Internet Download Manager គឺជាកម្មវិធីមួយដែលមានមុខងារពិសេស និងមានសមត្តភាពខ្ពស់ក្នុងការទាញយកឯកសារក្នុងល្បឿនយ៉ាងលឿន (អាស្រ័យលើល្បឿនអ៊ីនធើណេត និងប្រភេទ File) រហូតប៉ះពាល់ដល់ការប្រើប្រាស់អ៊ីនធើណេតរបស់អ្នករួមបណ្តាញទៀតផង ហើយមានក្រុមហ៊ុនមួយចំនួនបានបិទមិនឲ្យមានការប្រើប្រាស់កម្មវិធីនេះ ផង។ ស្របជាមួយគ្នានេះដែរ មានបងប្អូនយើងមួយចំនួនដែលបាននឹងកំពុងប្រើប្រាស់កម្មវិធីជំនួយ ក្នុងការទាញយកឯកសារនេះ ជួបបញ្ហានៅពេលដែលវាមិនដំណើរការ។ ពួកគាត់បានដាក់ជាសំនួរមក IT Khmer Share ដូចនេះយើងខ្ញុំសូមលើកយកវិធីដោះស្រាយដ៏ងាយស្រួលមួយ ទុកគ្រាន់ជាឯកសារយោង និងប្រើប្រាស់នាពេលខាងមុខ។ សូមអនុវត្តន៍ជាមមួយ IT Khmer Share នៅពេលនេះ៖
******************************************************
សូមពិនិត្យមើលកំណែប្រែរបស់កម្មវិធី Internet Download Manager តើជាកំណែប្រែទីប៉ុន្មាន? ដោយពិនិត្យមើលដោយផ្ទាល់នៅខាងលើ Title Bar ក៏បាន ឬចូលទៅកាន់ Help => About IDM
ប្រសិនបើលោកអ្នក មិនបាននឹងកំពុងប្រើកំណែប្រើចុងក្រោយនេះទេ នោះ IDM របស់លោកអ្នកនឹងមិនអាចដំណើរការដូចប្រក្រតីទេ ពោលគឹមិនមានការលោតបង្ហាញនៅលើ ប្រអប់ចាក់បទចម្រៀងឡើយ។
ដូច្នេះហើយប្រសិនបើលោកអ្នកប្រើកំណែប្រែចាស់ ចាប់ពីទី ៥ ចុះក្រោម សូម Uninstall ចេញ រួចតំឡើងកំណែប្រែថ្មីជំនួសវិញជាការស្រេច។
Post a Comment