អាយធីខ្មែរស៊ែរ : itkhmershare.blogspot.com

តើ Google មាន​អ្វី​អប​អរ​សាទរ​សម្រាប់​ឱកាស​ពិធី​បុណ្យ Christmas ?

Sunday, December 16, 20120 comments









ក្នុង​ខណៈ​ពេល​ដែល​បុណ្យ Christmas ចូល​មក​ដល់ មាន​គេហ​ទំព័រ​ជា​ច្រើន​នៅ​លើ​ពិភពលោក បាន​បង្ហាញ​ពី​ការ​អបអរ​សាទរ ពិធី​បុណ្យ​នេះ ដោយ​គេហ​ទំព័រ​ខ្លះ មាន​ធ្លាក់​ព្រិល ឬ មាន​ពាក់​មួក របស់​តា​ណូអែល​ជា​ដើម។ ចំណែក​ឯ Googleដែល​ជា​គេហ​ទំព័រ​ដែល​ធំ​ជាង​គេ មាន​អ្វី​ប្លែក​ទៅ សម្រាប់​ឱកាស​នេះ​?

១. Logo របស់ Google

Google បាន​បង្ហាញ Logo ថ្មី​មួយ​សម្រាប់​អបអរ​សាទរ ក្នុង​ឱកាស​បុណ្យ Christmas។ តើ​មិត្ត​ទាំង​អស់​គ្នា​ដឹង​ថា តើ​មាន​អ្វី​ពិសេស​ចំពោះ Logo នោះ​ទេ?
ពេល​យើង​មើល​ទៅ​វា​ដូច​ជា​ធម្មតា​នោះ​ទេ តែ​តាម​ការ​ពិត​វា​ពិត​ជា​ពិសេស​មែន។ យើង​គ្រាន់​តែ​ចុច​លើ​ប៊ូតុង​ចំរុះ​ពណ៌ ទាំង​៦ ពេល​នោះ​យើង​នឹង​ឃើញ Logo រាំ និង លឺ​បទ​ភ្លេង​អប​អរសាទរ ក្នុង​ឱកាស​បុណ្យ Christmas។


២. ធ្លាក់​ព្រិល​នៅ​លើ Google Search

Google បាន​កំណត់​ពាក្យ មួយ​សម្រាប់​ឲ្យ​ពេល​ណា​ដែល​យើង វាយ​ពាក្យ​នោះ វា​នឹង​ធ្លាក់​ព្រិល និង មាន​ចុះ​អាប់​ទៀត​ផង។ ពាក្យ​ដែល Google បាន​កំណត់​នោះ​គឺ "Let It Snow”។ ដូច​នេះ គ្រាន់​តែ​យើង​វាយ​ពាក្យ Let It Snow នៅ​លើ​ប្រអប់​ស្វែង​រក​របស់ Google វា​នឹង​មាន​ព្រិល​ធ្លាក់​។

៣. ធ្លាក់​ព្រិល​នៅ​លើ Youtube.com

Youtube ក៏​ជា​គេហ​ទំព័រ​របស់ Google ផង​ដែរ។ អ្វី​ដែល​ប្លែក​ជាមួយ​នឹង Youtube នោះ​គឺ វា​មាន​ធ្លាក់ ព្រិល​ខណៈ​ពេល​ដែល​យើង​បើក​វីដេអូ​មើល​នៅ​ក្នុង​គេហ​ទំព័រ​នេះ។ ដើម្បី​ឲ្យ​ធ្លាក់​ព្រិល យើង​គ្រាន់​តែ ចុច​លើ ប៊ូតុង​ដែល​មាន​រាង​ដូច​ជាព្រិល ជា​ការ​ស្រេច។

សូម​សាក​ល្បង​ដើម្បី​កំសាន្ត​អារម្មណ៍​ទាំង​អស់​គ្នា !!
Share this article :

Post a Comment