អ្នកប្រើប្រាស់កុំព្យូទ័រ និងប្រើប្រាស់អ៊ីនធើណេតកម្រិតដំបូងប្រហែលជានៅ មានមន្ទិលសង្ស័យទាក់ទងនឹងបញ្ហា Blog និងវ៉ិបសាយនេះជាមិនខាន។ ដើម្បីស្រាយចម្ងល់ និងមន្វិលនោះ IT Khmer Share សូមលើកយកប្រធានបទមួយដែល និយាយបកស្រាយអំពី៖ ភាពខុសគ្នារវាង Blog និង វ៉ិបសាយ? មកបង្ហាញលោកអ្នកដែលចាប់ផ្តើមប្រើប្រាស់អ៊ីនធើណេតដំបូងៗ ហើយតែងតែចែកមិនដាច់ ថាមួយណាជាមួយណា? សូមតាមដាន និងស្វែងយល់ជា IT Khmer Share នាពេលនេះ។ ដើម្បីសំគាល់ថាវ៉ិបសាយ និង Blog ខុសគ្នានិងស្រដៀងគ្នាកម្រិតណានោះ គឺជាការងាយណាស់៖ **********************************************
- ពិនិត្យមើលឈ្មោះអាសយដ្ឋានត្រង់ Address Bar នៃ Browser:
- មិនតែប៉ុន្នោះ Blog អាចមានច្រើនប្រភេទជាងនេះទៀត ដូចជា Blogger, Blogspot ជាដើម ដែលសុទ្ធសឹងជាសេវាកម្ម Blog ហើយមានតួនាទីនិងការអនុញ្ញាតសិទ្ធិប្រហាក់ប្រហែលគ្នា។
Blog |
Website |
- ងាយស្រួលប្រើ និងមិនមានភាពសាំញាំច្រើន | - ត្រូវតែមាន Domain និង Hosting ទើបអាចប្រើបាន (តែអាចប្រើសេវាជំនួយបានខ្លះ ដូចជា 000wbhost.com ជាដើម) |
- មិនចំនាយប្រាក់កាក់ឡើយ – ពោលគឺចុះឈ្មោះភ្លាម ប្រើបានភ្លែត | - ត្រូវការបង់ប្រាក់ដើម្បីទិញ Domain និង Hosting (សម្រាប់វ៉ិបសាយទូទៅ) |
- មិនអាចកែប្រែរូបរាង និងលែងម៉ូតដោយប្រើ CSS (style របស់វ៉ិបសាយ) ទោះអាចកែបាន ក៏មានកម្រិតមួយតូចដែរ | - អាចកែប្រែ និងតំឡើងរូបរាងថ្មីបានតាមចិត្ត |
- មិនចាំបាច់ចំនាយពេលវេលារចនា និងសរសេរកូដហើយ – មាន theme មកស្រាប់ៗ | - ត្រូវសរសេរកូដ និងចង Database ដោយខ្លួនឯង (បើសិនប្រើ php និង MySQL) – តែបើលោកអ្នកប្រើ CMS គឺវាមាន theme មកស្រាប់ៗដូចគ្នាដែរ |
- ត្រូវស្ថិតនៅក្រោមច្បាប់ដែលបានចែងរបស់សេវាកម្មប្រចាំ Blogនីមួយៗ | - លោកអ្នកអាចធ្វើ និងបង្កើតអ្វីៗបានតាមទំនើងចិត្ត ។ល។ |
Post a Comment