ប្រសិនបើអ្នកកំពុងតែប្រើប្រាស់កម្មវិធីរុករកបណ្តាញនៅលើកុំព្យូទ័រជាច្រើនដូចជា (Firefox, Opera, Google, Chrome និង IE) ហើយ
ចង់កំណត់មួយក្នុងចំណោមកម្មវិធីទាំងអស់នោះជាលំនាំដើមនៃកម្មវិធី
រុករក
ការប្រើនូវកម្មវិធីជំនួយដ៏សាមញ្ញមួយសម្រាប់ធ្វើរបៀបនេះនិងមាន
លក្ខណៈប្រសើរសម្រាប់ជម្រើសរបស់អ្នក ។
ការប្រើកម្មវិធីនេះសម្រាប់ការប្តូរនូវកម្មវិធីរុករកបណ្តាញលំនាំ
ដើម និងជួយឱ្យអ្នកជៀសវៀងការរំខាននៃការស្វែងរកហហើយ
និងការកណត់រចនាសម្ព័ន្ធក្នុងកម្មវិធីរុករករបស់អ្នក ។
មាន
កម្មវិធីជាច្រើនសម្រាប់ការប្តូរលំនាំដើមនៃប្រព័ន្ធកម្មវិធី
រុករកបណ្តាញ
ប៉ុន្តែកម្មវិធីមួយដែលនិងឃើញក្នុងប្រកាសនេះគឺវាមានលក្ខណៈដ៏
សាមញ្ញបំផុត
និងយើងពុំចាំបាច់មានចំណេះដឹងផ្នែកកុំព្យូទ័រក៏អាចប្រើវាបាន
យ៉ាងងាយស្រួលផងដែរ គ្រាន់តែចុចពីរដងប៉ុណ្ណោះគឺជាការស្រេច ។
កម្មវិធីនេះមានឈ្មោះថា Change Default Browser ។ (ចុចទីនេះដើម្បីទាញយក Free)
ពេលកម្មវិធី Change Default Browser បាន
ដំណើរការ
លំនាំដើមនៃប្រព័ន្ធកម្មវិធីរុករកបណ្តាញនិងត្រូវបានជ្រើសរើសរួចជា
ស្រេច ។
សូមជ្រើសរើសនូវកម្មវិធីរុករកលើបណ្តាញណាមួយដែលអ្នកគិតថាលឿន
និងងាយស្រួលប្រើដូចជា (IE, Firefox, Chrome, and Opera) បន្ទាប់មកចុច Set Default Browser:
ប្រសិនបើផ្លូវចូលទៅកម្មវិធីរុករកបណ្តាញមិនត្រឹមត្រូវនោះទេ សូមប្រើប៊ូតុង Browse ដើម្បីកំណត់ឱ្យវាបានត្រឹមត្រូវ ។ ប្រសិនបើអ្នកប្រើ Windows 7 ឬក៏ Vista អ្នកអាចដំណើរការកម្មវិធីនេះ ដោយការប្រើ administrator privileges ពីព្រោះកម្មវិធីនេះត្រូវការចូលដំណើរការ Windows registry ៕
Post a Comment