អាយធីខ្មែរស៊ែរ : itkhmershare.blogspot.com

របៀប​កំចាត់​មេរោគ​ដោយ​មិន​ចាំបាច់​ប្រើ​ Antivirus

Sunday, December 30, 20120 comments



អាឡូវ​នេះ ទ្រាំ​មិន​បាន​ ដោយ​មាន​អ្នក​សួរ​ច្រើន​ពេក ទាក់​ទង​នឹង​ការ​កំចាត់​មេរោគ​ដោយមិន​បាច់​ប្រើ​កម្មវិធី Antivirus ក៏​ដាច់​ចិត្ត​យក​មេរៀន​ដែល​បង្រៀន​គេ​រាល់​ចុង​សប្តាហ៍ មក​ដាក់​ជា​សាធារណះ​តែ​ម្តង​ចុះ ដើម្បីសំរួល​ដល់​ការ​ប្រាប់​តាម​ទូរស័ព្ទទៅកាន់​សិស្ស​រាប់​សិប​នាក់​ដែលបាន រៀន​ហើយ​ តែ​​មិន​សូវ​យល់​ច្បាស់ ។
យើង​អាច​ចាប់​មេរោគ​បាន​តែ​មួយ​ចំនួន​ប៉ុណ្នោះ ចំពោះ​ប្រភេទ Worm, Trojans, Spyware, Malware យើង​មិន​អាច​ចាប់​វា​ដោយ​ដៃ​បាន​ទេ ។
វិធីកំចាត់​មេរោគ​មាន​បី​ដំណាក់​កាល​សំខាន់​ៗ​ :
១​-សំលាប់រាល់​​ដំណើរការ​របស់​មេរោគ ( Kill all Virus Process):
យើង​អាច​ប្រើ​កម្មវិធី​ជំនួយ​ដូច​ជា : Process XP, Vista Manager, Windows 7 Manager ដែល​អាច​ បញ្ឈប់​រាល់​ដំណើរ​ការ​របស់​មេរោគ​បាន ។ នៅ​ក្នុង​វិនដូរ​ក៏​មាន​ដែរដូចជា Task Manger, cmd, command.com តែភាគច្រើន​មេរោគ​បាន​បិទ​អស់​ទៅ​ហើយ ។
២-ស្វែង​រក​ និង​លុប​មេរោគ ( Delete all virus related file):
បន្ទាប់​ពី​ Kill Process ហើយ​ យើ​ងត្រូវ​ស្វែង​រក​ មេរោគ​ដោយ​កំណត់​នូវ ទំហំ , Date Modified, រួច​លុប​ចោល​ទាំងអស់ ។
មុន​នឹង​លុប​មេរោគ​ត្រូវ​កត់​ចំណាំ​ឈ្មោះ​ និង​ទីតាំង​វា​ផង ។
៣-លុប​ Key មេរោគ​ពី Windows Registry ( Delete Virus key & Value from Registry):
យើង​ត្រូវ​ចូល​ក្នុង​ Registry បន្ទាប់​មក​ធ្វើ​ការ​ស្វែង​រក​ និង​លុប​ Key & Value របស់​មេរោគ​ ដោយ​វាយ​ឈ្មោះ​មេរោគ​ដែល​យើង​បាន​ស្វែងរក​ឃើញ​នៅក្នុង​ជំហាន​ទីពីរ ម្តងមួយ​ៗ
នេះ​ជា​ជំហាន​សំខាន់​ៗក្នុង​ការ​កំចាត់​មេរោគ ហើយ​លើក​ក្រោយ​ខ្ញុំនឹង​បង្ហាញ​ពីការ​កំចាត់​មេរោគ​នីមួយៗ​អោយ​មើល​ ដោយ​អនុវត្ត​តាម​វិធីសាស្រ្តទាំងពី​ខាង​លើ ។

Share this article :

Post a Comment