

ជាទូទៅដើម្បីធ្វើការរចនា Logo គឺគេប្រើកម្មវិធីដូចជា
Photoshop, Corel Draw និង កម្មវិធីផ្សេងៗ ទៀតជាច្រើន។
ប៉ុន្តែកម្មវិធីទាំងនេះគឺតម្រូវឲ្យយើងធ្វើការតំលើងវានៅលើ
ម៉ាស៊ីនកុំព្យូទ័ររបស់យើង ជាមុនសិន និង
មានការពិបាកក្នុងការរចនាទៀតផង។ ប៉ុន្តែថ្ងៃនេះ អាយធីកូនខ្មែរ
នឹងបង្ហាញពី គេហទំព័រល្អៗចំនួន ៣ ដែលអាចឲ្យអាចរចនា Logo
របស់យើងតាមរយៈអ៊ិនធ័រណិត
ដោយផ្តល់ភាពងាយស្រួលដល់យើងដោយមិនចាំបាច់តំលើងនោះទេ
មិនតែប៉ុណ្ណោះ វាមានលក្ខណៈងាយស្រួលក្នុងការរចនាទៀត
ព្រោះវាមានគំរូស្រាប់ជាច្រើន ឲ្យយើង និង មានភាពស្រស់ស្អាត។
ខាងក្រោមនេះគឺជាគេហទំព័រទាំង ៣ ដែលពួកយើងលើកយកមកបង្ហាញ៖
Logo Ease គឺជាគេហទំព័រមួយដែលអាចឲ្យយើងធ្វើការរចនា Logo
ដោយឥតគិតថ្លៃ។ បន្ទាប់ពីយើងចូលទៅកាន់គេហទំព័ររបស់វាហើយ
យើងចុចលើប៊ូតុង Start your logo។

បន្ទាប់មកវា នឹងបង្ហាញទំព័រមួយទៀតដើម្បីឲ្យយើងធ្វើការរចនា
Logo។ វាមានគំរូស្រាប់ៗជាច្រើនដើម្បីឲ្យយើង ធ្វើការរចនា
ហើយបន្ទាប់ពីយើងធ្វើការរចនារួចរាល់ហើយ យើងចុចលើប៊ូតុង Save
ជាការស្រេច។ ប៉ុន្តែបើយើងចង់គ្រប់គ្រងទៅលើ Logo
ដែលយើងបានធ្វើរួច ដូចនេះយើងត្រូវធ្វើការចុះឈ្មោះជាមុនសិន។
Logo Snap ក៏ដូចជា Logo Ease ដែរ
វាជាគេហទំព័រដែលអាចឲ្យយើងធ្វើការរចនា Logo ដោយឥត គិតថ្លៃ
វាមានគំរូស្រាប់ៗទៅតាមប្រភេទរបស់វា ដើម្បីឲ្យយើងយកមកផ្សំ ឬ
រចនា ធ្វើជា Logo។ យើងអាចដាក់អក្សរ ប្តូរពុម្ពអក្សរ និង
ផ្សេងៗទៀត។ បន្ទាប់ពីយើងធ្វើការរចនារួច យើងទាញយក Logo
នោះមកដាក់លើ កុំព្យូទ័ររបស់យើង។
Logo Maker ក៏ដូចជាគេហទំព័រដែលបានបង្ហាញខាងលើដែរ។
វាមានគំរូស្រាប់ជាច្រើន ដែលអាចឲ្យរចនា Logo, Business Card និង
Posters ជាដើម។

Post a Comment