- ទាញយក 52ដង | ទំហំ 668.00 MB
HijackThis
គឺជាកម្មវិធីមួយដែលអនុញ្ញាតិឲ្យអ្នកប្រើប្រាស់ ដើម្បីទប់ស្កាត់
malicious នៃ malware ដែលសំខាន់បំផុតគឺ hijack ។ HijackThis
ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Trend Micro ហើយកម្មវិធីនេះគឺជា
freewareដែលអ្នកអាចប្រើប្រាស់បានដោយឥតគិតថ្លៃ ។
ការប្រើ HijackThis ដើម្បីឲ្យមានសុវត្ថិភាព
ខាងក្រោមនេះគឺជា Interface នៃកម្មវិធី HijackThis
ពេលអ្នកបានដំឡើងវាដំបូងប្រសិនបើអ្នកមិនច្បាស់ថាតើ HijackThis
ធ្វើអ្វីខ្លះ ដើម្បីស្វែងរក hijacks នៅលើកុំព្យូទ័រអ្នក
សូមជ្រើសរើសយក “Do a system scan and save a log file.”
ដើម្បីជៀសវាងការលុបfile ណាមួយហើយបណ្តាលឲ្យ Windows ខូច ។
HijackThis នឹងចំណាយពេលតិច ឬ ក៏ច្រើន ដើម្បីសម្អាត hijacks ចេញពីកុំព្យូទ័រអ្នកដែលវាអាស្រ័យលើទំហំ files របស់កុំព្យូទ័រ ។
បន្ទាប់មក Log file នឹងត្រូវបានបង្កើតក្រោយពេលវាសម្អាតមេរោគចប់សព្វគ្រប់
សូមចុចលើប៊ូតុង Config…ពេលនោះវានឹងបង្ហាញ Categories ដែលមាននៅក្នុង HijackThis ៖
១. Main screen៖ មាន options ជាច្រើនសម្រាប់ជ្រើសរើស ដើម្បីសម្អាត hijacks URLs ឬ Web Browsers ណាមួយដូចរូប
២. Ignorelist Tab៖ ប្រើសម្រាប់ Ignore អ្វីមួយពេលកំពុងសម្អាត hijacks ដែលយើងបានបញ្ចូលវាទៅក្នុង Ignorelist ដោយគ្រាន់តែជ្រើស (ធីក) files ណាដែលមិនចង់សម្អាត បន្ទាប់មកចុច ប៊ូតុងAdd checked to ignorelist (ដែលនៅលើផ្ទាំងដែលយើងបានចុចប៊ូតុង config…)
៣. Backup Tab ៖ ប្រើសម្រាប់ Backup files ដែលបានលុប និង Restore files មកវិញក្នុងករណី files នោះត្រូវបានលុបចេញពី system
៤. Misc Tools ៖ ប្រើសម្រាប់ផ្ដល់នូវ Tools ផ្សេងៗបន្ថែមទៀតទៅឲ្យ HijackThis ៖
• Open process manager ប្រើសម្រាប់មើលពីដំណើរការដែលកើតមានឡើងថ្មីៗក្នុង HijackThis ហើយអ្នកក៏អាច kill process ឬ start process នៃដំណើរការនោះបានដែរ
• Delete a file on reboot… ប្រើសម្រាប់លុប file ក្នុងករណី file នោះបង្កបញ្ហាដល់ system អ្នកអាចអនុញ្ញាតិឲ្យ HijackThis លុបវានៅពេល reboot វានឹងឲ្យអ្នកជ្រើសរើស file ដែលអ្នកចង់លុប
• Open Uninstall Manager… ប្រើសម្រាប់Add/Remove Programs ដែលដូចគ្នាទៅនឹង Windows ដែរ ។ ដើម្បី Add/Remove Programs ត្រូវចុច Open Add/Remove Software list
រូបភាពខាងក្រោមនេះបង្ហាញពី Add/Remove Programsតើកម្មវិធីណាមួយដែលអ្នកចង់ Uninstall
HijackThis នៅមានលក្ខណៈពិសេសជាច្រើនទៀតសូមធ្វើការសាកល្បងដោយខ្លួនឯង ។
Post a Comment