ញុំយល់ថាវាហាក់ដូចជាប្លែកជាងគេ
ហើយមិនសូវមានគេនិយាយច្រើនពីវិធីបែបនេះ
ដូច្នេះខ្ញុំនឹងលើកមកបង្ហាញពីរបៀបដូចអក្សរមួយឃ្លា
(Windows XP Professional)
ដែលស្ថិតនៅផ្នែកខាងស្តាំនៅពេលយើងចុចលើប៊ូតុង Start របស់ Windows XP
។
យើងចាំបាច់មាន Tools
មួយឈ្មោះថា
Resource Hacker
ដែលយើងអាចទាញយកដោយឥតបង់ថ្លៃពីវិបសាយ
http://www.angusj.com/resourcehacker/ បាន។
បន្ទាប់ពី Download ហើយ
សូមបើក ResHacker.exe
បន្ទាប់មកចុច
File > Open > ចូលទៅកាន់
C:\Windows\ រើសយក File explorer.exe
ដើម្បីកែប្រែ។
ចូលទៅកាន់ Bitmap > 167 > 1033> ចុច
Mouse ស្តាំ
រើសយក Save [Bitmap 167 1033] ដើម្បីយក
គំរូរូបភាពនោះមកកែប្រែ។
បន្ទាប់មកយើងអាចកែប្រែរូបភាពនោះនៅក្នុងកម្មវិធី
MsPaint, Photoshop, �
តែមិនត្រូវប្តូរទំហំ
ឬប្រភេទរូបភាពផ្សេងនោះទេ
ដាច់ខាតត្រូវជាប្រភេទ
.bmp ។
ក្រោយពីកែប្រែរូបភាពនោះ
ហើយ
សូមចូលទៅក្នុង
ResHacker ដដែល ហើយចុច
Mouse ស្តាំ
រើសយកពាក្យ
Replace Resource > ចុចលើប៊ូតុង
Open file with new bitmap
ដោយជ្រើសយក
File
រូបភាពដែលយើងទើបតែកែប្រែរួច។
> ចុច
Replace.បន្ទាប់មកសូមចុច
File > Save As >
ដាក់ឈ្មោះអ្វីក៏បាន
តែមិនអាចដាច់ឈ្មោះជាន់ បានទេ
ព្រោះ Explorer.exe
កំពុងដំណើរការ។
ការធ្វើបែបនេះមានន័យថាយើងបានកែប្រែវារួចរាល់ហើយ
អ្វីដែលត្រូវធ្វើបន្ទាប់ គឺកំណត់អោយ
Windows ដំណើរការ
File Explorer
ដែលយើងទើបតែកែប្រែនោះ។
កំណត់ Registry
អោយវាបើក File
ដែលទើបកែប្រែ:
ចុច Start > Run
>វាយពាក្យ
regedit
រួចចូលទៅទីតាំង
:
[HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows NT\CurrentVersion\Winlogon]
សូមចុចពីរដងលើ Key
មួយឈ្មោះថា
Shell
>រួចអោយតម្លៃ
ដោយដាក់ទីតាំងរបស់
File Explorer
ដែលទើបកែប្រែរួច។
សូម Restart
Computer
ដើម្បីមើលពីការកែប្រែទទួលជោគជ័យឬទេ។
ខាងក្រោមជារូបភាពរបស់ខ្ញុំបន្ទាប់ពីកែប្រែហើយ:
Post a Comment