មានវិធីសាស្រ្តជាច្រើនសម្រាប់ការរៀបចំ Cisco routers ដែលរួមមាន៖
1. តាមរយៈប្រព័ន្ធ network គឺ TFTP server
2. តាមរយៈ Command line ដែលបានប្រើតាមរយៈ command setup
ការ Configure IP តាមរយៈ Command line ដោយប្រើ Cisco Packet Tracer
Cisco
Packet Tracer
គឺជាកម្មវិធីមួយដែលអាចឲ្យយើងធ្វើការសាកល្បងប្រើប្រាស់នូវឧបករណ៍
មួយចំនួនដូចជា Switch, Router, Wireless router… ជាដើម ។
ដើម្បីប្រើកម្មវិធីនេះត្រូវដំឡើងវាជាមុនសិន ដែលលោកអ្នកអាច copy
បាននៅក្នុងស៊ីឌីទស្សនារវដ្ដីអាន លេខ៤១ ។
ដើម្បី Configure
router បានត្រូវភ្ជាប់កុំព្យូទ័រអ្នកទៅនឹង Router តាមរយៈ ខ្សែ Console
នៅលើ console port របស់ Cisco router ជាមុនសិន ។
បន្ទាប់មកចូលទៅកាន់ផ្ទាំង Terminal ដោយ Double click នៅលើ PC3 ដែលមានខ្សែ console ជាប់ទៅនឹង Router ហើយជ្រើសរើសយកពាក្យ Desktop បន្ទាប់មកជ្រើសរើសយកពាក្យថា Terminal
ដើម្បីផ្ដល់ IP address 192.168.0.100 ជាមួយនឹង subnet mask 255.255.255.0 នៅលើ interface fastethernet1/0 ត្រូវប្រើប្រាស់នូវ Command ដូចខាងក្រោម ៖
- enable ប្រើ ដើម្បីឲ្យ Router អាចដំណើរការបាន
- configure terminal ប្រើចូលក្នុង configuration mode
- interface fastethernet 1/0 ប្រើ ដើម្បីចូលទៅកាន់ interface fastethernet 1/0
- no shutdown គឺជា command ដែលសំខាន់បំផុតព្រោះ command នេះប្រើសម្រាប់ឲ្យ interface របស់ fastethernet1/0 ចាប់យក IP និងដំណើរបាន ។
Post a Comment