អ្នកទាំងអស់គ្នាក៏ប្រហែលជាដូចខ្ញុំដែរ គឺតែងតែប្រើប្រាស់ Google ច្រើនដងក្នុងមួយថ្ងៃៗ។ តែអ្នកប្រើប្រាស់វានៅក្នុងទំរង់ធម្មតាតែប៉ុណ្ណោះ ដូចេ្នះនៅក្នុងអត្តបទនេះនឹងបង្ហាញអ្នកអំពីវិធីសាស្រ្តល្អៗ ក្នុងការប្រើប្រាស់ Google អោយមានប្រសិទ្ធិភាព ហើយវាមិនពិបាកក្នុងការអនុវត្តន៏ទេ។
១. ចង់រកឃ្លាដែលអ្នកដឹងច្បាស់
ឧបមាថា អ្នកចង់ស្វែងរកអំពីមាតិការរបស់ iphone 5។ អ្នកគ្រាន់តែវាយឃ្លា iphone 5 នៅក្នុងប្រអប់ស្វែងរករបស់ Google ហើយអមដោយ double quotes( “ “)។ឧទាហរណ៏៖
“iphone 5”
២. ការបញ្ចូលពាក្យបន្ថែមទៅលើឃ្លា
ឧបមាថា អ្នកចង់ដឹងអំពីមាតិការរបស់ Internet marketing ហើយអ្នកចង់បនែ្ថមនូវពាក្យខ្លះដើម្បីអោយកាន់តែច្បាស់លាស់ (ដូចជា advertising)។អ្នកគ្រាន់តែបនែ្ថមសញ្ញា “-“ បន្ទាប់ពីឃ្លានោះជាការស្រេច។ឧទាហរណ៏៖
Internet marketing-advertising
៣. ស្វែងរកតាមរយះ website ជាក់លាក់ណាមួយ
ជារឿយៗអ្នកតែងតែចង់ស្វែងរកទិន្នន័យតាមរយៈ Website ណាមួយជាក់លាក់ ប៉ុនែ្តប្រសិនបើវាមិនមាននូវប្រអប់ស្វែងរកក្នុងនោះទេ អ្នកអាចស្វែងរកតាមរយៈ Google ដើម្បីស្វែងរក website ណាមួយដែលត្រូវនិងឃ្លាដែលអ្នកចង់រក។ឧទាហរណ៏៖
“Internet marketing” site:www.smallbusinesshub.com
ចំណាំ៖
បើសិនជាអ្នកស្វែងរកពាក្យ Professional ដែលមាននៅក្នុងឃ្លា Internet marketing ដោយគ្មានប្រើសញ្ញាទាំងនោះទេ នោះលទ្ធនៃការស្វែលរកពាក្យ Internet professional និងពាក្យ Marketing professional ផងដែរ។
៤. សំរាប់ពាក្យដែលស្រដៀង រឺ ន័យដូច
ឧបមាថា អ្នកចង់ស្វែងរកលទ្ធផលណាមួយដែលមានទាក់ទងទៅនិងឃ្ខាដែលអ្នក កំពុងតែស្វែងរក។ ដោយប្រើប្រាស់នូវសញ្ញា “~” នៅពីមុខពាក្យដែលអ្នកចង់រកនោះជាការស្រេច។ឧទាហរណ៏៖
“Internet marketing” ~professional
ចំណាំ៖
បើសិនជាអ្នកស្វែងរកពាក្យ Professional ដែលមាននៅក្នុងឃ្លា Internet marketing ដោយគ្មានប្រើសញ្ញាទាំងនោះទេ នោះលទ្ធនៃការស្វែលរកពាក្យ Internet professional និងពាក្យ Marketing professional ផងដែរ។
៥. សំរាប់ប្រភេទ file ជាក់លាក់
ប្រសិនបើអ្នកចង់ស្វែងរកប្រភេទឯកសារណាដែលអ្នកចង់បាន អ្នកគ្រាន់តែប្រើ “filetype:ឈ្មោះប្រភេទឯកសារ”។ឧទាហរណ៏៖
“internet marketing” filetype:ppt
ចំណាំ៖ ppt គឺជាឈ្មោះប្រភេទឯកសារ Power Point
៦. ការប្រើ OR ដើម្បីស្វែងរក
ឧទាហរណ៏៖ Internet marketing OR computer advertising អ្នកអាចទទួលបានលទ្ធផលទាំងពីរឃ្លា រឺក៏តែមួយឃ្លានៅពេលតែមួយ។៧. សំរាប់ការស្វែងរកនិយមន័យពាក្យ
ដោយប្រើពាក្យ define: នៅពីមុខពាក្យណាដែលអ្នកចង់បាននិយមន័យនោះ។ឧទាហរណ៏៖
define:apple
៨. ការប្រើប្រាស់សញ្ញា *
ប្រើនៅពេលអ្នកមិនដឹងច្បាស់នូវពាក្យមួយចំនួន។ឧបមាថាអ្នកចង់ វាយថា “How to change my life” ប៉ុនែ្តអ្នកមិនដឹងច្បាស់នូវពាក្យត្រង់ចំនុច change។ឧទាហរណ៏៖
៩. ការប្រើប្រាស់សញ្ញា (..)
សំរាប់រកចំនួនដែលនៅចន្លោះលេខដែលអ្នកចង់។ឧទាហរណ៏៖
Post a Comment