អាយធីខ្មែរស៊ែរ : itkhmershare.blogspot.com

វិធី​ការ​ពារ​សុវត្ថិភាព​​ទៅ​លើ ​USB Flash ក្នុង Windows 8

Wednesday, December 26, 20120 comments



នា​ពេល​បច្ចុប្បន្ន​នេះ​វិទ្យាសាស្ត្រ​មាន​ការ​រីក​ចំរើន​យ៉ាង​ខ្លាំង​ ហេតុ​នេះ​ទើប​បាន​គេ​រក​ឃើញ​វិធី​​សាស្ត្រ​​ថ្មី​​ៗ​ជា​ច្រើន​​ដើម្បី​បង្ក​ ភាព​ងាយ​ស្រួល​ដល់​ការ​ប្រើប្រាស់​កុំព្យូទ័រ​របស់​អ្នក។ ខាង​ក្រោម​នេះ​ ទស្សនាវដ្ដី​វិទ្យាសាស្ត្រ​កុំព្យូទ័រ​យើង​នឹង​បង្ហាញ​ពី​ការ​​ ​Encrypt USB Flash នៅ​ក្នុង​ Windows 8 ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ការពារ​សុវត្ថិភាព​របស់ USB Flash របស់​អ្នក។​ ដូច​នេះ​មិត្ត​អ្នក​អាន​អាច​អនុវត្ត​ជាមួយ​យើង​ដូច​ខាង​ក្រោម៖

១/ ដំបូង​អ្នក​គ្រាន់​តែ​យក​ USB ដោត​ចូល​ទៅ​ក្នុង desktop ​Computer ឬ laptop របស់​អ្នក​។
២/ នៅ​ពេល​ដែល​ Widows ស្គាល់​ USB Drive របស់​អ្នក​ហើយ អ្នក​ត្រូវ​បើក​ចូល​ទៅ​កាន់​ My Computer រួច​ចុច​ជ្រើសរើស​យក USB Drive របស់​អ្នក។

៣/ អ្នក​ត្រូវ​មើល​ទៅ​ខាង​លើ​នៃ​ផ្ទាំង Explorer របស់​អ្នក​ នៅ​ពេល​នោះ​អ្នក​នឹង​ឃើញ​មាន​មីនុយ Drive Tool ពណ៌​បៃតង​ ហើយ​នៅ​ខាង​ក្រោម​វា​អ្នក​ត្រូវ​ចុច​លើ Manage ។
៤/ បន្ទាប់​ពី​បាន​ចុច​លើ Manage រួច​អ្នក​ត្រូវ​ចុច​លើ BitLocker ហើយ​នៅ​លើ Drop down menu អ្នក​ត្រូវ​ចុច​លើ​​របា​មួយ​គឺ Turn on BitLocker ។

៥/​ សូម​រង់​ចាំ​ ពីរ​ទៅ​បី​នាទី​នៅ​ពេល​ដែល ​BitLocker កំពុង​តែ​ចាប់​ផ្ដើម​ បន្ទាប់​មក​អ្នក​ត្រូវ​ចុច​លើ Check box​ ដែល​នៅ​ខាង​មុខ​ពាក្យ​ថា​ Use a Password to Unlock the Drive ។
៦/ក្រោយ​មក​អ្នក​ត្រូវ​វាយ ​Password ​ពីរ​ដង ហើយ​ចុច​ Next ដើម្បី​បន្ត​ដំណើរ​ការ។

៧/ ពេល​នេះWindows ​នឹង​សួរ​​បញ្ជាក់​អ្នក​ថា​ តើ​អ្នក​ចង់ Back up លេខ​សម្ងាត់​ដែរ​ឬ​ទេ។ ការ​ Backup លេខ​សម្ងាត់​នេះ​នឹង​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​នៅ​ពេល​ណា​មួយ​ដែល​អ្នក​ ភ្លេច​លេខ​សម្ងាត់​ដើម​នេះ។ បន្ទាប់​មក​អ្នក​នឹង​ត្រូវ​ជ្រើស​រើស​យក​ចំណុច​ណា​ក្នុង​ចំណោម​ជម្រើស​ទាំង​ បី នេះ។

៨/ ​ឥឡូវ​នេះ​អ្នក​ត្រូវ​ជ្រើស​រើស​អំពី​ទំហំ​នៃ​ការ encrypt
  • ប្រសិន​បើ​អ្នក​ជ្រើស​រើស​យក encrypt only used disk នោះ​វា​នឹង​ដំណើរ​ការ​លឿន​ ប៉ុន្តែ​ចំពោះ​ទិន្នន័យ​ថ្មីៗ​ ដែល​អ្នក​ទើប​ដាក់​បញ្ចូល​ទៅ​ក្នុង​ USB Flash នោះ​វា​នឹង​មិន​ធ្វើ​ការ Encrypt ទេ។
  • ប្រសិន​បើ​អ្នក​ជ្រើស​រើស​យក​​ encrypt entire drive វា​នឹង​ចំណាយ​ពេល​យូរ​ដើម្បី encrypt ​ តែ​ការ​ជ្រើស​រើស​នេះ​វា​អាច​ធានា​សុវត្ថិ​ភាព​ចំពោះ​ទិន្នន័យ​ថ្មីៗ​ដែល​ អ្នក​ទើប​ដាក់​បញ្ចូល​ពេល​ក្រោយ។

៩/ បន្ទាប់​មក​អ្នក​ត្រូវ Click ពាក្យ​ថា​ Start encrypting ​​ហើយ​ត្រូវ​​រង់​ចាំ​ពីរបី​នាទី​រហូត​ ដំណើរការ​ Encrypt បញ្ចប់​។

១០/ ខណៈ​ពេល​ដែល​អ្នក​​ធ្វើ​ការ​ចាក់​សោ​បាន​សម្រេច​ អ្នក​នឹង​ឃើញ​ USB របស់​អ្នក​ជាប់​សោ​សុវត្ថិភាព ហើយ​ពេល​ដែល​អ្នក​ double-click ទៅលើ drive នោះ​វា​និង​លោត​ផ្ទាំង​​តូច​មួយ​ឱ្យ​អ្នក​​បញ្ចូល​password ​។ ប្រសិន​បើ​អ្នក​ដាក់​ Password ត្រូវ​ USB drive របស់​អ្នក​ដំណើរ​ការ។

១១/ ប្រសិន​បើ​អ្នក​ចង់ ប្ដូរ ឬ លុប​ការ​​ចាក់សោ​វិញ​គ្រាន់​តែ​ moues ស្ដាំ​ទៅ​លើ USB drive ។
បន្ទាប់​មក​ អ្នក​ចុច​លើ​ពាក្យ​ថា​ Change Bitlocker password។ ហើយ​អ្នក​អាច​ផ្លាស់​ប្ដូរ​ឬ​ជ្រើស​រើស​ជម្រើស​ណា​មួយ​ដែល​អ្នក​ត្រូវការ។ នៅ​ទី​បញ្ចប់​អ្នក​នឹង​អាច​ការពារ​សុវត្ថិភាព​ USB Flash របស់​អ្នក​យ៉ាង​ល្អ​បំផុត​ជា​មួយ​ Windows 8 ៕
Share this article :

Post a Comment