- បង្កើតវាជា Partition សម្ងាត់មួយទៀតសម្រាប់លាក់ឯកសារ
- ដំឡើង Windows ជាដើម
- វាអាចប្រើបានជាមួយនូវទំហំបានច្រើន GB ក្នុងការបង្កើត VHD
នៅក្នុងលេខនេះខ្ញុំសូមលើកយកនូវការដំឡើង Windows 8 នៅក្នុង VHD មកធ្វើការបង្ហាញដល់លោកអ្នក ។
តម្រូវការក្នុងការធ្វើ
- Hard Drive មួយដែលមានទំហំចាប់ពី 40GB ឡើងទៅ ហើយត្រូវដំឡើង Windows 7 ចូលក្នុងនោះជាមុន (មិនចាំបាច់ចែក Partition ទេ)
- ត្រូវ
បង្កើតនូវ Virtual Hard Drive មួយចេញពី Hard Drive ដែលមានទំហំ 20GB (
ឬទំហំផ្សេងក៏បាន ឲ្យតែល្មមសម្រាប់ដំឡើង Windows 8)
- កុំព្យូទ័រដែលចង់ដំឡើងត្រូវភ្ជាប់អ៊ីនធើណេត
របៀបបង្កើតនូវ Virtual Hard Drive
មុនដំបូងយើងត្រូវចូលទៅក្នុង Disk Management ដោយចុច mouse ស្ដាំលើ Computer -> យកពាក្យ Manage
រួចចុចលើពាក្យ Disk Management ដូចរូបខាងក្រោម ៖
ផ្ទាំងខាងលើបង្ហាញឲ្យឃើញថា Hard Drive យើងមានទំហំ 120GB ហើយបានដំឡើងWindows ចូល ដោយមិនមានការបែងចែកចេញជា partition ផ្សេងទៀតទេ (មានន័យថាមានតែមួយ partition សម្រាប់ដាក់ Windows) ។
បន្ទាប់មកទៀតយើងត្រូវចុច Action Menu រួចយកពាក្យថា Create VHD សូមមើលរូបខាងក្រោមនេះ៖
នោះវានឹងបង្ហាញផ្ទាំងដូចខាងក្រោម ដើម្បីឲ្យយើងធ្វើការកំណត់
Location៖ សម្រាប់កំណត់ទីតាំងផ្ទុកនូវ file របស់ Virtual Hard Drive ដែលយើងចង់យកមកធ្វើការបង្កើតនូវ VHD ទុកសម្រាប់ដំឡើង Windows 8 ។
Virtual Hard Disk size៖ ជាកន្លែងសម្រាប់ឲ្យយើងកំណត់ទំហំរបស់ Hard Drive តាមដែលយើងត្រូវការ ។
បញ្ជាក់៖ វាអាស្រ័យលើទំហំពិតរបស់ hard disk របស់យើង ។
រួចចុចប៊ូតុង OK នោះយើងនឹងឃើញរូបដូចខាងក្រោម ៖
ដើម្បីអាចប្រើនូវ VHD បានយើងត្រូវ right-click នៅលើ VHD នោះ រួចយកពាក្យថា Initialize Disk
ចុចប៊ូតុង OK
រូបខាងក្រោមនេះបញ្ជាក់ថាយើងអាចធ្វើការលើ VHD បានហើយ
ដើម្បីដំឡើង Windows 8 នៅលើ VHD បានយើងត្រូវ right-click នៅលើ VHD ដែលទើបតែបានបង្កើត រួចយកពាក្យថា New Simple Volume (ដូចរូប)
ចុចប៊ូតុង Next
ចុចប៊ូតុង Next
ចុចប៊ូតុង Next
ចុចប៊ូតុង Next
ចុចប៊ូតុង Finish
បន្ទាប់មកយើងនឹងទទួលបាន VHD មួយដូចរូបខាងក្រោម ៖
បញ្ជាក់៖ ចំពោះ Virtual Hard Drive (Drive E) ដែលយើងមើលឃើញនេះ នៅពេលយើងធ្វើការ Restart ម៉ាស៊ីនសាជាថ្មីវានឹងបាត់ទៅវិញ តែយើងបានទទួល Virtual Hard Drive ដែល បានរក្សាទុកនៅក្នុង Hard Drive របស់យើង ។
របៀបដំឡើង Windows 8 នៅលើ Virtual Hard Drive
មុនដំបូងយើងត្រូវចូល ក្នុង Windows PowerShell ជាលក្ខខណៈ Administrator ដោយចុច Start -> All Programs -> Accessories -> Windows PowerShell បន្ទាប់មក right-click លើ Windows PowerShell -> Run as administrator
បន្ទាប់មកវាបង្ហាញដូចរូបខាងក្រោមនេះ
បន្ទាប់មកយើងត្រូវវាយនូវ Command ដូចរូបខាងក្រោមនេះ
ចុច Enter
ពេលចេញដូចរូបខាងលើត្រូវចុចអក្សរ Y ហើយ Enter យើងបានរូបដូចខាងក្រោមនេះ
មុននឹងយើងអាចដំឡើង Windows 8 នៅក្នុង Virtual Hard Drive បានយើងត្រូវចូលទៅ Download File មួយតាមរយៈ Link ខាងក្រោមនេះ
http://archive.msdn.microsoft.com/InstallWindowssImage/Release/ProjectReleases.aspx?ReleaseId=2662
បញ្ជាក់៖ ចំពោះ file ខាងលើត្រូវតែ Download នៅលើម៉ាស៊ីនដែលចង់ធ្វើការដំឡើង Windows 8 នៅក្នុង Virtual Hard Drive តែម្ដង ។
ចុចលើពាក្យថា Install-WindowssImage.ps1 ហើយសូមរក្សាទុកវានៅក្នុង Drive C បន្ទាប់មកធ្វើការ Unlock ដូចរូបខាងក្រោម ៖
បន្ទាប់ពី Unblock រួចហើយ យើងអាចដំឡើង Windows 8 បានតាមរយៈ command ដោយចូលទៅទីតាំងរបស់ Root Drive (មានន័យថា Drive C) ដោយវាយ Command ដូចខាងក្រោម
នោះយើងនឹងទទួលបានដូចរូបខាងក្រោម
មកដល់ ចំណុចនេះយើងត្រូវដឹងថា Drive ណាសម្រាប់ផ្ទុកនូវ Source Windows 8 ។ រូបខាងក្រោមនេះបង្ហាញពី Drive ដែលផ្ទុកនូវ Source Windows 8 (សូមបញ្ជាក់ កុំទាន់បិទផ្ទាំង Windows PowerShell ខាងលើ) ។
រូបខាងលើបង្ហាញថា Drive ដែលផ្ទុកនូវ Source Windows 8 គឺ Drive D (CD-ROM) ។ ក្រោយពីយើងបានដឹងនូវ Drive ដែលផ្ទុកនូវ Source Windows 8 ហើយនោះយើងត្រូវដឹងនូវ Drive របស់ VHD ដែលយើងបានធ្វើការបង្កើត
រូប ខាងលើនេះបង្ហាញថា VHD របស់យើង គឺ Drive E ។ ដូចនេះយើងអាចធ្វើការវាយបញ្ចូលនូវ Command ចូលក្នុង Windows PowerShell ដូចរូបខាងក្រោម ៖
សូមដូរពាក្យថា Sources ទៅជា sources និង ពាក្យថា Install ទៅជា install នៅក្នុងរូបខាងលើ
បន្ទាប់ពីវាយរួចចុច Enter ពេលនោះវានឹងចេញរូបដូចខាងក្រោម៖
រូបខាងលើបញ្ជាក់ថាវាកំពុងតែធ្វើការដំឡើងនូវ Windows 8 ចូលក្នុង Virtual Hard Drive (Drive E:\) យើងត្រូវរងចាំរហូតដល់ចប់ការដំឡើង ។ ពេលចប់វាបង្ហាញរូបដូចខាងក្រោមនេះ
បន្ទាប់មកយើងវាយ bcdboot.exe E:\ រួចចុច Enter នោះវានឹងបង្ហាញពាក្យដូចខាងក្រោមនេះ
Boot files successfully created.
ហើយនៅពេលយើង Restart កុំព្យូទ័រយើងនឹងទទួលបានដូចផ្ទាំងខាងក្រោមនេ
ពេលនេះយើងអាចធ្វើការជ្រើសរើស Windows បានហើយ ។
Post a Comment