ជារៀងរាល់ថ្ងៃលោកអ្នកតែងតែចំណាយពេលក្នុង
មើលនឹងអានអត្ថបទផ្សេងៗតាមរយៈ windows
ដែលវាទាមទារឲ្យលោកអ្នកធ្វើការសំលឹងមើលយូរវាជាបញ្ហាមួយដែលអាចឲ្យ
ភ្នែករបស់លោកអ្នកមានការស្រវំាងពិបាកក្នុងការមើល ។
ដូចនេះទស្សនាវដ្ដីអានសូមណែនំាពីរបៀបមួយចំនួនសម្រាប់ជាជំនួយក្នុង
ការធ្វើឲ្យអក្សរងាយមើលនៅក្នុង windows ដូចខាងក្រោម៖
១. ធើ្វការបន្ថែមនូវពន្លឺនៃអក្សរ
នៅក្នុង Windows 7 គឺមាននៅ Option មួយគឺ Adjust Clear Type text
ប្រើសម្រាប់បន្ថែមនូវពន្លឺនៃអក្សរដែលមាននៅលើ LCD Monitor
ឲ្យកាន់តែមានភាពល្អប្រសើរជាងមុន គឺគ្រាន់តែលោកអ្នកចុចនូវប៊ូតុង
Start Menu បន្ទាប់មកវាយនូវពាក្យថា “Clear Type Text” សូមមើលរូបខាងក្រោម៖
បន្ទាប់មកចុច Enter នោះវានឹងបង្ហាញនូវផ្ទាំងដូចខាងក្រោម៖
រួចហើយចុច Next
សូមចុចប៊ូតុង Next ទៀត
បញ្ជាក់៖ ចំពោះការជ្រើសរើស Option ខាងលើនេះគឺវាជួយសំអាតនូវគ្រាប់ល្អិតនៃពន្លឺ (Color) ដែលមាននៅលើ Monitor ឬ LCD របស់លោកអ្នក ឲ្យមានលក្ខណៈច្បាស់ជាងមុនដែលធ្វើឲ្យងាយស្រួលក្នុងការមើលអក្សរ ។
បន្ទាប់មកចុចប៊ូតុង Next រហូតដល់បង្ហាញនូវផ្ទាំងដូចខាងក្រោម រួចចុច Finish
២. ធ្វើការផ្លាស់ប្តូរនូវ Resolution
លោកអ្នកអាចធ្វើការបន្ថែមនូវ Resolution ឲ្យធំជាងមុន ដើម្បីឲ្យអក្សរនៅក្នុង Windows នោះធំហើយមានភាពងាយស្រួលការមើល សូមចុចនូវប៊ូតុង Start Menu បន្ទាប់មកសូមវាយនូវពាក្យថា “make text and other items larger or smaller ” សូមមើលរូបខាងក្រោម៖
រួចហើយចុច Enter បន្ទាប់មកលោកអ្នកអាចធ្វើការផ្លាល់ប្តូរនូវទំហំឲ្យកាន់តែធំជាងមុនបាន សូមមើលរូបខាងក្រោម៖
បន្ទាប់មកចុច Apply នោះវានឹងផ្លាស់ប្តូរទំហំអក្សរធំទៅតាមការកំណត់ខាងលើ
Post a Comment