អាយធីខ្មែរស៊ែរ : itkhmershare.blogspot.com

បង្ហាញ​ចំនួន​អ្នក​ទស្សនា​ប្រចាំ​ថ្ងៃ ខែ និង សរុប​ទាំង​អស់ នៅ​ក្នុង Joomla

Sunday, December 16, 20120 comments



របាយ​ការណ៍​នៃ​ការ​ចូល​មក​ទស្សនា​របស់​អ្នក​ទស្សនា ​គឺ​ពិត​ជា​មាន​សារៈ​សំខាន់​សម្រាប់​អ្នក​គ្រប់​គ្រង​គេហ​ទំព័រ​។ នៅ​ក្នុង Joomla មាន module ជា​ច្រើន​ដែល​ផ្តល់​ឲ្យ​យើង​ប្រើ​ដោយ​ឥត​គិត​ថ្លៃ​ដើម្បី​បង្ហាញ​ចំនួន​អ្នក ​ទស្សនា​នៅ​លើ​គេហ​ទំព័រ របស់។ តែ​ថ្ងៃ​នេះ អាយ​ធី​កូន​ខ្មែរ សូម​បង្ហាញ​ពី module មួយ​ឈ្មោះ​ថា VCNT – Visitorcounter ដែល​វា​មាន​លទ្ធភាព​អាច​បង្ហាញ​ចំនួន​អ្នក​ទស្សនា​ប្រចាំ​ថ្ងៃ សប្តាហ៍ ខែ និង សរុប។ មិន​តែ​ប៉ុណ្ណោះ​វា​មាន​លក្ខណៈ​ពិសេស​ផ្សេង​ៗ​ទៀត​។

ដំណើរ​ការ​នៃ​ការ​តំលើង


១. ទាញ​យក VNCT Visitorcounter

មុន​ដំបូង​យើង​ត្រូវ​ចូល​ទៅ​ទាញ​យក module នេះ​ជា​មុន​សិន ហើយ​ដើម្បី​ទៅ​ទាញ​យក សូម​ចុច​ទីនេះ​។
សំគាល់: យើង​ត្រូវ​ទាញ​យក​នូវ Version ណា​ដែល​ត្រូវ​នឹង Version របស់ Joomla របស់​យើង​។

២. តំលើង VNCT Visitorcounter

ដើម្បី​តំលើង យើង​ចូល​ទៅ​កាន់ Extensions → Extension Manager បន្ទាប់​មក​ចុច​ប៊ូតុង Browse ដើម្បី​ទៅ​រក module ដែល​យើង​ទើប​តែ​ទាញ​យក រួច​ចុច​លើ​ប៊ូតុង Upload & Install

៣. របៀប​បង្ហាញ

នៅ​ពេល​ដែល​យើង​តម្លើង​វា​រួច វា​មិន​ទាន់​បាន​បង្ហាញ​នោះ​ទេ ដូច​នេះ​ដើម្បី​បង្ហាញ យើង​ចូល​ទៅ Extensions → Module Manager រួច​ចុច​លើ VNCT Visitorcounter

បន្ទាប់​មក​យើង​ធ្វើ​ការ​កែ​ប្រែ​ដូច​ខាង​ក្រោមៈ
ក. ផ្នែក Detail
ផ្នែក​នេះ​គឺ​អាច​ឲ្យ​យើង​ប្តូរ​ចំណង​ជើង កំណត់​ទីតាំង​នៃ​ការ​បង្ហាញ​ទៅ​ឲ្យ module និង កំណត់ status ទៅ​ជា published។

ខ. ផ្នែក Menu Assignment
ផ្នែក​នេះ​គឺ​សម្រាប់​កំណត់​ថា តើ​យើង​ចង់​បង្ហាញ module របស់​យើង​នៅ menu ណា​ខ្លះ បើ​សិន​យើង​ចង់​បង្ហាញ​គ្រប់ menu យើង​គ្រាន់​តែ​ជ្រើស​រើស select all។

គ. ផ្នែក Basic Option
ផ្នែក​នេះ​ដែរ វា​អាច​ឲ្យ​យើង​ជ្រើស​រើស​ថា​តើ​យើង​ចង់​បង្ហាញ តាម​អ្វី​ខ្លះ ដូច​ជា ថ្ងែ សប្តាហ៍ ជា​ដើម។

ជា​ចុង​បញ្ចប់​យើង ចុច​ប៊ូតុង Close & Save រួចទៅ view មើល​គេហ​ទំព័រ​របស់​យើង នោះ​នឹង​ឃើញ module បង្ហាញ​ចំនួន​អ្នក​ទស្សនា​ដែល​យើង​ទើប​តែ​តម្លើង​។
Share this article :

Post a Comment