ញ្ហាដែលតែងតែកើតមានក្នុងការប្រើប្រាស់អ៊ីនធើណេត នៅតែជាបញ្ហាចោទ ចំពោះលោកអ្នក និងសិស្សនិស្សិត ដែលកំពុងប្រើប្រាស់វា។ ដោយឡែកការ ភ្ជាប់ប្រព័ន្ធបណ្តាញ ដើម្បីប្រើប្រាស់ និងលេងកម្សាន្ត តាមរយៈគេហទំព័រនានា ដូចជា facebook ឬ Google ជាដើម។
អត្ថបទនេះ IT Khmer Share សូមលើកយកអត្ថបទ ដែលទាក់ទងនឹងការភ្ជាប់ Wireless Network មកដោះស្រាយជូនលោកអ្នក ដែលធ្លាប់បានជួបប្រទះ ឬមិនទាន់ជួបក្តី ទុកគ្រាន់ជាឯកសារ យោងទៅថ្ងៃមុខ។
ជាធម្មតាការភ្ជាប់អ៊ីនធើណេត តាមបណ្តាហាងកាហ្វេ ដែលមាន Free Wifi ឬហាងអ៊ីនធើណេត នានា តែងតែធ្វើការផ្លាស់ប្តូរ នូវលេខសម្ងាត់ ដើម្បីរក្សាសុវត្ថិភាព ចំពោះបណ្តាញរបស់ពួកគេ។ ការផ្លាស់ប្តូរនេះ អាចបណ្តាលឲ្យមានបញ្ហា នៅពេលអ្នកប្រើប្រាស់ ធ្វើការភ្ជាប់បណ្តាញ នាពេលបន្ទាប់ (ប្រសិនបើអ្នក ធ្លាប់ភ្ជាប់ម្តងហើយ វានឹងចាំលេខសម្ងាត់ចាស់)។
សូមពិនិត្យ រូបខាងក្រោម ដែលបង្ហាញពីដំណើរការភ្ជាប់បរាជ័យ និងដំណោះស្រាយងាយៗ៖
ការភ្ជាប់ Wifi ដែលធ្លាប់ភ្ជាប់ពីមុន
កំពុងដំណើរការភ្ជាប់
ការភ្ជាប់បរាជ័យ
បញ្ហាខាងលើនេះ គឺបណ្តាលមកពីលោកអ្នកបានភ្ជាប់ Wifi ដែលមានឈ្មោះថា៖
"TC_Hawai" ម្តងរួចមកហើយ ដោយប្រើលេខសម្ងាត់ចាស់។ ដំណោះស្រាយងាយៗ
ដោយលោកអ្នកគ្រាន់តែចូលទៅបើក Wireless Network ហើយលុប Wireless នោះចោល
គឺជាការស្រេច។
——————-
ជំហានទី១៖
សូមចុចលើ "Open Network and Sharing Center"
ជំហានទី២៖ រួចបន្តចុចលើ "Manage wireless networks" ដើម្បីចូលទៅលុប Wireless Network ដែលភ្ជាប់មិនដំណើរការនោះ។
ជំហានទី៣៖ សូមស្វែងរកឈ្មោះ Wireless Network ដែលអ្នកចង់លុប
ជំហានទី៤៖ សូមចុច Mouse ស្តាំ (Right-Click) រួចចុចលើ Remove Network
Post a Comment