអេក្រង់ ដែលវីសទាំង 6នេះ បានបិទជិតដោយគំរបជ័រនៅពីលើវា លោកអ្នកមើលមិនដឹងថាមានវីសនៅក្រោមវា
ឆ្កឹះជ័រតែមកៅស៊ូចេញ រួចហើយមូលដោះ ចេញវីសនៅខាងក្រោម ជុំវិញស៊ុមអេក្រង់
 
លោកអ្នកឆ្កឹះជ័រកៅស៊ូ និងឃើញវីស្ថិតនៅខាងក្រោម ដែលគេបិទជ័រកៅស្តើងពីលើ ក្បាលវីស ជួនពេលខ្លះវាបានរបូតបាត់។
ប្រើទុលវីសចុងស្រួចដើម្បីឆ្កឹះជ័រតែម
ចេញ នឹងឃើញវីសក្រោម
 
ជំហានទី: ចាប់ផ្តើមដោះចេញគំរបស៊ុមអេក្រង់ ដោយប្រើម្រាមដៃរបស់លោកអ្នក
មូលដោះវីសចេញពីជ្រុងនៃ
ស៊ុមអេក្រង់
 
ជំហានទី: បន្តដោះស៊ុមគំរបស៊ុមអេក្រង់ ចុងក្រោយបំផុតលោកអ្នកអាចដោះចេញ ពីកុំព្យូទ័រ laptop បានជាស្ថាពរ។
បកចេញស៊ុមពីអេក្រង់
 


ជំហានទី: ខណ:ពេលដែលបានដោះចេញពីស៊ុមគំរបស៊ុមអេក្រង់ យើងអាចដោះ ចេញដាក់ដោយឡែកៗពីគ្នា
ទ្វាសងខាងអេក្រង់
 
ជំហានទី: ដោះចេញប្រាំមួយវីសដោយសុវត្ថិភាព និងដោះចេញត្រចៀកទ្វាអេក្រង់
ដោះវីស បីចេញពីសន្លឹកទ្វា
អេក្រង់
 
ជំហានទី: ដោះផ្នែកខាងក្រោមនៃត្រចៀកអេក្រង់ដេលខូច
សន្លឹកទ្វាក្រោយពីបាន ដោះមូលវីសចេញ
 
ជំហានទី១០: ដោះផ្នែកខាងលើនៃត្រចៀកអេក្រង់ដេលខូច
ដោះវីសចេញពីត្រចៀកទ្វា អេក្រង់បានសំរេច

 
ជំហានទី១១: ដំឡើងដាក់ត្រចៀកអេក្រង់ដាក់ក្នុងអេក្រង់ឡើងវិញ ហើយមូលខ្ចៅ វីសដោយសុវត្ថិភាពលើអេក្រង់កុំព្យូទ័រ Laptop
Share this article :

Post a Comment